ផ្លូវភ្ជាប់និស្ស័យ! ឥណ្ឌាគ្រោងសង់ផ្លូវហាយវេប្រវែងជាង ១ ពាន់Kmតភ្ជាប់មកប្រទេសតំបន់អាស៊ាន និងកម្ពុជា
Srey NuthJULY 5 20234 K views

ឥណ្ឌាកំពុងសាងសង់ផ្លូវហាយវេមួយខ្សែប្រវែង១.៣៦០គីឡូម៉េត្រ ដែលតភ្ជាប់ពីប្រទេសរបស់ខ្លួនឆ្ពោះទៅប្រទេសថៃ និងតភ្ជាប់ទៅមីយ៉ាន់ម៉ា ខណៈផ្លូវនេះគ្រោងនឹងតភ្ជាប់មកកាន់កម្ពុជាផងដែរ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន thelivenagpur ។

ប្រភពខាងលើបានឲ្យដឹងថា គម្រោង​​ផ្លូវ​ហាយវេ​ដែល​កំពុងសង់​នេះ នឹងត្រូវតភ្ជាប់​ទៅ​កាន់​ប្រទេសមួយចំនួនរួមមាន៖ ឡាវ កម្ពុជា វៀតណាម និង​ប្រទេស​នៅ​អាស៊ី​ក្បែរៗ​នោះផងដែរ។

Photo 2023 07 05 16 18 33

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនផ្លូវគោករបស់ប្រទេសឥណ្ឌា ឯកឧត្តម Nitin Gadkari បានបញ្ជាក់ថា ការសាងសង់ផ្លូវហាយវេត្រីភាគីឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា ភាគច្រើនត្រូវបានបញ្ចប់រួចរាល់ហើយ ប៉ុន្តែមិនបានប្រកាសកាលបរិច្ឆេទណាមួយដែលនឹងបើកសម្រាប់ភ្ញៀវទេសចរប្រើប្រាស់នោះទេ។

តាមការបញ្ជាក់ ការសាងសង់ផ្លូវហាវេឥណ្ឌា-ថៃ-មីយ៉ាន់ម៉ា នេះឡើង គឺក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងបី និង ប្រទេសផ្សេងៗទៀត ពិសេសគឺជួយកាត់បន្ថយពេលវេលា និងចំណេញថ្លៃដើម ដែលមានតម្លៃថោកជាងការធ្វើដំណើរតាមផ្លូវអាកាសផងដែរ៕​

អត្ថបទដោយ៖ ឌឿក ស្រីនុត

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia