វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា «សាលាតិចណូ» នឹងលេចរូបរាងនៅលើទីតាំងថ្មីជាយរាជធានីភ្នំពេញ
Bunthoeun KoemJANUARY 17 202337.2 K views

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ឬហៅកាត់ថា សាលាតិចណូ នោះ នឹងលេចរូបរាងឡើងនៅទីតាំងថ្មីតាមបណ្ដោយមហាវិថីវិមានឈ្នះ ឈ្នះ ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ខណៈការសាងសង់អាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការចុះផ្សាយពីរដ្ឋបាលខណ្ឌជ្រោយចង្វារកាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ ម្សិល។

យ៉ាងណាយោងតាមការបញ្ជាក់ពីខាងវិទ្យាស្ថានកាលពីពេលកន្លងទៅ ទីតាំងថ្មីនេះ នឹងត្រូវសាងសង់ហេដ្ឋារចនាសម្ព័ន្ធរួមមាន អគារសិក្សានិងស្រាវជ្រាវ និងអន្តេវាសិកដ្ឋាន ហើយការសាងសង់អាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះផងដែរ។

សូមជម្រាបថា វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា គឺជាគ្រឹះស្ថានឧត្តមសិក្សានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដែលបណ្តុះបណ្តាលនិស្សិតផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងវិស្វកម្ម។ ហើយសាលានេះត្រូវបានបង្កើតឡើងកាលពីអំឡុងឆ្នាំ១៩៦៤ ខណៈទីតាំងសាលាចាស់បច្ចុប្បន្នសគឺស្ថិតនៅបណ្ដោយផ្លូវមហាវិថីសហព័ន្ធរុស្សី ខណ្ឌទួលគោក រាជធានីភ្នំពេញ៕

អត្ថបទ៖ កឹម ប៊ុនធឿន

322670013 692853962463808 1948352896691372805 N

323204610 564158128510391 9096931386162087161 N

323383186 839469330677815 1904448633870835655 N

323288586 496812429005808 2751676701407492675 N

322413699 1546071949200447 3818848628040195439 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia