ចេញលក់ថ្ងៃ២៩នេះហើយ! តោះមកដឹងតម្លៃ iPhone 15 នៅក្នុង Apple Store នៅប្រទេសវៀតណាម
THATSORNA NOVSEPTEMBER 21 20231.8 K views

iPhone 15 នឹងដាក់លក់នៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៣ ជាមួយនឹងម៉ូដែលតម្លៃខ្ពស់បំផុតគឺ ៤៦.៩ លាន​ដុង (១,៩៥០ ដុល្លារ) ​ដែលនឹងដាក់លក់នៅតាមហាងនានាក្នុង Apple Store Online ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ VNEXPRESS ថ្មីៗ​នេះ។

6102f04caedf2100190efbeb

ទូរសព្ទដៃ iPhone 15, 15 Plus, 15 Pro, និង 15 Pro Max នៅក្នុងប្រទេសវៀតណាមមានតម្លៃចាប់ពី ២២.៩៩ លានដុងប្រមាណជា ៩៥០ដុល្លារ (មានអង្គផ្ទុកទិន្នន័យ 128 GB) ដល់ ៤៦.៩៩ លានដុង (Pro Max, 1 TB) ខណៈអ្នកទិញ Apple Store Online អាចបញ្ជាទិញជាមុនបានត្រឹមតែពីរគ្រឿងប៉ុណ្ណោះក្នុងមួយម៉ូដែល។ ទន្ទឹមនឹងនេះដែរ ការបញ្ជាទិញជាមុនចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា ប៉ុន្តែដោយសារការដឹកជញ្ជូនមានបញ្ហាយឺតយ៉ាវ ត្រូវលើកទៅថ្ងៃទី ២៩ ខែកញ្ញាវិញ។​

Phone Xs and iPhone Xs Max Displayed in an Apple Store in News Photo 1572977989

គួរជម្រាបផងដែរថា ការបញ្ជាទិញជាមុនចាប់ផ្តើមនៅថ្ងៃទី ២២ ខែកញ្ញា ហើយការដឹកជញ្ជូនលើកដំបូងនឹងធ្វើឡើងនៅថ្ងៃទី ២៩ ខែកញ្ញា៕

35839 66121 Apple Retail Covid 19 Head Xl