ប្រិយមិត្តភាគច្រើនប្រហែលជាបានស្គាល់ Vlogger លោក ហេង វិសាល និង ស្រីនា រួចហើយ ដែលពួកគេទាំងពីរជាគូស្នេហ៍វ័យក្មេង ហើយក៏ជា Influencer ដ៏ល្បីល្បាញក្នុងប្រទេសកម្ពុជាផងដែរ។ ក្រៅពីការងារធ្វើ Vlog ចែករំលែកចំណេះដឹង ធ្វើវីដេអូអប់រំ បង្រៀនផាត់មុខ និងសកម្មភាពកំសាន្តផ្សេងៗ ពេលនេះអ្នកទាំងពីរបានចាប់ផ្តើមអាជីវកម្មថ្មីលើវិស័យគ្រឿងសំអាងមួយទៀត។
យោងតាមផេកផ្លូវការរបស់អ្នកស្រី SreyNea Nea ផ្ទាល់ កាលពីពេលកន្លងទៅ បានបង្ហោះថា មុខរបរលក់ online នេះជារបរទីមួយហើយ ដែលអ្នកស្រី បានចាប់ផ្តើមធ្វើជាមួយលោក ហេង វិសាល ខណៈហាងអនឡាញរបស់អ្នកស្រីមានឈ្មោះថា WeYoung Cambodia ដែលជាផលិតផលថែរក្សារស្បែកមុខមកពីប្រទេសថៃ។
ជាមួយគ្នានេះដែរ អ្នកស្រី ស្រីនា ក៏បានលើកឡើងផងដែរថា មូលហេតុដែលអ្នកស្រី សម្រេចចិត្តផ្តើមលក់គ្រឿងសម្អាងនេះឡើងដោយសារតែ “អ្នកស្រី មេីលឃេីញពីបញ្ហាពិបាករបស់បងប្អូនយេីងក្នុងការស្វែងរកផលិតផលឱ្យត្រូវនឹងពណ៍មុខ ដូច្នេះហើយ WeYoung ខ្វល់ពីពណ៌ស្បែកទាំងអស់ គោលការណ៍របស់កញ្ញាគឺចង់ផ្តល់ជម្រេីសឱ្យគ្រប់ពណ៍ស្បែកទាំងអស់ and we believe that we can bring out uniqueness from every skin tone”
គួរជម្រាបផងដែរថា ផលិតដែលអ្នកស្រីយកមកលក់នេះ បានចំណាយរយៈពេល ២ ឆ្នាំ ទេីបចេញជារូបរាងនេះដែលមាន ៣ពណ៌ក្នុងការជ្រើសរើស ដូច្នេះប្រសិនបងប្អូនចាប់អារម្មណ៍អាចធ្វើការទំនាក់ទំនងទៅកាន់ផេក WeYoung Cambodia ផ្ទាល់បាន៕