អបអរ! ឆាប់ៗខាងមុខនេះ ខេត្តសំណាង១ របស់កម្ពុជា នឹងមានរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកត្រៀមបង្ហាញខ្លួន
ធី ស្រីល័ក្ខMARCH 27 2025464 views

ព្រះសីហនុ បានក្លាយជាខេត្ដមួយដែលមានភាពទាក់ទាញខ្លាំងសម្រាប់អ្នកវិនិយោគទាំងនៅក្នុងស្រុក និងក្រៅស្រុក ដោយសារខេត្ដនេះជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់នៅក្នុងប្រទេសកម្ពុជា ហើយក៏ជាខេត្ដមួយដែលមានតំបន់ទេសចរណ៍ អាចទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនផងដែរ។ ជាមួយគ្នានោះដែរ ឆាប់ៗខាងមុខនេះ ខេត្តព្រះសីហនុ នឹងមានរោងចក្រកែច្នៃឈើដាំដុះត្រៀមបង្ហាញខ្លួនហើយ។

 

ជាក់ស្តែង កាលពីថ្មីៗនេះ ​លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាតំណាងរដ្ឋបាលខេត្ត ចូលរួមកិច្ចប្រជុំ​ច្រកចេញ-ចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំវិនិយោគបង្កើត រោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅក្នុងភូមិសាស្ត្រ ភូមិពូធឿង សង្កាត់បិតត្រាង ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

៣៩

ចំពោះកិច្ចប្រជុំនេះរៀបចំឡើង ក្នុងគោលបំណងដើម្បីបើកកិច្ចពិភាក្សាវាយតម្លៃគម្រោងបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុក នៅខេត្តព្រះសីហនុ ទទួលបានការឯកភាពជាគោលការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាផងដែរ។ ជាលទ្ធផលបឋម សំណើសុំវិនិយោគបង្កើតរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ ទទួលបានការឯកភាពជាគោលការណ៍ផ្តល់ការលើកទឹកចិត្តពីអង្គប្រជុំផងដែរ។

៤០

គួរជម្រាបថា គម្រោងរោងចក្រកែច្នៃឈើដាំដុះក្នុងស្រុកនេះ នៅពេលដាក់ដំណើរការពេញលេញរោងចក្រនឹងត្រូវការកម្លាំងពលកម្មសរុបប្រមាណ១៧០នាក់ ហើយមានគោលដៅនាំចេញ៩០% និងផ្គត់ផ្គង់តម្រូវការក្នុងស្រុក១០% ផងដែរ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia