ពាក់កណ្ដាល២០២៦ តម្លៃមាស៥៤០$ក្នុង១ជី តើគួរទិញមាសទុកទេ? តស់មកស្ដាប់ការណែនាំរបស់អ្នកជំនាញ
Toeuy Hong•AUGUST 20 2026•1 K views

នៅក្នុង  ឆ្នាំ២០២៦នេះគឺជាឆ្នាំដែលមាស បានបំបែកកំណត់ត្រា តម្លៃខ្ពស់បំផុត មិនធ្លាប់មាន ដោយមាសធ្លាប់ ហក់ឡើងខ្ពស់ បំផុតដល់៦៧៣០ដុល្លារ ក្នុងមួយតម្លឹងឬ ស្មើមឹង៦៧៣ដុល្លារ ក្នុងមួយជីបន្ទាប់មកក៏ធ្លាក់មកវិញ។ មកដល់ពេលនេះ សម្រាប់ ហាងឆេងអន្តរជាតិ មានតម្លៃ៤,៤៨៨ដុល្លារ ក្នុងមួយអោន(ស្មើនឹង ៥៤០៧ដុល្លារក្នុង មួយតម្លឹងឬ ៥៤០ដុល្លារក្នុង មួយជី។
 
ជាងពាក់កណ្ដាលឆ្នាំ២០៦នេះមាសស្ថិតនៅតម្លៃ៥៤០ដុល្លារក្នុងមួយជី តើតម្លៃនេះជាតម្លៃដែលល្អក្នុងការទិញទុកឬទេ?
 
ឆ្លើយទៅនឹង សំណួរខាងលើ លោក សេក ធារម្យ ប្រធានស្ថាប័ន ស្រាវជ្រាវនិងអភិវឌ្ឍ និង អ្នកជំនួញជួញដូរហាងឆេងមាស និងរូបិយ បណ្ណអន្តរជាតិនៃក្រុមហ៊ុន BFX Capital បានផ្ដល់ យោបល់ថាប្រសិនជាបប្អូនទិញមាសទុកក្នុងរយៈពេលវែង បច្ចុប្បន្ននេះតម្លៃហាងឆេង មាសមិនទាន់ខ្ពស់អស់នៅឡើយទេ។ ដូច្នេះបងប្អូនអាចទិញទុក រយៈពេលវែងបាន ដោយសំឡឹងទៅ ឃើញទិសដៅវែងឆ្ងាយទៅមុខទៀតនិងខ្ពស់ជាងហ្នឹងទៀត។

Sek

 

លោកបានបន្តទៀតថា យ៉ាងណាមិញ សម្រាប់បងប្អូនទិញទុក បែបហាងឆេងរយៈពេលខ្លីៗ នោះអ្នកគួរសិក្សាក៏ដូច ជាប្រឹក្សាជាមួយ អ្នកជំនាញដែលមាន ជំនាញច្បាស់លាស់ថា តើតម្លៃណាគួរទិញទុក ដើម្បីងាយទទួល បានប្រាក់ ចំណេញ។

សម្រាប់ ទិសដៅមាសនៅ ចុងឆ្នាំ២០២៦នេះ លោកមើលឃើញ ថាបើសិក្សា ទៅលើការ វិភាគរបស់ធនាគារវិនិយោគធំៗ នៅលើពិពលោក មានដូចជាធនាគារ UBS, Goldman Sachs, Morgan Stanley, Bank of America សុទ្ធតែព្យាករ ថានៅត្រឹមចុងឆ្នាំ ២០២៦នេះ មាសនឹង ឡើងទៅ លើវិញអាច  ទៅដល់៦ពាន់ ដុល្លារក្នុងមួយតម្លឹង ឬជិត៦ពាន់ដុល្លារ ក្នុងមួយ តម្លឹង។

ត្រង់នេះដែរ លោក សេក ធារម្យថា ជាទស្សនៈ របស់លោកផ្ទាល់ លោកមើល ឃើញថាកត្តា ដែលរុញឲ្យតម្លៃមាសឲ្យ ហក់ឡើងនោះ គឺការទិញមាស ពីធនាគារកណ្ដាលធំៗ ហើយGold ETF នៅ តម្លៃអាស៊ីក៏កើនឡើងដែរ។ ជាក់ស្ដែង កាលពីពេលថ្មីៗនេះ មានព័ត៌មាន នៃការទិញមាសGold ETF នៅប្រទេសលោក ខាងលិច ក៏ជាកត្តារុញច្រាន និងគាំទ្រឲ្យ តម្លៃមាសបន្តឡើង ថែមទៀតនៅ ចុងឆ្នាំ២០២៦ ហើយគោលដៅ ដែលលោកមើលឃើញ ភាគច្រើន គឺមាសអាចនឹង ឡើងដល់៦០២៤ ដុល្លារក្នុង មួយតម្លឹង។

Sek1  

 

យ៉ាងណាមិញ ក៏មានការព្យាករជា  ច្រើនដែលថាមាសអាចចុះ ត្រលប់មកវិញ ដល់៣៨០០ ដុល្លារក្នុងមួយអោន។ ប៉ុន្ដែអ្វី ដែលលោក មើលឃើញ បច្ចុប្បន្ន គឺមាសគាំងនៅ តម្លៃ៣៩០០ដុល្លារ ឬ៤០០០ដុល្លារក្នុងមួយអោន ដែលអាចនិយាយថា ជាតម្លៃបាតពោល គឺបើមាសធ្លាក់ចុះគឺ ធ្លាក់មកត្រឹម ៣៩០០ដុល្លារ ឬ៤០០០ដុល្លារក្នុង មួយអោន ប៉ុណ្ណោះ។

លោកបានបន្តទៀតថា ការយកមាសដាក់ ក្នុងផលបត្រវិនិយោគ របស់ពលរដ្ឋ គឺជាជម្រើស ដ៏ល្អ មូលហេតុគឺ បើយើងប្រៀបធៀប តាំងពីដើមមកដល់ឥឡូវនេះ យើងឃើញ ថាមាសបាន ធ្លាក់ចុះប្រមាណ៣០%មកហើយ យើងអាច និយាយបានថា ជាតម្លៃទាប ធូរថ្លៃ ដូច្នេះជា ឱកាសល្អ របស់អ្នក ចូលចិត្តវិនិយោគមាស ដើម្បីសំឡឹងយក ឱកាសរយៈពេលវែង។ ឧទាហរណ៍ បើមាសឡើង ដល់៥០០០ ឬ៦០០០ដុល្លារក្នុងមួយអោន នោះអ្នកនឹងឱកាស ចំណេញច្រើន។

យ៉ាងណាមិញ លុយ ដែលបងប្អូន យកមក ទិញមាស គឺគួរបែងចែក ឲ្យមានប្រសិទ្ធភាព។ ត្រង់នេះលោក ឧទាហរណ៍ ថាបើឆ្នាំនេះ អ្នកមានលុយ ១ម៉ឺនដុល្លារ សម្រាប់ វិនិយោគ លើវិស័យផ្សេងៗ នោះអ្នកគួរយក តែពី១០ ទៅ២០% នៃដើមទុន សរុបមក វិនិយោគមាស បានហើយ។ ជាពិសេស គួរប្រើប្រាស់លុយ ដែលទំនេរ ឬយើងហៅ ថាលុយ ដែលមិនចាំបាច់ យកមក វិនិយោគមាស ព្រោះការធ្វើបែប នេះមិនប៉ះពាល់ ផ្នែកហិរញ្ញវត្ថុ នៅក្នុងកា ររស់នៅប្រចាំថ្ងៃ របស់អ្នកឡើយ។

 

ដើម្បី គ្រប់គ្រង ហានិភ័យ ឱ្យ កាន់តែ ប្រសើរ ក្នុងការ វិនិយោគ មាស អ្នកវិនិយោគ គួរតែ កំណត់ គោលការណ៍ គ្រប់គ្រង ដើមទុន ឱ្យ បាន ច្បាស់លាស់។ ការកំណត់ ដែនកំណត់ នៃ ការខាតបង់ (Stop Loss) សម្រាប់ ប្រតិបត្តិការ នីមួយៗ គឺ ជា កត្តា សំខាន់ បំផុត ដើម្បី ការពារ ប្រាក់ដើម មិន ឱ្យ ជួប ហានិភ័យ ធ្ងន់ធ្ងរ។ លើសពីនេះ ការមិន ប្រើប្រាស់ Leverage ខ្ពស់ ហួសហេតុ នឹង ជួយ កាត់បន្ថយ សម្ពាធ ផ្លូវចិត្ត និង រក្សា ស្ថិរភាព ហិរញ្ញវត្ថុ រយៈពេល វែង។

 

សម្រាប់ អ្នកចង់ ស្វែងយល់ ពីការជួញដូរ ហាងឆេងមាស និងហាងឆេងរូបិ បណ្ណអន្តរជាតិ លោក លើកទឹកចិត្ត ឲ្យជ្រើស រើសក្រុមហ៊ុនដែលមាន អាជ្ញាបណ្ណ ពីនិយ័តករមូលត្រកម្ពុជា។ មួយទៀត ត្រូវរកអ្នកជំនាញ ក៏ដូចជា អ្នកមានបទ ពិសោធន៍ច្រើនឆ្នាំ មានជំនាញច្បាស់លាស់ ដើម្បីបង្ហាត់ បង្ហាញ បង្រៀនពោលគឺ ពួកគាត់ មានបទពិសោធន៍ ដូច្នេះ ពួកគាត់ អាចសង្ខេបផ្លូវ និងមេរៀន ឲ្យយើង ងាយយល់ និងឆាប់ចេះ។ ត្រង់នេះ លោកថា តាមពិតអ្នក ក៏អាចសិក្សាខ្លួនឯង បានដែរ ប៉ុន្ដែការសិក្សាខ្លួ នឯង អ្នកត្រូវចំណាយ ពេលយូរ។

ជាចុង ក្រោយលោក សេក ធារម្យ បានណែនាំថា មុននឹង បងប្អូនចូលប្រឡូក ក្នុងការជួញដូរ ហាងឆេងមាស ក៏ដូចជា ហាងឆេង រូបិយណ្ណអន្តរជាតិទាំ ងការទិញ មាសសុទ្ធ នៅខាងក្រៅក្ដី បងប្អូន គួរមានអ្នកប្រឹក្សា ជាពិសេស ការរៀន  សូត្រខ្លួនឯង ជាមុនសិន ថាតើវិស័យនេះ ប៉ះពាល់ដូចម្ដេច ហានិភ័យ បែបណា អាចទទួល បានប្រាក់ចំណេញ ដោយ របៀបណា ត្រូវការពារ ហានិភ័យ បែបណា។ ជាពិសេស បើមិនចង់ ថាចាប់ផ្ដើមពី ណាទេនោះ អាចទាក់ទងក្រុ មហ៊ុន BFX Capital ដើម្បី ទទួលបានការ ប្រឹក្សានិងបង្ហាញ ផ្លូវកាន់ តែច្បាស់។ បងប្អូន អាចតាមដានផេក BFX Capital ឬទាក់ទង ទៅលេខ តេឡេក្រាមលោក សេក ធារម្យ 012999795 /098949998 ដើម្បី ទទួលបានការ ប្រឹក្សាបន្ថែមពីអ្នកជំនាញ៕

Sekt3

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia