ក្រុមហ៊ុន ISI LAND ដែលជាអ្នកអភិវឌ្ឍន៍គម្រោងលំឋានទំនើប និងពេញនិយមមួយនៅកម្ពុជា កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកការដ្ឋានសាងសង់ និងចាប់ផ្តើមបុកគ្រឹះវីឡាកូនកាត់ VISTA ដែលជាម៉ូតផ្ទះថ្មីរបស់ខ្លួននៅក្នុងគម្រោងបុរី ចន្ទគីរី ២ មានទីតាំងស្ថិតនៅបណ្ដាយផ្លូវជាតិលេខ ២ ភាគខាងត្បូងរាជធានីភ្នំពេញ ដោយបច្ចុប្បន្នជាទីតាំងដ៏មានសក្ដានុពលសម្រាប់ការរស់នៅ។
តាមការបញ្ជាក់ពីក្រុមហ៊ុន វីឡាម៉ូតថ្មីសន្លាងនេះ បានរចនាផ្តោតលើភាពធំទូលាយ និងមានភាពបត់បែនខ្ពស់ ដើម្បីបំពេញតម្រូវការ នៃការរស់នៅប្រចាំថ្ងៃ អមជាមួយលំហធម្មជាតិបៃតងស្រស់បំព្រង។ ការរចនាជណ្តើរខិត ទៅចំហៀងផ្ទះបានផ្តល់នូវ លំហកាន់តែធំទូលាយដល់បន្ទប់ជួបជុំគ្រួសារ ក៏ដូចជាកន្លែងទទួលទានអាហារ និងផ្ទះបាយ ដើម្បីផ្សារភ្ជាប់ទំនាក់ទំនងកាន់ តែជិតស្និទ្ធដល់សមាជិកគ្រួសារ។
វីឡាកូនកាត់ VISTA សាងសង់ប្រើប្រាស់សម្ភារមានស្តង់ដា ដែលរចនាផ្តោតសំខាន់ លើគោលគំនិត «ខ្លឹម» និង «ល្អគន់ មិនមែនល្អឆើត» ពោលគឺផ្ទះរស់នៅកាន់តែយូរ កាន់តែងាយស្រួល ជាមួយសម្រស់ ស្រស់ស្អាតមិនងាយជិនណាយ។ បុរីចន្ទគីរីក៏ប្រកាន់ខ្ជាប់នូវគុណភាព ភាពផ្ចិតផ្ចង់ និងភាពឋិតឋេរ ដែលរចនាគិតគូរ ដល់ពន្លឺធម្មជាតិ និងខ្យល់ចេញចូលគ្រប់គ្រាន់ ព្រមទាំងហ៊ុមព័ទ្ធដោយរុក្ខជាតិបៃតងនៃសហគមន៍ដ៏រស់រវើកតាមដងព្រែក ស្ទឹងព្រែកត្នោត។

សូមជម្រាបថា បច្ចុប្បន្ន បុរីចន្ទគីរី មានអ្នករស់នៅក្នុងសហគមន៍បែបធម្មជាតិដល់ទៅជាង ៤០០ គ្រួសារ ហើយស្ថិតក្នុងតំបន់ អភិវឌ្ឍន៍ដ៏មានសក្ដានុពលនៅប៉ែកខាងត្បូងរាជធានីភ្នំពេញ មានចម្ងាយត្រឹម ១៥ នាទីពី អាកាសយានដ្ឋានអន្តរជាតិ តេជោ និង 10 នាទីពីផ្សារទំនើប អ៊ីអន មានជ័យ និងត្រឹមតែ ១ នាទីពីផ្សារសហគមន៍ ខេ ម៉ល ព្រែកត្នោតប៉ុណ្ណោះ ព្រមទាំង ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត ដូចជាសាលារៀនអន្តរជាតិ មន្ទីរពេទ្យ និងផ្លូវជាតិ ផ្លូវក្រវ៉ាតក្រុងខ្វាត់ខ្វែង ផ្តល់ភាព ងាយស្រួលដល់ជីវិតប្រចាំថ្ងៃ និងការធ្វើដំណើរជិតឆ្ងាយផងដែរ។
ដូច្នេះ សម្រាប់លោកអ្នកដែលចង់បានលំនៅឋាននៅក្នុងបុរី ចន្ទគីរី ជាពិសេសវីឡាកូនកាត់ VISTA អាចធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុនតាមរយៈលេខទូរស័ព្ទ៖ 061 888 580 | 015 588 580៕


