អេមមែន! បន្ទាប់ពី Touch ID និង Face ID ពេលនេះ Apple គ្រោងនឹងដាក់ Body ID ដើម្បីឆែកមើលសុខភាពថែមទៀត
នារី AUTOMARCH 7 2023378 views

បន្ទាប់ពីបានបើកដំណើរការស្កេនក្រយៅដៃ និងស្គេនមុខរួចមក ពេលនេះក្រុមហ៊ុនបច្ចេកវិទ្យា Apple គ្រោងនឹងផ្តល់ជូននូវការស្កេនពេញមួយតួររាងកាយបន្ថែមមួយទៀត ដើម្បីពិនិត្យសុខភាពអ្នកប្រើប្រាស់របស់ខ្លួន។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយលើគេហទំព័រ  Apple កាលពីពេលថ្មីៗនេះ។

53280 106840 000 Lead Body ID Xl

Apple បានលើកឡើងថា "សម្រាប់ Body ID ទិន្នន័យរូបភាពអាចត្រូវបានថតដោយការស្កែនរាងកាយពីក្បាលដល់ជើង" ដោយចាប់យកតួទាំងមូលនៅក្នុងស៊ុមរូបភាពតែមួយ ឬដោយការចាប់យកស៊ុមរូបភាពជាច្រើននៃផ្នែកផ្សេងៗនៃរាងកាយដូចជា មុខ ​ក ចង្កេះ ជើង។ល។​ ក្នុងគោលបំណងតាមដានកាយសម្បទា និងសុខភាពរបស់អ្នកប្រើប្រាស់។

620489105bf31659f7c37633916eeb12 (1)

ដោយមុខងារមួយនេះ មានតួរនាទីពិសេសដើម្បីអាចជួយត្រួតពិនិត្យដឹងពី ភាគរយខ្លាញ់ក្នុងខ្លួន និងការលូតលាស់របស់សាច់ដុំផងដែរ។ ប្រសិនបើក្នុងករណី រូបរាងកាយរបស់អ្នកមានបញ្ហាខុសប្លែកត្រង់កន្លែងណាមួយ វានឹងអនុញ្ញាត​ឱ្យ​អ្នក​ចូល​ប្រើ​ឧបករណ៍មួយចំនួន ឬ​អនុញ្ញាត​ឱ្យ​ទូរសព្ទ​របស់​អ្នក​ប្រាប់​អ្នក​ ថា​តើ​អ្នក​គួរ​បារម្ភ​អំពី​សុខភាព​របស់​អ្នក​ឬ​អត់ទេ។​​

53280 106842 001 Development of Face ID Xl

គួរកត់សំគាល់ផងដែរថា បន្ថែមពីលើការត្រួតពិនិត្យជាតិខ្លាញ់ និងសាច់ដុំតាមរយៈទូរសព្ទដៃ ឥឡូវនេះក្រុមហ៊ុនកំពុងខិតជិតស្វែងរកការធ្វើតេស្តជាតិស្ករដែលមិនប៉ះពាល់ដល់អ្នកជំងឺទឹកនោមផ្អែមបន្ថែមទៀតទោះលើ Apple Watch Apple របស់ខ្លួន៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia