ពិសេសមែន! ក្រុមហ៊ុន Integ Capital សម្ពោធគម្រោងទេសចរណ៍ថ្មី នៅលើទឹកដីខេត្តព្រះសីហនុ
Bunthoeun KoemMARCH 25 2023

នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន Integ Capital ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា បានរៀបចំកម្មវិធី “បើកសម្ពោធជាផ្លូវការគម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ”

នៅក្នុងកម្មវិធីនេះដែរមានវត្តមានចូលរួមដោយ លោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ លោក ជិន ច័ន្ទឆាយា តំណាងឱ្យគម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

Photo 2023 03 25 21 24 17

ឆ្លៀតក្នុងឱកាសនេះដែរ លោក ជិន ច័ន្ទឆាយា បានលើកឡើងថា គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម បង្កើតឡើងក្នុងគោលបំណង ចូលរួមផ្សព្វផ្សាយ​ និងគាំទ្រយ៉ាងពេញទី ចំពោះអាជីវកម្មក្នុងស្រុកទាំងអស់ ព្រមជាមួយនឹងការលើកស្ទួយវិស័យទេសចរណ៍នៅក្នុងខេត្តព្រះសីហនុ។

សូមជម្រាបផងដែរថា រាមដែលធ្លាប់តែត្រូវបានប្រជាជនខ្មែរ ចាត់ទុកជាតំបន់ទេសចណ៍បែបចំណាស់ដ៏ស្រស់ត្រកាលមួយ ដែលគ្រប់គ្នាទៅលេងដើម្បីបានឃើញទស្សនីយភាពទេសភាពអេកូទេសចរណ៍ដែលមានទេសភាពព្រៃភ្នំអមជាមួយនឹងឆ្នេរសមុទ្រដ៏ស្រស់ស្អាត។

តំបន់ទេសចរណ៍វ័យចំណាស់មួយនេះ កំពុងតែប្រែមុខមាត់ថ្មី ក្លាយជាទេសចរណ៍ដែលទំនើបជាងមុន ដោយសារតែមានការចូលរួមអភិវឌ្ឍន៍ពីសំណាក់រាជរដ្ឋាភិបាល ព្រមទាំងវិស័យឯកជនមួយចំនួន ដូចជាការកែលម្អនិងពង្រីកព្រលានយន្តហោះបច្ចុប្បន្ន ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅអំឡុងឆ្នាំ២០២៦។

Photo 2023 03 25 21 36 04

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម របស់ក្រុមហ៊ុន Integ Capital គឺស្ថិតនៅលើបណ្ដោយផ្លូវពី ព្រលានយន្តហោះ ឆ្ពោះទៅកាន់តំបន់ទេសចរណ៍រាម។ ហើយគម្រោងនេះមានចម្ងាយត្រឹមតែ១.២គីឡូម៉ែត្រប៉ុណ្ណោះពីច្រកចេញថ្មីនៃព្រលានយន្តហោះដែលកំពុងតែដំណើរការសាងសង់។ នេះបើតាមការបញ្ជាក់របស់លោក ជិន ច័ន្ទឆាយា។

លោកបានបន្តទៀតថាក្នុងនាមជា Developer ពួកយើងមានបំណងចង់ឱ្យ គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម​ បង្ហាញខ្លួនឡើងក្នុងនាមជាតំបន់ទេសចរណ៍ថ្មី ដែលលម្អទៅដោយរចនាបថបែបខ្មែរ អមជាមួយនឹងអាជីវកម្មខ្មែរនៅពាសពេញគម្រោងទាំងមូល។

Photo 2023 03 25 20 28 46

គម្រោងមួយនេះមានទំហំសរុបប្រមាណ ៧ហិកតា មានផ្លូវមេអ៊ុតកៅស៊ូទំហំរហូតដល់ទៅ ៣៧ម៉ែត្រ ព្រមជាមួយបណ្ដាញផ្លូវខ្វាត់ខ្វែង។ នៅតាមបណ្ដោយផ្លូវមានអមទៅដោយសួនច្បារ បង្គោលភ្លើង និងដើមឈើដ៏ស្រស់ស្អាត​ រួមជាមួយចំណតឡានអមសងខាងផ្លូវ ដែលកាន់តែផ្ដល់ភាពងាយស្រួលដល់អាជីវកម្ម ក៏ដូចជាភ្ញៀវទេសចរណ៍ដែលអញ្ជើញទៅលេងកម្សាន្ត។

លើសពីនេះគម្រោងអាជីវកម្មរាម ក៏មានផ្ដល់ជូននូវទំហំទីតាំងអាជីវកម្មជាច្រើនជម្រើសសម្រាប់អតិថិជន ក្នុងគោលបំណងឱ្យម្ចាស់អាជីវកម្មមានឱកាសសម្រេចចិត្តសាងសង់ទីតាំងរបស់ខ្លួនទៅតាមតម្រូវការ និងបែបបទរបស់អាជីវកម្មនីមួយៗរៀងៗខ្លួន។

ទន្ទឹមនឹងនោះអភិបាលរងខេត្តព្រះសីហនុ លោក ឯម ភាព បានគូសបញ្ជាក់ផងដែរថា នៅថ្ងៃខាងមុខតំបន់រាម នឹងប្រែក្លាយទៅជាទីក្រុងទេសចណ៍ថ្មីដ៏ទំនើបមួយនៃខេត្តព្រះសីហនុ បើទោះបីជាពេលនេះមិនទាន់បានកាត់ឱ្យក្លាយជាក្រុងផ្លូវការក៏ដោយ។

Photo 2023 03 25 21 40 53

គួរជម្រាបផងដែរថា គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវម្មរាម មានទីតាំងស្ថិតនៅ ភូមិរាម សង្កាត់រាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ លោកអ្នកអាចធ្វើដំណើរទៅកាន់ទីតាំងនោះតាមរយៈផ្លូវ២ខ្សែដូចខាងក្រោម៖

-ចុះពីផ្លូវជាតិល្បឿនលឿន បត់ឆ្វេង ១០គីឡូម៉ែត្រ រហូតដល់រង្វង់មូលនាគព័ន្ធ ផ្លូវបំបែករាម បត់ស្ដាំឆ្ពោះអាកាសយានដ្ឋានក្រុងព្រះសីហនុ បន្ទាប់មកបត់ឆ្វេងតាមផ្លូវរដ្ឋ ៣៥ម៉ែត្រ ត្រឹម ១.២គីឡូម៉ែត្រ ពីព្រលានយន្តហោះ។

-ធ្វើដំណើរពីរង្វង់មូលតោពីរជិះកាត់តាមឆ្នេរអូរឈើទាល និងឆ្នេរអូរត្រេះរហូតដល់រង្វង់មូលព្រះថោងនាងនាគ​ និងបត់ស្ដាំ ឆ្ពោះទៅរង្វង់មូលព្រះសិវះ និងព្រះនាងឧមាវតី ជិះប្រមាណ ៧គីឡូម៉ែត្រដល់មាត់ច្រកនៃព្រលានយន្តហោះថ្មីក្រុងព្រះសីហនុ បន្ទាប់មកបត់ស្ដាំចូលតាមផ្លូវរដ្ឋ ៣៥ម៉ែត្រ ត្រឹម ១.២គីឡូម៉ែត្រ ដល់ទីតាំងតែម្ដង។

បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ស្វែងយល់បន្ថែម អាចទំនាក់ទំនងតាមរយៈ ហ្វេសប៊ុកផេក៖ Ream Business Community ឬតាមទូរស័ព្ទលេខ៖ 092 207 308 ឬគេហទំព័រ www.kh25property.com

អត្ថបទពាណិជ្ជកម្ម

Photo 2023 03 25 17 15 09 (2)

Photo 2023 03 25 21 43 54

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia