ក្រុមជម្រើសជាតិឥណ្ឌូនេស៊ីបានឈ្នះមេដាយមាស ក្រោយយកឈ្នះកម្ពុជា ៣-០ ក្នុងវគ្គផ្តាច់ព្រ័ត្រសម្រាប់វិញ្ញាសាបាល់ទះ នៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២។ ដូច្នេះមកដឹងអំពីកីឡាករកម្ពស់ខ្ពស់ៗ៣រូបដែលកំពុងល្បីខ្លាំង។
១. កីឡាករ Rivan Nurmulki
អត្តពលិកពាក់អាវលេខ១២ នៅក្នុងការប្រកួតលោក Rivan គឺជាកីឡាករជនជាតិឥណ្ឌូនេស៊ី កើតនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៩៥ នាខេត្ត Jambi កោះស៊ូម៉ាត្រា។ មានវ័យ២៧ឆ្នាំ កីឡាកររូបនេះមានកម្ពស់ ១.៩៨ សង់ទីម៉ែត្រ និងមានទម្ងន់៨០គីឡូក្រាម។
ចូលចិត្តលេងបាល់ទះតាំងពីអាយុ១៧ឆ្នាំ ហើយគិតមកទល់ពេលនេះលោកបានចាប់អាជីពជាកីឡាករបាល់ទះអស់រយៈពេលជាង១០ឆ្នាំមកហើយពោលគិតចាប់តាំងពីឆ្នាំ២០១៣។ នាពេលបច្ចុប្បន្ននេះដែរលោកលេងឱ្យក្លឹប Surabaya BIN Samator និងបានឈ្នះមេដាយមាស៣ដងជាប់គ្នានៅក្នុងស៊ីហ្គេម ដូចជាឆ្នាំ២០១៩នៅហ្វីលីពីន ឆ្នាំ២០២១នៅវៀតណាម និងឆ្នាំ២០២៣នៅកម្ពុជា។
២. កីឡាករ Doni Haryono
អត្តពលិកពាក់អាវលេង២១ នៅក្នុងការប្រកួតលោក Doni Haryono គឺជាកីឡាករជនជាតិឥណ្ឌូនេស៊ីកើតនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ១៩៩៩ មានកម្ពស់១.៩១សង់ទីម៉ែត្រ ទម្ងន់៧៨គីឡូក្រាម។ វ័យ២៤ឆ្នាំលោកគឺជាអ្នកលេងដែលពូកែប្រើដៃស្តាំ និងបានចូលលេងឱ្យក្លឹប Bekasi BVN ក្នុងឆ្នាំ២០១៦។ ក្រៅពីនេះលោកក៏បានឈ្នះមេដាយមាស៣ដងជាប់គ្នានៅក្នុងស៊ីហ្គេម ដូចជាឆ្នាំ២០១៩នៅហ្វីលីពីន ឆ្នាំ២០២១ នៅវៀតណាម និងឆ្នាំ២០២៣នៅកម្ពុជា។
៣. កីឡាករ Farhan Halim
អត្តពលិកពាក់អាវលេខ១៤ នៅក្នុងការប្រកួតលោក Farhan Halim គឺជាកីឡាករជនជាតិឥណ្ឌូនេស៊ីកើតនៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០០១ មានកម្ពស់១.៩៣សង់ទីម៉ែត្រ ទម្ងន់៨០គីឡូក្រាម ។ កីឡាករវ័យ២២ឆ្នាំរូបនេះគឺជាអ្នកលេងបាល់ទះអាជីពមួយរូបក្រោយលោកបានឈានជើងចូលលេងនៅឆ្នាំ២០១៨ ហើយបច្ចុប្បន្ននេះលោកឱ្យក្លឹប Jakarta STIN BIN ។
គួរឱ្យដឹងដែរថាឥណ្ឌូនេស៊ីត្រូវបានគេទទួលស្គាល់ថាជាសេ្តចនៃបាល់ទះនៅតំបន់អាស៊ាន ស្ថិតនៅចំណាត់ថ្នាក់លេខ ១ លើកំពូលតារាង និងជាជើងឯកអាស៊ាន ១១សម័យកាលមកហើយ ដោយនៅក្នុងចំណាត់ថ្នាក់តំបន់អាស៊ាននេះប្រទេសថៃស្ថិតនៅថ្នាក់លេខ២ វៀតណាមនៅថ្នាក់លេខ៣ និងកម្ពុជាស្ថិតនៅថ្នាក់ លេខ៤៕
អត្ថបទដោយ៖ ពីង ជូអេង