ឈប់ទិញមាស! រដ្ឋាភិបាលឥណ្ឌា អំពាវនាវឲ្យពលរដ្ឋ ឈប់ទិញមាសរយៈពេល១ឆ្នាំ ក្រោមហេតុផលធំមួយនេះ!
Toeuy HongMAY 12 20269.3 K views

 ប្រជាជនឥណ្ឌាគឺជាប្រជាជនដែលចូលចិត្តមាសនិងគ្រឿងមាសបំផុតនៅលើពិភពលោក ប៉ុន្ដែកាលពីពេលថ្មីៗនេះ រដ្ឋាភិបាលប្រទេសឥណ្ឌាតាមរយៈលោក Narendra Modi ដែលជាប្រធានាធិបតីរបស់ឥណ្ឌាបានអំទាវនាវឲ្យពលរដ្ឋឥណ្ឌាកាត់បន្ថយការទិញមាសឬចៀសវាទិញតែម្ដង។

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters បានឲ្យដឹងថាកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន លោក Narendra Modi ដែលជាប្រធានាធិបតីរបស់ឥណ្ឌាបានអំពាវនាវជាបន្ទាន់ឲ្យប្រជាជនឥណ្ឌាកាត់បន្ថយការចំណាយលុយទិញមាសឬចៀសវាងការទិញមាស។

 

មូលហេតុចម្បងដែលរដ្ឋាភិបាលឥណ្ឌាអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយឬចៀសវាងការទិញមាសគឺក្នុងគោលបំណងដើម្បីការពារទុនបម្រុងអន្តរជាតិ( ជាពិសេសប្រាក់ដុល្លារអាមេរិក)ក៏ដូចជាកាត់បន្ថយសម្ពាធសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាផងដែរ

 

ត្រង់នេះក៏សូមបញ្ជាក់ផងដែរថាប្រទេសឥណ្ឌាគឺជាប្រទេសដែលនាំចូលមាសច្រើនពីប្រទេសដទៃ ហើយមាសដែលបាននាំចូលគឺតម្រូវឲ្យទិញជាលុយដុល្លារ។ ដូច្នេះប្រសិនបើធនាគារក៏ដូចជាប្រជាជននាំគ្នាបន្តទិញមាសដោយប្រើប្រាស់លុយដុល្លារនោះនឹងធ្វើឲ្យទុនបម្រុងអន្តរជាតិជាប្រាក់ដុល្លារអាមេរិកកាន់តែថយចុះអាចបង្កជាផលប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ឥណ្ឌា។

 

រដ្ឋាភិបាលឥណ្ឌាមិនត្រឹមតែអំពាវនាវឲ្យពលរដ្ឋកាត់បន្ថយទិញមាសប៉ុណ្ណោះទេ តែក៏អំពាវនាវឲ្យពលរដ្ឋកាត់បន្ថយចំណាយលើការប្រើប្រាស់ថាមពលប្រេងឥន្ធនៈ ជីកសិកម្មនិងការធ្វើដំណើរទៅកម្សាន្តនៅក្រៅប្រទេសជាដើមក្នុងគោលបំណងការពារទុនបម្រុងអន្តរជាតិ។

 

លោក Narendra Modi បានមានប្រសាសន៍ក្ដែងៗប្រាប់ពលរដ្ឋឥណ្ឌាថា” ដើម្បីសង្រ្គោះរូបិបណ្ណបរទេសដែលជាទុនបម្រុងអន្តរជាតិរបស់ឥណ្ឌាយ យើងត្រូវតែលុតដុំគំនិតជាតិនិយម”។

 

សូមបញ្ជាក់ផងដែរតាំងពីមានបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងអាមេរិកនិងអ៊ីរ៉ង់មក បានបង្កជាការរំខានដល់ការដឹកជញ្ជូនប្រេង។ ការរំខាននេះបានធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាច្រើននៅលើពិភពលោក ជាពិសេសឥណ្ឌាដែលនាំចូលប្រេងច្រើនពីតំនប់មជ្ឈិមបូព៌ាដោយតម្លៃប្រេងឡើងថ្លៃ ធ្វើឲ្យតម្លៃទំនិញនៅឥណ្ឌាកាន់តែឡើងថ្លៃ។ ដូច្នេះការអំពាវនាវឲ្យពលរដ្ឋកាន់បន្ថយចំណាយទិញមាស ថាមពលនិងធ្វើដំណើរកម្សាន្តទៅក្រៅប្រទេសគឺជាផ្នែកមួយក្នុងការការពារពីការរងសម្ពាធផ្នែកសេដ្ឋកិច្ច៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia