តិចអត់ដឹង! នេះជាខ្ទង់ចំណូ.ល ដែលអ្នកត្រូវមាន បើចង់រស់នៅទីក្រុងភ្នំពេញសុខស្រួល
Kan DaraSEPTEMBER 26 20247.7 K views

របាយការណ៍វាយតម្លៃប្រចាំឆ្នាំ​២០២៤ ​របស់គេហទំព័រ​ Mercer​ បង្ហាញថា ​ទីក្រុងភ្នំពេញ​របស់ប្រទេសកម្ពុជា មានការចំណាយ​​​ខ្ពស់ជាងគេ​​លំដាប់ទី២ នៅអាស៊ីអាគ្នេយ៍ ខណៈទីក្រុងរបស់ប្រទេសសិង្ហបុរីឈរលេខរៀងលំដាប់ទី១។

 

យ៉ាងណាមិញ ដើម្បីរស់នៅក្នុងទីក្រុងភ្នំពេញប្រកបដោយផាសុខភាពខ្ពស់ ប្រជាជនកម្ពុជាត្រូវមានចំណូលជាមធ្យម ៧០០$ ទៅ ១,០០០$ ក្នុងមួយខែ។ រីឯជនបរទេសជាធម្មតាត្រូវការប្រាក់ចំណូលប្រចាំខែចាប់ពី ១,០០០$ ដល់ ២,៥០០$ អាស្រ័យលើជម្រើសនៃការរស់នៅ និងចំណង់ចំណូលចិត្ត។ នេះបើយោងតាមគេហទំព័រ Expatistan.com។

 

ជាឧទាហរណ៍ អាផាតមិនដែលមានគ្រឿងសង្ហារឹមច្រើនមុខនៅតំបន់សក្តានុពលក្នុងទីក្រុងភ្នំពេញ មានតម្លៃជួលចាប់ពី ៤៨០$ ដល់ ៨០០$ ខណៈបន្ទប់ជួលតូចៗមានតម្លៃចាប់ពី ៥០$ ដល់ ១២០$។ ចំណាយលើគ្រឿងទេស និងម្ហូបអាហារ មានចន្លោះចាប់ពី ២០០$ ដល់ ៤០០$ ខណៈការញ៉ាំអាហារនៅហាងខាងក្រៅមានតម្លៃជាមធ្យមចាប់ពី ២$ ដល់ ១០$។ ចំពោះថ្លៃដឹកជញ្ជូនមានតម្លៃសមរម្យ ជាពិសេសការបើប្រើរ៉ឺម៉ក ឬម៉ូតូ ដោយចំណាយប្រចាំខែជាមធ្យមពី ៥០$ ទៅ ១០០$ តាមតម្រូវការជាក់ស្តែង។

 

គួរជម្រាបផងដែរថា តម្លៃរស់នៅក្នុងទីក្រុងភ្នំពេញអាចទាបជាងទីក្រុងលោកខាងលិចច្រើន។ ស្តង់ដាតម្លៃរស់នៅនេះ អាចប្រែប្រួលខ្ពស់ ឬទាបជាងទិន្នន័យខាងលើ អាស្រ័យលើការចាត់ចែង និងតម្រូវការផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia