បងធំនៅអាស៊ាន ឥណ្ឌូនេស៊ី បើកសម្ពោធឱ្យប្រើប្រាស់រថភ្លើងល្បឿនលឿនរបស់ខ្លួន តម្លៃជាង៧ពាន់លានដុល្លារ
Srey NuthOCTOBER 2 2023210 views

ផ្លូវរថភ្លើងល្បឿនលឿនរបស់ប្រទេសឥណ្ឌូណេស៊ី បានដាក់ឱ្យដំណើរការហើយ ខណៈរថភ្លើងនេះគឺជារថភ្លើងល្បឿនលឿនដំបូងគេបង្អស់មិនធ្លាប់មាននៅអាស៊ីអាគ្នេយ៍ ដែលមានតម្លៃ៧,៣ពាន់លានដុល្លារ ដែលជាហិរញ្ញប្បទានមួយភាគធំពីបណ្ដាក្រុមហ៊ុនរបស់ប្រទេសចិន។ នេះបើយោងតាមចុះផ្សាយរបស់សារព័ត៌មាន time។

 

Photo 2023 10 02 15 35 59

 

តាមប្រភពដដែលបានឲ្យដឹងថា ខ្សែរថភ្លើងល្បឿនលឿនមានប្រវែង១៣៨គីឡូម៉ែត្រដែលមានឈ្មោះជាផ្លូវការថា WHOOSH ដើរដោយថាមពលអគ្គិសនីដោយគ្មានការបំភាយកាបូនដោយផ្ទាល់ និងរត់ក្នុងល្បឿនប្រមាណ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង ដោយកាត់បន្ថយពេលវេលាធ្វើដំណើររវាងរដ្ឋធានីហ្សាការតា និង Bandung ពី៣ម៉ោងមកនៅត្រឹម៤០នាទីប៉ុណ្ណោះ។

 

ជាមួយគ្នានោះដែរ​ ផ្លូវរថភ្លើងនេះនឹងធ្វើដំណើរតភ្ជាប់ពីរដ្ឋធានីហ្សាការតា ទៅ ក្រុងបានឌុង (Bandung) ក្នុងខេត្តជ្វាខាងលិច (West Java)។ ខណៈ Bandung គឺជាទីក្រុងធំទី២ របស់ប្រទេសឥណ្ឌូនេស៊ី និងជាមជ្ឈមណ្ឌលសិល្បៈ និងវប្បធម៌ដ៏សំខាន់ផងដែរ។

 

Cr Scaled

 

សូមជម្រាបផងដែរថា រថភ្លើងដែលត្រូវបានកែសម្រួលយ៉ាងពិសេសឱ្យស្របទៅនឹងលក្ខខណ្ឌអាកាសធាតុត្រូពិចនៃប្រទេសឥណ្ឌូនេស៊ី នេះត្រូវបានបំពាក់ដោយប្រព័ន្ធសុវត្ថិភាពដែលអាចឆ្លើយតបទៅនឹងគ្រោះរញ្ជួយដី ទឹកជំនន់ និងស្ថានភាពគ្រាអាសន្នផ្សេងៗទៀត៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia