ចង់រកចំណូលបន្ថែម! មកស្គាល់អាជីវកម្មអនឡាញចំនួន ៤ មិនបាច់មានដើមទុន ក៏អ្នកអាចធ្វើបានកើនចំណូលខ្ទង់ពាន់ដុល្លារ
Pov SaruJANUARY 20 20261.7 K views

នៅក្នុងសម័យបច្ចេកវិទ្យាកាន់តែទំនើប ឱកាសការងារក៏កាន់តែមានច្រើនដូចគ្នា។ មានអាជីវកម្មជាច្រើនដែលគេអាចធ្វើបានដោយមិនចាំបាច់ត្រូវការដើមទុន មានតែអ៊ីនធឺណិត ទូរស័ព្ទ ឬកុំព្យូទ័រ គឺអាចធ្វើបានហើយ។ អ្វីដែលអ្នកត្រូវមានគឺចំណេះដឹងបន្តិចបន្ទួច ពេលវេលា និងការតាំងចិត្ត ហើយគោលដៅមួយដែលច្បាស់លាស់។ ដូច្នេះនៅក្នុងអត្ថបទនេះ Business Cambodia នឹងណែនាំប្រភេទអាជីវកម្មចំនួន ៥ ដែលអ្នកអាចធ្វើរកចំណូលបន្ថែមបានដោយមិនចាំបាច់មានដើមទុន៖ 

 

១. ការធ្វើទីផ្សារ Affiliate៖ ការធ្វើទីផ្សារ Affiliate  គឺជាគំរូរពាណិជ្ជកម្មនៅលើគេហទំព័រ ឬកម្មវិធីណាមួយដែលក្រុមហ៊ុនផ្ដល់ថវិការដល់អ្នកផ្សព្វផ្សាយជាភាគីទី ៣ ដើម្បីបង្កើតចរាចរណ៍ ឬផលិតផល និងសេវាកម្មក្រុមហ៊ុនទៅកាន់អតិថិជន។ វីធីសាស្រ្តនេះ លើកទឹកចិត្តយើងឱ្យផ្សព្វផ្សាយផលិតផលរបស់អ្នកដ៏ទៃ ហើយនៅពេលដែលការផ្សព្វផ្សាយនេះ ត្រូវបានអតិថិជនជាវ យើងនឹងទទួលបានកម្រៃជើងសារ។

 

២. ធ្វើ Blog៖ នេះសម្រាប់អ្នកដែលមានជំនាញនឹងចំណង់ចំណូលចិត្តលើប្រធានបទណាមួយអាចចាប់ផ្ដើមជាមួយប្លុកបាន។ អ្នកប្រហែលជាគិតថាការធ្វើ Blog គឺនិយាយតែពីការសរសេរ វាអាចទៅរួចប្រសិនបើនោះជាអ្វីដែលអ្នកចង់ធ្វើ។ ប៉ុន្តែការសរសេរប្លុកគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះ ក្រៅពីនេះអ្នកអាចបង្ហោះជារូបភាព វីដេអូ និងដំណភ្ជាប់ទៅកាន់គេហទំព័រផ្សេងទៀតបាន។

 

វិធីសាស្ត្ររកលុយពី Blog៖   ១. បង្កើត Google AdSense (រកលុយពីការផ្សាយពាណិជ្ជកម្ម) គឺជាវិធីពេញនិយមបំផុត សម្រាប់ Blogger ថ្មីៗ។ Google នឹងដាក់ពាណិជ្ជកម្មលើ Blog របស់អ្នកហើយអ្នកនឹងទទួលបានលុយ ពេលមានអ្នកចូលមើល ឬចុចលើពាណិជ្ជកម្មនោះ។  ២.  Affiliate Marketing (រកលុយពីការណែនាំផលិតផល) គឺការផ្សព្វផ្សាយផលិតផល ឬសេវាកម្មរបស់អ្នកដទៃ តាមរយៈ Link ពិសេស។ ពេលមានអ្នកទិញតាម Link នោះ អ្នកនឹងទទួលបានកម្រៃជើងសារ។

 

៣. ធ្វើវីដេអូអនឡាញ៖ នេះសម្ដៅដល់ការធ្វើវិដេអូរកចំណូលពីបណ្ដាញសង្គមដូចជា YouTube, Facebook, Tik-Tok ជាដើម។ ការងារនេះមិនតម្រូវឱ្យអ្នកមានដើមទុនច្រើនមានត្រឹមទូរស័ព្ទមួយគ្រឿង អ៊ីនធឺណិត គឺអាចធ្វើបានហើយ អ្វីដែលសំខាន់មិនចាំបាច់មានជំនាញ  គ្រាន់តែថតវីដេអូបង្ហាញពីជីវិតប្រចាំថ្ងៃបង្ហោះចូលបណ្ដាញសង្គមទាំង ៣ ខាងលើគឺជាការស្រេច។ ឬក៏អាចធ្វើជាវីដេអូចែករំលែកបទពិសោធន៍ ចំណេះដឹងល្អៗទៅកាន់អ្នកដទៃនោះកាន់តែប្រសើរ។ អនាគត កេរ្តិ៍ឈ្មោះអ្នកនឹងត្រូវបានគេស្គាល់ច្រើន អាចរកចំណូលបានពី YouTube, Facebook, TikTok ហើយក៏អាចមានឱកាសបានចំណូលតាមការជួលផ្សព្វផ្សាយរបស់ម្ចាស់អាជីវកម្មក្នុងស្រុកផងដែរ។ 

 

៤. អាជីវកម្ម Drop Shipping៖ ប្រៀបដូចជាអ្នកធ្វើឈ្មួញកណ្ដាល នេះគឺជាទម្រង់នៃការលក់រាយទំនិញ បើអ្នកទើបចាំផ្ដើមជាមួយអាជីវកម្មខ្នាតតូច អ្នកមិនចាំបាច់កាត់ស្តុក ឬស្តុកទំនិញដោយខ្លួនឯងនោះទេ។ មានន័យថា  គ្រប់ពេលដែលមានការបញ្ជាទិញអីវ៉ាន់ពីអតិថិជនទៅកាន់ក្រុមហ៊ុនតាមរយៈអ្នក នោះអ្នកនឹងទទួលបានកម្រៃជើងសារហោះចូលកុងធនាគារទាំងបិទភ្នែក។

 

ចំពោះដំណើរការនៃការធ្វើ Dropshipping៖ ១. យកឥវ៉ាន់ពីរោងចក្រផុសលក់បន្តក្នុងវេបសាយ។ ២. ពេលភ្ញៀវចុចបញ្ជាទិញយកប្រាក់ដែលភ្ញៀវបង់រួចទៅទិញឥវ៉ាន់បន្ត ពីរោងចក្រក្នុងតម្លៃដើម (មិនបាច់ទិញស្តុកទេ) ហើយរក្សាទុកប្រាក់ចំនេញ។ ៣. រោងចក្រជាអ្នករៀបចំ និង ដឹកជូនភ្ញៀវរបស់យើង ដោយមិនចាំបាច់ហត់។ 

 

រឿងតែមួយគត់់ដែលអ្នកត្រូវផ្ដោតលើគឺ ការធ្វើទីផ្សារ និងការផ្សព្វផ្សាយដើម្បីរកអតិថិជនបង្កើនការលក់។ នៅពេលដែលការលក់ត្រូវបានធ្វើឡើងហើយ អ្វីដែលសល់គឺត្រូវដោះស្រាយដោយអ្នកដទៃដែលជាក្រុមហ៊ុនដឹកជញ្ជូនតាមអ៊ីនធឺណិត។ ហើយការចំណាយតែមួយគត់របស់អ្នកគឺចំណាយលើការធ្វើទៅផ្សារ និងការផ្សាយពាណិជ្ជកម្មដើម្បីបានអតិថិជនថ្មី។ តែអ្វីដែលជាភាពអវិជ្ជមានគឺ អ្នកត្រូវរកក្រុមហ៊ុនដឹកជញ្ជូនតាមប្រព័ន្ធអនឡាញណាដែលមានកេរ្តិ៍ឈ្មោះល្អ ដែលអ្នកអាចពឹងផ្អែកបានដើម្បីដឹកឥវ៉ាន់ឱ្យទៅដល់អតិថិជន។ ព្រោះប្រសិនបើការបញ្ជាទិញមានភាពយឺតយ៉ាង ឬគាំង ផលិតផលមានគុណភាពអន់ អ្នកអាចនឹងត្រូវអតិថិជនស្ដីបន្ទោសបាត់បង់ភ្ញៀវ។

 

ដោយឡែកសម្រាប់បងប្អូនដែលចង់ស្វែងរកក្រុមហ៊ុនផ្ដល់សេវាកម្មសម្រាប់លក់អនឡាញដោយមិនត្រូវការដើមទុន និងមានសុវត្ថិភាពអាចទាក់ទងបានក្រុមហ៊ុន Droppii Cambodia ហើយបង់ចង់ដឹងកាន់តែច្បាស់និងលម្អិតជាងនេះបងប្អូនអាចទាក់ទងសួរដោយផ្ទាល់បានតាមរយៈលេខទូរស័ព្ទ 0312047771 / 081309252 ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia