មិនងាយមានទេ! សាកលវិទ្យាល័យល្បី១ នៅជប៉ុន ប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតខ្មែរ ដែលចង់រៀនថ្នាក់វេជ្ជបណ្ឌិត
ធី ស្រីល័ក្ខJUNE 3 2026159 views

ឱកាសល្អបានមកដល់ហើយ សម្រាប់សិស្សនិស្សិតឆ្នាំទី១ និងឆ្នាំទី២ ផ្នែកវេជ្ជសាស្រ្ត ដែលបានកំពុងសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ខណៈកាលពីថ្មីៗនេះ សាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន ប្រកាសផ្តល់អាហារូបករណ៍ជូនដល់និស្សិតសម្រាប់ទៅសិក្សាថ្នាក់វេជ្ជបណ្ឌិតនៅ ដែលចង់សិក្សានៅជប៉ុន រយៈពេល ០៦ឆ្នាំ (ប្រាំមួយឆ្នាំ) ដែលគ្រោងចាប់ផ្តើមពីខែមេសា ឆ្នាំ ២០២៧ និងចាប់ផ្តើមសិក្សាចាប់ពីឆ្នាំទី១ឡើងវិញ ។

 

និស្សិតដែលត្រូវបានជ្រើសរើស នឹងទទួលបានការសិក្សាថ្នាក់ត្រៀម ភាសាជប៉ុន និងមុខវជ្ជាផ្សេងទៀត រួមមាន គណិតវិទ្យា វិទ្យាសាស្ត្រ និងភាសាអង់គ្លេស រហូតដល់ខែមីនា ឆ្នាំ២០២៧ (ហៅកាត់ថា JLP) មុននឹងចូលរៀននៅ សាលាវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុន។

 

ជាមួយគ្នានោះដែរ និស្សិតដែលអាចដាក់ពាក្យបាន ត្រូវគោរពតាមលក្ខខណ្ឌ ដូចខាងក្រោម៖

១. ជានិស្សិតកំពុងសិក្សាឆ្នាំទី១ ផ្នែកវេជ្ជសាស្ត្រ ដែលមានពិន្ទុប្រឡងចូលថ្នាក់ជាតិជ្រើសរើស ចូលរៀនឆ្នាំសិក្សា ២០២៥-២០២៦ ក្នុងលំដាប់ពិន្ទុខ្ពស់ជាងគេ ២០នាក់ ឬជានិស្សិតឆ្នាំទី២ ផ្នែកវេជ្ជសាស្ត្រ ក្នុងឆ្នាំសិក្សា ២០២៥-២០២៦ ដែលមានពិន្ទុថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន ក្នុងលំដាប់លេខរៀងខ្ពស់ជាងគេ ២០ នាក់។

២. មានចំណេះដឹងភាសាអង់គ្លេស (IELTS យ៉ាងតិច 6.0 ឬ តេស្តផ្សេងទៀតសមមូល) ។

 

ដោយឡែក ការជ្រើសរើសនេះមានរហូតដល់ទៅ ២ដំណាក់កាល ដោយដំណាក់កាលទី១៖ ជ្រើសរើសដោយសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ។ ដំណាក់កាលទី២៖ ជ្រើសរើសដោយតំណាងសាកលវិទ្យាល័យ International University of Health and Welfare (IUHW) ប្រទេសជប៉ុនមានវិញ្ញាសរសេរ (សំណួរជ្រើសរើសមានចម្លើយច្រើន) លើមុខវិជ្ជាគណិតវិទ្យា

 

វិទ្យាសាស្ត្រ (និស្សិតអាចជ្រើសរើសមុខវិជ្ជាចំនួន២ ក្នុងចំណោមមុខវិជ្ជាវិទ្យាសាស្ត្រ ចំនួន៣ រួមមាន គីមីវិទ្យា ជីវវិទ្យា និងរូបវិទ្យា) ភាសាអង់គ្លេស និងការសម្ភាសផ្ទាល់មាត់ហើយការសម្ភាសផ្ទាល់មាត់ជាភាសាអង់គ្លេស ឬជាភាសាអង់គ្លេស និងភាសាជប៉ុនផងដែរ ។

 

គួរជម្រាបផងដែរថា សម្រាប់លក្ខខណ្ឌនៃការជ្រើសរើសផ្សេងទៀតៗ បងប្អូនអាចអានលិខិតដែលមានខាងក្រោមនេះ សម្រាប់កាលបរិច្ឆេទ និងការទទួលពាក្យបងប្អូនអាចស្កេននៅ QR ខាងក្រោមនេះបានដែរ៕

4546

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia