ហ្វេនឮហើយស្រងាកចិត្ត! ខណៈអ្នកប្រើ iPhone ៣ម៉ូឌែលនេះ លែងអាចឡើងស៊េរី iOS បានទៀតហើយ
THATSORNA NOVSEPTEMBER 19 20234.8 K views

កាលពីអាធ្រាតថ្ងៃទី១២  ខែ កញ្ញា ឆ្លងចូលថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០២៣ នេះ ក្រុមហ៊ុន Apple បានប្រកាសចេញនូវត្រកូល iPhone 15 Series ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសពីសំណាក់ហ្វេន iPhone តែម្ដង ជាមួយនឹងមុខងារថ្មីប្លែក អស្ចារ្យជាងមុន ប្រកបដោយប្រណីតភាព។ ទន្ទឹមនឹងការបើកសម្ភោធនេះដែរក្រុមហ៊ុន Apple ក៏បានបង្ហាញថា iPhone ចំនួន៣ម៉ូឌែលលែងអាចឡើងស៊េរី iOS បានទៀតហើយ។

Maxresdefault

Dsc F9456

I Tried the iPhone X and the Killer Feature Is It 2 2546 1509659724 0 Dblbig

យោងតាមការចុះផ្សាយរបស់សារពត៌មាន CNET កាលពីពេលថ្មីៗនេះបានឱ្យដឹងថា សម្រាប់ប្រិយមិត្តដែលកំពុងប្រើប្រាស់ទូរសព្ទដៃ iPhone 8, iPhone 8 Plus និង iPhone X  មិនអាចតម្លើងស៊េរី iOS 17 បានបន្តទៀតហើយ ពោលអាចប្រើបានត្រឹមតែ iOS 16 ប៉ុណ្ណោះ។ ហើយ​វាជាប្រពៃណីទៅហើយសម្រាប់ Apple ក្នុងការលុបបំបាត់ម៉ូដែលចាស់ៗមួយចំនួនពីការអាប់ដេតកម្មវិធីថ្មីរបស់ខ្លួនជារៀងរាល់ឆ្នាំ៕

Dsc F8008

Main Qimg 5aead45ed04e297d1d39f9a610d00d8b Pjlq