សម្រាប់អ្នកដែលជាហ្វេនរបស់ទូរស័ព្ទ iPhone ដឹងតែសប្បាយចិត្តហើយ ខណៈខែក្រោយនេះក្រុមហ៊ុន Apple នឹងបញ្ចេញត្រកូល iPhone17 ជាផ្លូវការនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ បន្ទាប់ពីការដាក់សម្ពោធផលិតផលថ្មីជាផ្លូវការនៅអាមេរិកក្នុងថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ ។
បើយោងតាម Daily mail បានឱ្យដឹងថា ត្រកូល iPhone17 ដែលត្រៀមចេញលក់នៅក្នុងខែកញ្ញា ឆ្នាំ២០២៥ នេះ ត្រូវបានគេប៉ាន់ស្មានថាអាចនឹងមាន ៤ម៉ូដែលផ្សេងគ្នា ដូចជា iPhone17, iPhone17 Air, iPhone17 Pro និង iPhone17 Pro Max។ អ្វីដែលគួរឱ្យទាក់ទាញនោះគឺត្រកូល iPhone17 នេះអាចនឹងមានពណ៌ថ្មីស្រឡាងដែលគួរឱ្យចាប់អារម្មណ៍ជាងគេបំផុតនោះគឺ ពណ៌ផ្ទៃមេឃស្រាលដែលវាជាពណ៌មួយគួរឱ្យចង់ប្រើខ្លាំងមែនទែន ជាពិសេសនោះគឺវាអាចប្តូរពណ៌ដោយខ្លួនឯងតាមស្ថានភាពពន្លឺនិងតាមទីកន្លែងទៀតផង។
យ៉ាងណាមិញ សម្រាប់កាមេរ៉ា iPhone17 វិញអាចនឹងមានកាមេរ៉ាបីគ្រាប់ជាមួយនឹងកាមេរ៉ាគោលទំហំ 48MP, មួយគ្រាប់ទំហំ 48MP ultrawide និង 48MP telephoto lens ជាមួយនឹង 3x optical zoom។ នៅកាមេរ៉ាផ្នែកខាងមុខ នឹងមានកាមេរ៉ា Selfie 24MP ។ សម្រាប់កម្លាំងថ្មវិញគឺមានថាមពលនិងអាចប្រើបាន៣៣ម៉ោងឯណោះ។
បន្ថែមពីនោះក្រុមហ៊ុន Apple នឹងប្រើបន្ទះឈីប A19 ជំនួសឱ្យបន្ទះឈីប A19 Pro ដែលនឹងមានថាមពលខ្លាំងជាងមុននៅលើ iPhone17 ជាមួយ12GB នៃ RAM និងទំហំផ្ទុក1TB។ លើសពីនេះរន្ធសាកថ្មគឺ USB-C ខណៈគ្មានរន្ធសម្រាប់ដោតប្រើស៊ីមកាត នោះទេ គឺប្រើ eSIM ជំនួសវិញ។
ជាមួយគ្នានោះដែរ បើតាមអ្នកជំនាញដែលតែងតែវិភាគiPhone ជារៀងរាល់ឆ្នាំបានឱ្យដឹងថា iPhone17 អាចនឹងមានរូបរាងស្តើង និងស្រាលខ្លាំងត្រឹមតែ 5.5mm ប៉ុន្តែអាចឡើងដល់ 9.5mm ជាមួយនឹងកាម៉េរ៉ាខាងក្រោយរួមបញ្ចូល មានអេក្រង់ OLED ទំហំ 6.6 អ៊ីញផងដែរ។
លើសពីនេះទៅទៀត បើគិតត្រឹមត្រីមាសទី១ នៃឆ្នាំ២០២៥នេះ ក្រុមហ៊ុន Apple បាននាំចេញទូរស័ព្ទ iPhone ប្រមាណ ៥៥លានគ្រឿងដែលមានការកើនឡើង១៣% ពីមួយឆ្នាំទៅមួយឆ្នាំបើធៀបនឹងត្រីមាសទី១ឆ្នាំ២០២៤ ។ នៅក្នុងត្រីមាសទី២ នៃឆ្នាំ២០២៥ វិញ ក្រុមហ៊ុន Apple បាន នាំចេញទូរស័ព្ទ iPhone មានចំនួនប្រមាណ ៤៤.៨លានគ្រឿង ដែលបង្ហាញពីការធ្លាក់ចុះ ២% ពីមួយឆ្នាំទៅមួយឆ្នាំ។ ដូចនេះបើរួមបញ្ចូលគ្នានូវតួលេខទាំងនេះ Apple បាននាំចេញ iPhone ប្រមាណ ៩៩,៨ លានគ្រឿងក្នុងឆមាសទី១ ឆ្នាំ ២០២៥។
គួរជម្រាបថា សម្រាប់អ្នកដែលជាហ្វេន Apple ត្រៀមលុយទិញឱ្យហើយទៅព្រោះ iPhone17 នឹងចេញជាផ្លូវការខែក្រោយនេះហើយ ដូច្នេះសម្រាប់អ្នកដែលចង់ដឹងតម្លៃទូរស័ព្ទគ្រប់ស៊េរីឬតម្លៃរបស់ម៉ូឌែល Apple នៅខ្មែរ ដែលជិតចេញថ្មី អាចសាកសួរឬធ្វើការកក់ទុកមុន ទៅកាន់ហាងទូរស័ព្ទដៃ PETER Phoneshop ឬអាចទំនាក់ទំនងតាមលេខ ទូរស័ព្ទ: 015785978 | 012862276 | 0976838939៕