តម្លៃប្រេងអន្តរជាតិបានចាប់ផ្ដើមធ្លាក់ចុះយ៉ាងខ្លាំងក្រោយពីលោក Donald Trump ប្រធានាធិបតីរបស់សហរដ្ឋអាមេរិកបានប្រកាសថា” កិច្ចចរចាក្នុងការបើកច្រកHormuz ត្រូវបានបញ្ចប់ដោយជោគជ័យ” កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។
ក្រោយពី Donald Trump បានប្រកាសជាផ្លូវការថាសហរដ្ឋអាមេរិកនិងប្រទេសអ៊ីរ៉ងបានឈានដល់កិច្ចព្រមព្រៀងជោគជ័យក្នុងការបើកច្រកសមុទ្រHormuz ឡើងវិញ តម្លៃប្រេងអន្តរជាតិU.S. Crude បានធ្លាក់ចុះជិត៥%ដោយធ្លាក់ថ្លៃមកត្រឹម៨០ដុល្លារក្នុងមួយបារ៉ែល។
នៅលើបណ្ដាញសង្គម Truth Social លោក Donald Trump បានឲ្យដឹងថាកិច្ចព្រមព្រៀងជាមួយនឹងអ៊ីរ៉ង់បានបញ្ចប់ហើយ ដូច្នេះច្រកHormuz នឹងត្រូវបើកឡើងវិញហើយសហរដ្ឋអាមេរិកនឹងបញ្ចប់ការបិទច្រកនេះដោយប្រើនាវាចម្បាំងផងទៀតហើយ។
លោកបានបន្ថែមទៀតថាច្រក Hormuz នឹងត្រូវបានបើកជាផ្លូវការនៅថ្ងៃសុក្រសប្ដាហ៍នេះដែលជាថ្ងៃក្នុងការចុះកិច្ចព្រមព្រៀងសន្តិចភាពជាផ្លូវការដែលនឹងត្រូវធ្វើឡើងនៅប្រទេសស្វីស។ ហើយនៅក្នុងកិច្ចព្រមព្រៀងនេះក្នុងគោលបំណងដើម្បីដោះមីនចេញពីច្រកនេះ ហើយអនុញ្ញាឲ្យប្រេងនាំចេញដោយសេរីទៅកាន់ពិភពលោក។
គួរបញ្ជាក់ផងដែរថាច្រកHormuz គឺជាច្រកដឹងជញ្ជូនប្រេងដ៏សំខាន់ទៅកាន់ទីផ្សារពិភពលោក។ ប្រេងប្រមាណជា២០%នៃការផ្គង់ផ្គង់ប្រេងពិភពលោកសរុបត្រូវបានដឹកចេញពីច្រកដ៏ំសំខាន់មួយនេះ៕


