​បណ្ណបើកបរអន្តរជាតិអាចបើកបរ​បាន​​​​​៩៩ប្រទេស ខណៈនេះជាឯកសារសម្រាប់ការស្នើសុំ
Bunthoeun KoemJANUARY 11 20232.5 K views

យោងតាម​​​ក្រសួង​សាធារ​ណការ​ និង​ដឹ​កជញ្ជូន​​ កាលពីពេលកន្លងទៅបានបង្ហាញពីឯកសារ និងកម្រៃជើងសារ នៃការផ្ដាស់ប្ដូរ​បណ្ណ​បើកបរ​​អន្តរជាតិ​ ដែលបណ្ណបើកបរនេះអាចឲ្យអ្នកបើកបរបើករថយន្ដបានដល់ទៅ ៩៩ ប្រទេសឯណោះ។ ក្នុងនោះសម្រាប់ការផ្លាស់ប្ដូរបណ្ណបើកបរនេះវិញ ក៏មានភាពងាយស្រួលផងដែរ ដោយគ្រាន់​តែ​​លោក​អ្នក​យក​បណ្ណ​បើកបរ​​ជាតិ​របស់​លោក​អ្នក​​ទៅ​ប្តូរ​​​​​​​​ជា​ការ​ស្រេច​​​​។

ខាងក្រោម​នេះជា​​ឯក​សារ​ និង​កម្រៃ​ជើង​សា​រ​ ដើម្បី​ប្តូរ​​យក​បណ្ណ​បើកបរ​អន្តរ​ជាតិ​​​​​​ ទុកសម្រាប់ការបើកបរទៅក្រៅប្រទេស៖

១​. បណ្ណបើកបរ (ច្បាប់ដើម)

២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)

៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក

ចំពោះកម្រៃសេវាសម្រាប់ការស្នើសុំប្ដូរបណ្ណបើកបរអន្តរជាតិនេះវិញ គឺមានតម្លៃ ២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) រៀល។

គួរ​ជំរាប​ផងដែរថា​ អ្នកមាន​បណ្ណបើកបរអន្តរជាតិ អាចបើកបរ​បាន​​​​​នៅតាម​បណ្ដា​ប្រទេសដែលបាន​ចុះហត្ថលេខី លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(​៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់​​សុពលភាពរបស់​​​ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕

អត្ថបទ៖ កឹម ប៊ុនធឿន

B

A

C

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia