បណ្ណបើកបរអន្ដរជាតិ ជាបណ្ណមួយដ៏ពិសេសដែលឲ្យអ្នកបើកបរមានសិទ្ធិនៅក្នុងបញ្ជាយានជំនិះទៅក្រៅប្រទេសបាន ដោយគ្មានការហាមឃាត់ ឬផាកពិន័យ។ ហើយក្នុងនោះអ្នកដែលមានបណ្ណបើកបរជាតិ ក៏អាចធ្វើការប្ដូរយកបណ្ណបើកបរអន្ដរជាតិនេះបានផងដែរ ដោយគ្រាន់តែភ្ជាប់ឯកសារ និងបង់ថ្លៃសេវាដូចខាងក្រោម៖
គួរជំរាបផងដែរថា អ្នកមានបណ្ណបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសដែលបានចុះហត្ថលេខី លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់សុពលភាពរបស់ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕