ច្បាស់ការ! ឥណ្ឌូនេស៊ី​ចេញច្បាប់មិនឱ្យ iPhone16 លក់ក្នុងប្រទេស តែក្រុមមនុស្សប្រភេទនេះ អាចប្រើបាន
Ping Chou EngOCTOBER 28 2024352 views

ថ្មីៗនេះព័ត៌មានពី The Straits Times បានរាយការណ៍ឱ្យថារដ្ឋាភិបាលឥណ្ឌូនេស៊ី បានសម្រេចអនុម័តច្បាប់មិនឱ្យមានទូរស័ព្ទដៃ iPhone16 លក់ដូរចរាចរណ៍ក្នុងប្រទេសឡើយ ដោយសារក្រុមហ៊ុន Apple​មិនបានបំពេញវិញ្ញាបនបត្រ TKND នោះទេ។

ប្រភពដដែលបានបន្តថា ក្រសួងឧស្សាហកម្មឥណ្ឌូនេស៊ីចេញមកបញ្ជាក់ថា ប៉ុន្តែសម្រាប់ក្រុមមនុស្សដែលជាអ្នកធ្វើដំណើរទេសចរមកកាន់ប្រទេសឥណ្ឌូនេស៊ី ក្នុងម្នាក់ៗនឹងអាចនាំយក iPhone 16 ចំនួនពីរគ្រឿងចូលប្រទេសឥណ្ឌូនេស៊ីបាន សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។ 

ប៉ុន្តែរដ្ឋាភិបាលសូមហាមឃាត់ ចំពោះរូបភាពលក់ដូរហើយទូរសព្ទ​ទាំង​នោះ​នឹង​ត្រូវ​ចាត់​ទុក​ថាជារបស់​ខុស​ច្បាប់​ប្រសិន​បើ​មានការលក់ណាមួយកើតឡើង ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី។ ដោយឡែកសម្រាប់ iPhone 16 ដែលចូលប្រទេសឥណ្ឌូនេស៊ីតាមរយៈសេវាប្រៃសណីយ៍ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន ដែលមិនមែនលក្ខណៈពាណិជ្ជកម្មវិញ នៅតែត្រូវបានអនុញ្ញាតឱ្យធ្វើ ព្រោះមិនចាំបាច់បំពេញតាមគោលដៅវិនិយោគក្នុងស្រុក។

យ៉ាងណាមិញគិតត្រឹមថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្មលោក Agus Gumiwang Kartasasmita បានប​ញ្ជាក់ថា មកទល់នឹងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន Apple នៅតែមិនទាន់បានបំពេញតាមការសន្យារបស់ខ្លួនថានឹងវិនិយោគទឹកប្រាក់ចំំនួន១.៧១ ពាន់ពាន់លានរូពៀ នៅក្នុងប្រទេស ដែលជាតម្រូវឱ្យមានមុនពេលដែលអាចទទួលបានវិញ្ញាបនប័ត្រ TKND។ 

គួរជម្រាបផងដែរថា វិញ្ញាបនប័ត្រ TKND គឺជាអាជ្ញាបណ្ណដែលសម្តៅដល់ សមាសធាតុក្នុងស្រុក ផលិតផល ឬសេវាកម្មក្នុងស្រុករបស់ប្រទេសឥណ្ឌូនេស៊ី ហើយដើម្បីទទួលបានវិញ្ញាបនប័ត្រ TKND នេះ ផលិតផលរបស់ក្រុមហ៊ុន Apple ត្រូវតែបានបំពេញតាមតម្រូវការតម្លៃ នៃសមាសភាគក្នុងស្រុកយ៉ាងហោចណាស់ ចំនួន៤០ភាគរយ៕

អត្ថបទដោយ៖ ពីង ជូអេង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia