iPhone គឺជាម៉ូដែលដ៏ពេញនិយមបំផុតមួយក្នុងពិភពលោក ដោយចំនួនអ្នកប្រើប្រាស់ iPhone នៅសហរដ្ឋអាមេរិកកើនឡើងដល់ ១២៤.៧ លាននាក់គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២២។ ប៉ុន្តែទោះបីជាមានការជឿនលឿន និងប្រជាប្រិយភាពនេះក៏ដោយ ក៏អ្នកប្រើប្រាស់មួយចំនួនប្រហែលជាមិនទាន់ដឹងពីរបៀបសាកថ្មនៅឡើយទេ។ ដូច្នេះហើយអ្នកជំនាញម្នាក់បានចែករំលែកពីការសាកថ្មល្អបានយូរ ទោះប្រើ ២ឆ្នាំហើយក៏នៅតែល្អ ១០០%។ នេះបើតាមការចុះផ្សាយរបស់គេហទំព័រ 9to5mac កាលពីពេលថ្មីៗនេះ។
អ្នកបង្កើតវីដេអូ TikTok Shoandtech បានបង្ហាញថា “iPhone 12 Pro របស់គាត់នៅតែរក្សាបាន 100% នៃសមត្ថភាពថ្មដើមរបស់វា បន្ទាប់ពីប្រើប្រាស់បាន ពីរឆ្នាំ ហើយគាត់និយាយថា ទាំងអស់គឺអាស្រ័យលើរបៀបដែលគាត់សាកវា”។ លោកបានបន្តទៀតថា មនុស្សគ្រប់គ្នាអាចមានទម្លាប់ពេលយប់ខុសៗគ្នា ប៉ុន្តែមានរឿងមួយដែលអ្នកប្រើប្រាស់ iPhone មានដូចគ្នាគឺ ពួកគេសាកថ្មទូរស័ព្ទពេញមួយយប់ ដោយគិតថាវាចំណេញនៅពេលវេលា ពេលក្រោកពីគេងជាមួយថ្មពេញតែម្តង។
ប៉ុន្តែការធ្វើបែបនេះរឿយៗ វានឹងធ្វើឱ្យថ្មទូរស័ព្ទរបស់អ្នកខូចទៅវិញទេ ព្រោះថាវាផ្ទុកថាមពលយូរៗពេក រហូតគ្មានពេលសម្រាកសោះ ហើយនិងងាយខូច។ ដូច្នេះហើយ យល់ល្អអ្នកគួរតែសាកវា ពេលវាលោត ពណ៌ក្រហម ដោយវិធីនេះ ថ្មនឹងមិនមានការតានតឹងទេ ហើយសុខភាពរបស់វានឹងមានរយៈពេលយូរជាងពេលសាកថ្មពេញមួយយប់។
គួរជម្រាបផងដែរថា ចំណុចមួយទៀត Shomes ណែនាំឱ្យសាកថ្ម iPhone របស់អ្នកតាមដែលវាត្រូវការ ក្នុងករណីដែលថ្មរបស់អ្នកមានបន្ទុក ៤០ ឬ ៥០ ភាគរយ សូមទុកវាចោល កំុសាកឱ្យសោះ ព្រោះថាក្នុងករណីអ្នកសាក់បែបនេះញឹកញាប់ នោះថ្ម ៤០% ឬ ៥០% របស់អ្នកនឹងស្មើរថ្ម ១% ព្រោះវានឹងរកឃើញដោយស្វ័យប្រវត្តិថាវាជាថាមពលទាបបំផុត (ខ្សោយ) ដែលអ្នកត្រូវសាក ហើយប្រសិនបើអ្នកមិនសាកវានឹងធ្លាក់ចុះដល់ ១% យ៉ាងឆាប់រហ័ស៕