ធំតែស៊ីតិច! នេះជាកំពូលរថយន្ត 𝗜𝗦𝗨𝗭𝗨 មាឌមាំ កម្លាំងម៉ឺង ជិះ១០០km ចំណាយស្មើឡានខ្នាតតូច
នារី AUTOJULY 22 20241.3 K views

យោងតាមផេកផ្លូវការ​របស់ Isuzu Cambodia កាលពីកន្លងទៅនេះបានឱ្យដឹងថា រថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ​ មានកម្លាំងរថយន្តខ្លាំង ជាមួយម៉ាស៊ីន Isuzu D-Max 3.0 Ddi Blue Power មានកម្លាំង ១៩០សេះ កម្លាំងរមួល ៤៥០ ញូតុនម៉ែត្រ ទោះធ្វើដំណើរយូរយ៉ាង ក៏កម្លាំងរថយន្តនៅតែខ្លាំងដដែល ដោយជិះ១០០គីឡូ ស៊ីប្រេងអស់ត្រឹមតែ៥.៥លីត្រ ទៅ ៦លីត្រប៉ុណ្ណោះ។

៤

២

បើនិយាយអំពីទំហំរបស់កំពូលភីកអាប់មួយម៉ូឌែលនេះវិញ មានប្រវែង ៥,២៩៥ មម ទទឹង ១,៨៦៦០ មម និងកម្ពស់ ១,៨៤០ មមចន្លោះកង់ខាងមុខ ១,៥៧០មម ចន្លោះកង់ខាងក្រោយ ១,៥៧០មម កាំបង្វិលអប្បបរមា ៦.១០ម។ 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 បានភ្ជាប់ជាមួយ Professional 4WD ធានាសុវត្ថិភាពឈានមុខគេ Terrain Command ផ្លាស់ប្តូរប្រព័ន្ធបើកបរពី 2WD ទៅ 4WD យ៉ាងរហ័ស និងប្រអប់លេខអូតូ ៦ វគ្គជាមួយ ​REV Tronic Mode អាចប្តូរលេខបានលឿន និងរលូន ងាយស្រួលបើកបរ និងផ្ដល់​ផាសុកភាព។​

៥

គួរជម្រាបផងដែរថាសម្រាប់ការជាវរថយន្ត 𝗜𝗦𝗨𝗭𝗨 𝗗-𝗠𝗮𝘅 𝗩-𝐂𝐫𝐨𝐬𝐬 ឥឡូវនេះប្រិយមិត្តចំណេញច្រើនដោយក្រុមហ៊ុនធ្វើការបញ្ចុះតម្លៃមកត្រឹម ៤៨,៥០០ដុល្លារ ខណៈតម្លៃដើម៥៤,៥០០ដុល្លារ។ ទន្ទឹមនឹងនេះដែរប្រសិនជាបងប្អូនមានចម្ងល់ចង់សាកសួរព័ត៌មានបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់ផេកផ្ទាល់គឺ Isuzu Cambodia ឬតាមរយៈលេខទូរស័ព្ទ 023 900 798 / 077 66 88 99 ឬមួយបងប្អូនអាចទៅកាន់ទីតាំងលក់ដោយផ្ទាល់ក៏បាន៕​

៣

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia