មិនយកពេលទៅសប្បាយហ៊ឺហា យុវជនវ័យ២១ឆ្នាំមួយរូប ច្នៃលុយ៣០០ដុល្លារមករកស៊ី បង្កើតចំណូលខ្ទង់ម៉ឺនដុល្លារ
Sambat SokhlangAPRIL 2 20244.8 K views

ស្ថិតក្នុងវ័យ២១ឆ្នាំ មានយុវជន-យុវនារី មួយចំនួនកំពុងសប្បាយរីករាយជាមួយនឹងភាពជាយុវវ័យរបស់ខ្លួន ចម្លែកអីតែយុវជនវ័យក្មេងរូបនេះវិញ សុខចិត្តចោលជីវិតហ៊ឺហារបស់ខ្លួនងាកមកបង្កើតរបររកស៊ីទាំងវ័យទើបតែ២១ឆ្នាំប៉ុណ្ណោះ។

1 Invalid Jayson Siu 2017

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNBC បានឱ្យដឹងថា ផ្តើមចេញពីទុនត្រឹម ៣០០ដុល្លារដែលជាសន្សំពីការងារចាស់ Jayson Siu អាចយកទៅច្នៃបង្កើតជារបររកស៊ីមួយដែលអាចរកចំណូលជាង ៣ម៉ឺនដុល្លារក្នុងមួយថ្ងៃ ជាមួយនឹងអាជីវកម្មស្ទីកគ័របិទកញ្ចក់ឡានមួយដែលមានឈ្មោះថា “Invalid.jp” ។​ ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានខាងលើនេះ Siu បានឱ្យដឹងថា​ គាត់បានចាប់ផ្តើមអាជីវកម្មខ្លួនឯងនេះយូរមកហើយ ពោលគឺតាំងពីឆ្នាំ ២០២១ មកម្ល៉េះគ្រាន់តែវាជាលក្ខណៈតូចតាច ដោយដើមឡើយគាត់បានបោះពុម្ពស្ទីគ័រមានតូចៗលក់ក្នុងតម្លៃ ៣ដុល្លារទៅ៥ដុល្លារ។

77320133 0 Image a 14 1698932769274

សហគ្រិនវ័យក្មេងរូបនេះបន្ថែមថា បន្ទាប់ពីលក់ស្ទីគ័របានលុយប្រមាណជា ៣០០ដុល្លារ Siu បានចាប់ផ្តើមបន្តពង្រីកការលក់បន្ថែមទៀតដើម្បីរកលុយឱ្យបានកាន់តែច្រើន ពេលនោះគាត់ក៏គិតឃើញទៅលើការលក់ LED-backlit នៅលើបណ្តាញសង្គម Instagram និងចាប់ផ្តើមវាយលុកនៅលើ Tik Tok បន្ថែមទៀត។ ជាលទ្ធផលការលក់ក៏ចាប់ផ្តើមកើនឡើងតាមការគិតទុក គេស្គាល់ Invalid.jp កាន់តែច្រើនឡើងមួយឆ្នាំក្រោយមក វីដេអូរបស់ Siu ដែលធ្វើបង្ហាញពីស្ទីគ័រពន្លឺបែប LED បានរីករាលដាលកាន់តែខ្លាំងនឹងអាចទាញអ្នកចូលមើលដល់ទៅ ៩លានដង ហើយចំណូលដែលបានពីការលក់ក៏មានការកើនឡើងជាលំដាប់ ដែលគិតក្នុងមួយឆ្នាំ ៥១២,០០០ដុល្លារជាចំណូលសរុប បន្ទាប់ពីកាត់កងចំណាយគាត់អាចនៅសល់ ៣០ភាគរយ ជាប្រាក់ចំណេញសុទ្ធ។

How Tik Toker Jayson Siu Made 1 Million Selling Stickers 1 Edited

តាមរយៈអត្ថបទខាងលើនេះ ចង់បង្ហាញឱ្យឃើញថាមិនថានៅវ័យណាក៏យើងអាចចាប់ផ្តើមរកស៊ីបានដែរឱ្យតែយើងមើលឃើញឱកាស កុំបណ្តោយឱ្យពេលវេលាទំនេរទៅជាឥតប្រយោជន៍ទៅធ្វើអ្វីផ្សេងដែលមានចំណេញ គួរតែសាកល្បងរកអ្វីថ្មីដើម្បីបង្កើតជាចំណូលសម្រាប់ខ្លួនឯង កុំចាំដល់មានលុយគ្រប់ គំនិតចាស់ទុំទើបចាប់ផ្តើមវា យើងអាចធ្វើវាពីថ្ងៃនេះ បើបរាជ័យក្រោកធ្វើបន្ត មានកំហុសឆ្គងចាត់ទុកជាមេរៀន ជាបទពិសោធន៍ដើម្បីកែខៃវាឱ្យកាន់តែល្អបន្ថែមទៀត៕

 107324746 1698437209505 Jayson Siu Stickers

Untitled Design 2023 10 31 T152035.318

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia