សម្រាប់ iPhone 18 ដែលត្រូវជាត្រកូល iPhone ជំនាន់ថ្មីសម្រាប់ឆ្នាំ ២០២៦ កំពុងមានដំណឹងលេចធ្លាយ អំពីបច្ចេកវិទ្យាសំខាន់ៗជាច្រើន ចេញពីប្រភពផ្គត់ផ្គង់ Supply Chain និងអ្នកវិភាគបច្ចេកវិទ្យាកំពូលៗ ដូចជា Ming-Chi Kuo និង Ross Young។ ហើយខាងក្រោមនេះជា មុខងារសំខាន់ៗ និងបច្ចេកវិទ្យាកំពូលៗទាំង ៥ ដែលបែកធ្លាយសម្រាប់ iPhone 18 Series៖

១.បច្ចេកវិទ្យាកាមេរ៉ា "Variable Aperture" (លែនកាមេរ៉ាកំណត់ចម្ងាយពន្លឺ)៖ ជាបច្ចេកវិទ្យាថ្មី លើកដំបូងបង្អស់សម្រាប់ iPhone ដែល Apple នឹងបំពាក់លែនកាមេរ៉ាអាចបើកបិទរន្ធ Aperture បាន (Variable Aperture) លើម៉ូឌែល iPhone 18 Pro និង Pro Max។ សម្រាប់អត្ថប្រយោជន៍ ចំពោះកាមេរ៉ា អាចកែសម្រួលទំហំរន្ធទទួលពន្លឺដោយស្វ័យប្រវត្តិតាមស្ថានភាពពន្លឺជាក់ស្តែង ជួយឲ្យការថតរូបផ្លាស់ប្តូរជម្រៅប្លង់ដូចកាមេរ៉ាអាជីព។ DSLR ថតរូបពេលយប់បានភ្លឺច្បាស់ជាងមុន និងកាត់បន្ថយភាពព្រិល។
២.បន្ទះឈីប A20 Bionic ល្បឿនលឿនខ្លាំង (2nm Process)៖ ឈីប Apple A20 Bionic នឹងក្លាយជាឈីបដំបូងគេបង្អស់ ដែលផលិតឡើងតាមបច្ចេកវិទ្យា 2nm (2-nanometer) របស់ក្រុមហ៊ុន TSMC ដោយប្រើប្រាស់បច្ចេកវិទ្យាវេចខ្ចប់ថ្មីរៀបចំ RAM ភ្ជាប់ជិតក្បាល CPU (WMCM Packaging)។ អត្ថប្រយោជន៍របស់វា ជួយបង្កើនល្បឿនដំណើរការ ឲ្យលឿនជាងមុនខ្លាំង រក្សាកំដៅឲ្យនៅត្រជាក់ និង ស៊ីថាមពលថ្មតិចជាងមុន ២០% ទៅ ៣០%។

៣.ម៉ូដឹម 5G/6G ផ្ទាល់ខ្លួនរបស់ Apple (In-House Modem)៖ Apple នឹងឈប់ប្រើប្រាស់ឈីបសេវា Qualcomm ទាំងស្រុង ហើយប្តូរមកប្រើ Apple-designed 5G Modem ផ្ទាល់ខ្លួនលើគ្រប់ម៉ូឌែលនៃ iPhone 18។ បច្ចេកវិទ្យាថ្មីនេះ ជួយឲ្យការចាប់សេវាអ៊ីនធើណេតរហ័ស ដើរថេរល្អ សន្សំសំចៃថ្មបានច្រើន និងមានសមត្ថភាពភ្ជាប់ទំនាក់ទំនងតាមរលកផ្កាយរណប បានកាន់តែទូលំទូលាយ។
៤.កាមេរ៉ាក្រោមអេក្រង់ & Face ID ជំនាន់ថ្មី (Under-Display Face ID)៖ Apple អាចនឹងបំពាក់ប្រព័ន្ធសេនស័រ Face ID ទៅក្រោមអេក្រង់ (Under-Display Face ID) ដែលធ្វើឲ្យតំបន់ Dynamic Island មានទំហំកាន់តែតូចជាងមុនខ្លាំង ឬប្រែជាទម្រង់ "Punch-Hole" តូចមួយប៉ុណ្ណោះ។ អត្ថប្រយោជន៍របស់វា ជួយបង្កើនផ្ទៃអេក្រង់ (Display Area) ឲ្យកាន់តែពេញភ្នែក និងមើលទៅទំនើបបែប Futuristic។

៥.ការពង្រីក Apple Intelligence & RAM 12GB៖ ម៉ូឌែល iPhone 18 ទាំងអស់នឹងទទួលបានការតម្លើង RAM រហូតដល់ 12GB (ដើមឡើយមានត្រឹម 8GB) ដើម្បីទ្រទ្រង់ប្រព័ន្ធ AI ជំនាន់ទី២ របស់ Apple (Apple Intelligence Gen 2)។ សម្រាប់អត្ថប្រយោជន៍ គឺសិប្បនិម្មិត AI អាចធ្វើការវិភាគទិន្នន័យស្មុគស្មាញ កាត់តវីដេអូ ឬរូបភាព និងឆ្លើយតបសំណួរតាម Siri បានលឿនដូចផ្លេកបន្ទោរ ដោយមិនបាច់ប្រើអ៊ីនធើណេត (On-Device AI Process)។
គួរបន្ថែមផងដែរថា ត្រកូល iPhone 18 ត្រូវបានរំពឹងថា នឹងប្រកាសចេញជាផ្លូវការនៅក្នុង ព្រឹត្តិការណ៍ Apple Event នាថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៦ ខាងមុខនេះហើយ។ ចំពោះតម្លៃ ប៉ាន់ស្មានសម្រាប់ iPhone 18 Pro អាចចន្លោះពី ១,០៩៩ ដុល្លារ ដល់ ១,២៤៩ ដុល្លារ(អាចខ្ពស់ជាងនេះ ១០០ដុល្លារ ទៅ ២០០ដុល្លារ)។ រីឯ iPhone 18 Pro max រំពឹងថានឹងចាប់ផ្តើមពីប្រហែល ១,១៩៩ ដុល្លារ ដល់ ១,៣៩៩ ដុល្លារ។

ខណៈតាមប្រភពផ្លូវការមួយបានឲ្យដឹងថា ម៉ូឌែលមួយចំនួនរបស់ Apple នឹងឈប់ផលិតបន្តទៀត។ ក្នុងនោះ ទូរស័ព្ទ iPhone 17 Pro និង iPhone 17 Pro Max ត្រូវបានគេរំពឹងថានឹងត្រូវបានបញ្ឈប់ការផលិតនៅពេលដែលស៊េរី iPhone 18 ចេញលក់។ អ្នកប្រើប្រាស់ប្រហែលជាលែងអាចទិញ Apple Watch Series 11 និង Apple Watch Ultra 3 ដោយផ្ទាល់ពីហាង Apple ចាប់ពីសប្តាហ៍ក្រោយតទៅ។ ក្រៅពីនេះ iPhone 16 និង iPhone 16 Plus ក៏ត្រូវបានគេរំពឹងថា នឹងស្ថិតនៅក្នុងបញ្ជីម៉ូឌែលដែល Apple បញ្ឈប់ការផលិត។ លើសពីនេះ AirPods 4, HomePod mini ជំនាន់ទីមួយ និង HomePod ជំនាន់ទីពីរ ត្រូវបានគេរំពឹងថានឹងត្រូវបញ្ឈប់ការផលិតជាផ្លូវការ។ ហើយ Apple TV 4K ជំនាន់ទីបី ក៏ស្ថិតនៅក្នុងបញ្ជីត្រៀមនឹងបញ្ឈប់ការផលិតនៅពេលនេះផងដែរ។
ប្រសិនបើបងប្អូនកំពុងចង់ដូរទូរស័ព្ទថ្មី ឬចង់បាន iPhone 18 នេះ បងប្អូនអាចដាក់ការកក់ទុកជាមុន (Pre-Order) ជាមួយហាងលក់ទូរស័ព្ទនានាបាន ជាពិសេសបងប្អូនអាចទាក់ទងទៅកាន់ហ្វេសប៊ុកផេក អេបផលប្រូ ផ្លូវលេខ3 ក្រុងបាត់ដំបង ដើម្បីជាវ។ ដោយហាងមួយនេះ មានទីតាំងនៅក្រុងបាត់ដំបង និងមានលក់ទូរស័ព្ទដៃគ្រប់ប្រភេទ សេវាដឹកជញ្ជូន ២៥ខេត្តក្រុង។ ហើយដើម្បីកាន់តែច្បាស់ សូមទាក់ទងទៅលេខ៖ 096 318 318 2 / 096 4444 096 / 088 5555 22៕


