មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន Intercare ONE CARD Membership

មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវ Intercare ONE CARD Membership ដែលជាកម្មវិធីសមាជិកភាពថែទាំសុខភាពដំបូងបង្អស់របស់មន្ទីរពេទ្យ។ កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងជំរុញឱ្យសាធារណជនយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន តាមរយៈការបង្ការ និងការស្វែងរកហានិភ័យសុខភាពឱ្យបានឆាប់ រហ័ស។

2026 08 05 14.59.25

ក្នុងឱកាសបើកដំណើរការនេះ កាតសមាជិកភាពនឹងត្រូវផ្តល់ជូនក្នុងតម្លៃពិសេស រួមជាមួយអត្ថប្រយោជន៍ជាច្រើនសម្រាប់រយៈពេល ១២ ខែពេញ រួមមាន៖

·       ការពិនិត្យសុខភាពលើស៣០មុខ រួមមាន៖ បេះដូង, ជំងឺទឹកនោមផ្អែម, ថ្លើម,សួត, តម្រងនោម,ក្រពេញទីរ៉ូអ៊ីត និងពិនិត្យឈាមទូទៅ។

·       ការបញ្ចុះតម្លៃពិសេស៖ បញ្ចុះតម្លៃ ២០% លើការពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត និង ១៥% លើថ្លៃបន្ទប់ស្នាក់នៅ។

·       សេវាសង្គ្រោះបន្ទាន់៖ ផ្តល់ជូនសេវាឡានសង្គ្រោះបន្ទាន់ដោយឥតគិតថ្លៃ។

·       អត្ថប្រយោជន៍បន្ថែម៖ មានជម្រើសបន្ថែម សម្រាប់សមាជិកគ្រួសារ និងការផ្តល់ជូនពិសេសផ្សេងៗទៀតពេញមួយឆ្នាំ។

2026 08 05 14.59.292026 08 05 14.59.36

 

កម្មវិធីពិនិត្យសុខភាពនេះផ្តោតលើផ្នែកសំខាន់ៗ នៃរាងកាយ រួមមាន៖ បេះដូង, ជំងឺទឹកនោមផ្អែម, ថ្លើម, សួត, តម្រងនោម, ក្រពេញទីរ៉ូអ៊ីត និងការពិនិត្យឈាមទូទៅ។ ការពិនិត្យទាំងនេះជួយស្វែងរកហានិភ័យសុខភាពមុនពេលរោគសញ្ញាលេចឡើង ដែលអនុញ្ញាតឱ្យអ្នកជំងឺទទួលបានការព្យាបាលបានទាន់ពេលវេលា និងមានប្រសិទ្ធភាព។

2026 08 05 14.59.40

មន្ទីរពេទ្យ អ៊ីនធ័រឃែរ (Intercare Hospital) គឺជាអាជីវកម្មមួយស្ថិតក្រោមបុត្រសម្ព័ន្ធរបស់ Canadia Group ដែលប្រតិបត្តិការដោយអនុវត្តតាមស្តង់ដារអន្តរជាតិយ៉ាងម៉ឺងម៉ាត់។ មន្ទីរពេទ្យមានបុគ្គលិកសរុបជាង ២៣០ នាក់ រួមទាំងវេជ្ជបណ្ឌិតជំនាញជាង ៦០ រូប មកពី ២០ សញ្ជាតិផ្សេងៗគ្នា រួមមាន កម្ពុជា, ចិន, ម៉ាឡេស៊ី, ចក្រភពអង់គ្លេស, សហរដ្ឋអាមេរិក, បារាំង, ហូឡង់, អ៊ុយក្រែន, រុស្ស៊ី និងបណ្តាប្រទេសផ្សេងៗទៀត។

2026 08 05 14.59.44

 សុខភាពរបស់អ្នក គឺជាបេសកកម្មរបស់យើង។

ពត៌មានទំនាក់ទំនង និងពិគ្រោះយោបល់៖ សមាជិកភាព៖ +855 70 207 540

 Telegram https://t.me/Intercaresales

ស្វែងយល់បន្ថែមអំពីក្រុមវេជ្ជបណ្ឌិតរបស់យើង សូមចូលទៅកាន់៖

https://intercarehospital.com/doctors/

2026 08 05 14.59.19

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia