ចប់ហើយ! អ្នកប្រើ iPhone និង iPad ប៉ុន្មានម៉ូដែលនេះ នឹងលែងមានវាសនាបានបើក App ហ្វេប៊ុក និងយូធូបទៀតហើយ
ធី ស្រីល័ក្ខOCTOBER 18 202511.2 K views

ចាប់ពីពេលនេះតទៅ សម្រាប់អ្នកប្រើ iPhone និង iPad ម៉ូឌែលចាស់ៗដែល Apple បានចាត់ទុកជាវត្ថុ បុរាណប្រហែលជាមិនអាចបើក App Facebook និង Youtube បានទៀតនោះទេព្រោះតែ ទូរស័ព្ទទាំងនេះគឺមិនអាចតម្លើង iOS បានទៀត។ នៅខាងក្រោមនេះជាទូរស័ព្ទ iPhone និង iPad ម៉ូឌែល ដែលមិនអាចបើកបាន៖

 

·       iPad ដែលមិនអាចបើក App Youtube

សម្រាប់ iPad ដែលមិនអាចបើក យូធូប បានវិញមានម៉ូឌែល Air 2 និង iPad mini 44 ទោះជាអ្នកប្រើប្រាស់មិនអាចទាញយកកម្មវិធីបានទៀតក្តី តែអ្នកប្រើទូរស័ព្ទដៃឬ iPad ម៉ូឌែល ចាស់ៗទាំងនេះ អាចចូលប្រើ YouTube តាមរយៈវេបសាយ m.youtube.com លើ Browse ប៉ុន្តែអ្នកប្រើប្រាស់មិនអាចទទួលបានបទពិសោធន៍នៃការអាប់ឌែតមុខងារថ្មីៗ ដែលមាន ដូចនៅលើយូធូបធម្មតាឡើយ។

·       iPhone ដែលមិនអាចបើក App Youtube

យោងតាមការចុះផ្សាយរបស់វេបសាយ MacRumor បានឲ្យដឹងថាទូរស័ព្ទiPhone ស៊េរីចាស់ៗ ដែលនឹងមិនអាចបើកដំណើរការ App Youtube សម្រាប់ Version ថ្មីនេះមានដូចជា iPhone 6s, iPhone 6 Plus, iPhone 7, iPhone 7 Plus, iPhone SE ជំនាន់ទីមួយ ហើយiPhone ស៊េរីចាស់ៗក្រោមiPhone 6 រឹតតែមិនអាចដំណើរApp យូធូបបានឡើយ។ គួរបញ្ជាក់ផងដែរថាiPhone ចាស់ៗដែលបានរៀបរាប់ខាងទោះជាមិនអាចបើកដំណើរការ App YouTube តទៅទៀតលែងបានពិតមែនប៉ុន្តែអ្នកប្រើប្រាស់អាចបើក YouTube តាមBrowser ដោយចូលទៅកាន់m.youtube.com

D4c29297 Fa7f 425d Bf4c 76af0541d535

·       iPhone ដែលមិនអាចបើក App Facebook

ជាមួយគ្នានោះដែរ យោងតាមគេហទំព័រ MacRumor បានឲ្យដឹងថាទូរស័ព្ទម៉ូឌែលចាស់ៗចំនួន៣ ដែលមានដូចជា៖ iPhone 5s, iPhone 6, iPhone 6 Plus គឺអាចនឹងលែងមានវាសនា បានបើក App Facebook មើលបានទៀតនោះទេ។ ដោយនៅក្នុងនោះសម្រាប់ iPhone 6 Plus គឺអាចមើលបានតិចតួចប៉ុន្តែដំណើរការគឺយឺតណាស់។

យ៉ាងណាមិញ សម្រាប់ទូរស័ព្ទ iPhone ដែលអាចបើកហ្វេសប៊ុកមើលបានគឺសម្រាប់តែ iOS 15 ឡើងតែប៉ុណ្ណោះចំពោះ iOS ដែលក្រោមនឹងគឺមិនបើក App Facebook ទៀតទេនោះទេ។

សូមរំលឹកផងដែរថា សម្រាប់ស៊េរី iPhone 11 Pro Max ចុះក្រោមទៅគឺ ក្រុមហ៊ុន Apple បានចាត់ទុកជាវត្ថុបុរាណហើយ៕

E8a3dca9 33c4 4e29 A74a 4ad32c3d729d

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia