គួរដំឡើង ឬក៏អត់? អ្នកប្រើប្រាស់ iPhone ថា iOS 17 ស៊ីថ្មខ្លាំង ខណៈអ្នកជំនាញលើកឡើងបែបនេះ
នារី AUTOSEPTEMBER 20 20231.1 K views

ចាប់តាំងពីក្រុមហ៊ុន Apple បានចាប់ផ្តើមអាប់ដេត iOS 17 ហ្វេនៗរំពឹងទុកយ៉ាងអន្ទះសា ដោយគ្រាន់តែចេញភ្លាម អ្នកប្រើប្រាស់ iPhone រាប់លាននាក់បានប្រញាប់ប្រញាល់ download វា។​ ទោះជាយ៉ាងណាក៏ដោយ វាហាក់បីដូចជាមនុស្សជាច្រើនមានការសោកស្តាយចំពោះការសម្រេចចិត្តរបស់ពួកគេរួចទៅហើយ ចំពេលមានការអះអាងថាការអាប់ដេតចុងក្រោយបំផុតកំពុងធ្វើឱ្យអស់ថ្មរបស់ពួកគេអស់លឿន។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន DAILY MAIL កាលពីពេលថ្មីនេះ។

2

តាមការបង្ហោះសារយ៉ាងព្រោងព្រាតនៅតាមបណ្តាញសង្គមរបស់អ្នកប្រើប្រាស់ បានបង្ហាញពីការមិនពេញចិត្តនៅការអាប់ដែតនេះឡើយ ខណៈអ្នកដំឡើងកំណែដែលមិនពេញចិត្តម្នាក់បានប្រកាសថា "iOS 17 គឺជាឃា.តករថ្ម" និងអ្នករិះគន់ម្នាក់ទៀតបានសរសេរថា "OMG THE IOS 17 Battery Drain is INSANEEE"

4

ទន្ទឹមនឹងការចម្រូងចម្រាស់នេះដែរ អ្នកជំនាញមកពី CNET បានផ្តល់អនុសាសន៍ឱ្យប្រើទូរស័ព្ទដូចធម្មតា ក្នុងរយៈពេលពីរបីថ្ងៃដំបូង ដើម្បីរង់ចាំផលប៉ះពាល់រយៈពេលខ្លីនៃថាមពលថ្ម ជាមួយការអាប់ដេតថ្មីនេះ ដែលអាចធ្វើអោយកម្មវិធីមួយចំនួនមិនឆបគ្នា ហេតុដូច្នេះហើយទើបវារាងស៊ីថ្ម ក្នុងរយៈពេលប៉ុន្មានថ្ងៃដំបូងនេះ ។

1

គួរជម្រាបផងដែរថា ប្រព័ន្ធប្រតិបត្តិការ iOS 17 ដែលបានបង្ហាញខ្លួនកាលពីថ្ងៃច័ន្ទ រួមមានលក្ខណៈពិសេសថ្មីៗដូចជា ការកំណត់អត្តសញ្ញាណប័ណ្ណទំនាក់ទំនងសម្រាប់ការហៅទូរសព្ទ ការចម្លងសារជាសំឡេងផ្ទាល់ សារជាសំឡេងវីដេអូសម្រាប់ FaceTime និង NameDrop ដែលជាវិធីច្នៃប្រឌិតថ្មី៕

 

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia