តិចអត់ដឹង! អ្វីៗកាន់តែឡើងថ្លៃ នេះជាខ្ទង់ចំណូលដែលអ្នកត្រូវមាន បើចង់រស់នៅភ្នំពេញសុខស្រួល!
Toeuy HongSEPTEMBER 20 2026203 views

ទីក្រុងភ្នំពេញគឺជាទីក្រុងមួយនៅអាស៊ានដែលអ្នករស់នៅត្រូវចំណាយច្រើនក្នុងការរស់នៅបើធៀបនឹងការរស់នៅក្នុងទីក្រុងផ្សេងៗនៅក្នុងតំបន់ ជាពិសេសបើអ្នកមានគ្រួសារនិងមានកូនក្នុងបន្ទុក នោះអ្នកនឹងត្រូវចំណាយកាន់តែច្រើន។

 

នៅឆ្នាំ២០២៦នេះ ខណៈអ្វីៗកាន់តែឡើងថ្លៃ តើអ្នកត្រូវមានកម្រិតចំណូលប្រចាំខែខ្ទង់ប៉ុន្មានទើបអាចរសនៅសមរម្យសុខស្រួលនៅទីក្រុងភ្នំពេញ?

 

ខាងក្រោមនេះគឺជាខ្ទង់ចំណូលដែលអ្នកត្រូវមាន បើចង់រស់នៅទីក្រុងភ្នំពេញសុខស្រួលនិងសមរម្យនឹងគេសម្រាប់អ្នកនៅលីវនិងមានគ្រួសារ។

 

. អ្នកនៅលីវ៖ សម្រាប់អ្នកនៅលីវដែលរស់នៅទីក្រុងភ្នំពេញ បើចង់រស់នៅសុខស្រួលសមរម្យគឺអ្នកត្រូវមានប្រាក់ចំណូលចន្លោះពី៥០០ទៅ៧០០ដុល្លារក្នុងមួយខែ។

 

. អ្នកមានគ្រួសារ៖ សម្រាប់អ្នកមានគ្រួសារតែមានកូនច្រើនក្នុងបន្ទុក ប្រាក់ចំណូលដែលអ្នកគួរមានដើម្បីរស់នៅសុខស្រួលសមរម្យគឺអ្នកត្រូវមានប្រាក់ចំណូលចន្លោះពី១៥០០ទៅ២០០០ដុល្លារក្នុងមួយខែ

 

គួរបញ្ជាក់ផងដែរថាការគ្រប់គ្រងលុយគឺសំខាន់ ដូច្នេះពេលរកលុយបានអ្នកត្រូវចេះគ្រប់គ្រងលុយឲ្យបានល្អទើបការរស់នៅរបស់អ្នកមិនជួបបញ្ហាលុយកាក់ តែបើអ្នកមិនយកចិត្តទុកដាក់លើការគ្រប់គ្រងលុយទេនោះទោះអ្នករកបានច្រើនប៉ុន្មានក៏អ្នកនៅជួបបញ្ហាលុយកាក់ដែរ៕ 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia