ចំណូលកើនទ្វេដង! នេះជាប្រភពធំៗ ៣ អ្នកអាចរកចំណូលបន្ថែមបានរាប់ពាន់ដុល្លារ ក្រៅពីការងារប្រចាំថ្ងៃ
Pov SaruJANUARY 15 2026466 views

នៅក្នុងសម័យបច្ចេកវិទ្យាទំនើប ការរកចំណូលបន្ថែមមិនមែនជារឿងពិបាកដូចមុនទៀតទេ។ គ្រាន់តែមានទូរស័ព្ទក្នុងដៃ អ៊ីនធឺណិត និងជំនាញមួយចំនួន អ្នកក៏អាចបង្កើតប្រាក់ចំណូលសម្រាប់ខ្លួនឯងបាន។ ខាងក្រោមនេះជាការងារចំនួន ៣ ដែលកំពុងពេញនិយម និងសមស្របសម្រាប់អ្នកចង់ចាប់ផ្តើមរកប្រាក់បន្ថែម។

 

១. លក់អីវ៉ាន់អនឡាញ៖ ការលក់ឥវ៉ាន់តាមអនឡាញនៅតែជាវិធីរកចំណូលបន្ថែមដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា ព្រោះការងារនេះមានដើមទុនតិចតូចត្រឹមតែ ១០០ដុល្លារក៏អាចធ្វើបាន ហើយបណ្ដាញសង្គមដែលពេញនិយមខ្លាំងបំផុតនោះគឺ Facebook, Instagram និង TikTok ។ អត្ថប្រយោជន៍មួយទៀតនៃការលក់អនឡាញ គឺភាពបត់បែនក្នុងការធ្វើការ។ អ្នកអាចលក់នៅផ្ទះ លក់ក្រៅម៉ោងការងារ ដោយមិនប៉ះពាល់ដល់ការងារចម្បងរបស់អ្នកឡើយ។ 

 

២. អ្នកសរសេរអត្ថបទ Freelance៖ ការងារជាអ្នកសរសេរអត្ថបទ Freelance ក៏ជាជម្រើសមួយដែលកំពុងពេញនិយមខ្លាំងដែរ ជាពិសេសសម្រាប់អ្នកដែលចូលចិត្តសរសេរ និងចូលចិត្តស្រាវជ្រាវព័ត៌មាន។ សព្វថ្ងៃ Website ក្រុមហ៊ុន និងស្ថាប័នជាច្រើន ត្រូវការអត្ថបទសម្រាប់ផ្សព្វផ្សាយផលិតផល សេវាកម្ម ឬព័ត៌មានផ្សេងៗ។ អត្ថប្រយោជន៍នៃការងារនេះគឺ អ្នកអាចធ្វើការពីគ្រប់ទីកន្លែង គ្រាន់តែមានកុំព្យូទ័រ និងអ៊ីនធឺណិត។ សម្រាប់អ្នកចាប់ផ្តើមថ្មី គួរបង្កើត Portfolio របស់ខ្លួន ដោយសរសេរអត្ថបទគំរូ និងបង្ហោះតាមបណ្តាញសង្គម ឬ Website ផ្ទាល់ខ្លួន ដើម្បីបង្កើនឱកាសទទួលបានការងារ និងអតិថិជនថ្មីៗ។

 

៣. អ្នកកាត់តវីដេអូ និងអ្នកថតរូប៖ បច្ចុប្បន្នការងារជាអ្នកកាត់តវីដេអូ និងរូបភាព គឺជាការងារមួយដែលមានទីផ្សារខ្លាំង ហើយចំណូលវិញក៏បានច្រើនដែរ។ មិនថាជាអាជីវកម្មតូច ឬធំ ក៏ត្រូវការរូបភាព និងវីដេអូដែលមានគុណភាព ដើម្បីប្រម៉ូដផលិតផល និងសេវាកម្មរបស់ពួកគេ។ បច្ចុប្បន្ននេះ គ្រាន់តែមានកាមេរ៉ាល្អមួយ ឬសូម្បីតែទូរស័ព្ទដែលនៅក្នុងដៃអ្នក៏អាចធ្វើបានដែរឱ្យតែចេះប្រើកម្មវិធីកាត់តវីដេអូ ដូចជា CapCut Premiere Pro ឬ Lightroom អ្នកក៏អាចចាប់ផ្តើមការងារនេះបានហើយ។ អ្វីដែលសំខាន់គឺការច្នៃប្រឌិត Concept ឱ្យឡយ ស្អាត និងសមស្របនឹងអ្វីដែលអតិថិជនចង់បាន។

 

ដោយឡែកសម្រាប់អ្នកមិនទាន់មានបទពិសោធន៍ហើយចង់ចាប់ផ្ដើមក្នុងវិស័យនេះអ្នកទាំងអស់គ្នាក៏អាចបង់ថ្លៃរៀនបានតាមរយៈវគ្គរបស់ Baksey Academy មានបង្រៀនវគ្គសិក្សាកាត់តវីដេអូតាមទូរស័ព្ទ។ វគ្គនេះអ្នកនឹងរៀនពី ការថត និងកាត់តវីដេអូដោយប្រើកម្មវិធី VN Video Editor និង CapCut ចាប់ពី Import, Cut, Trim, Add Music, Effect រហូតដល់ Export។ មានបង្ហាញពី បច្ចេកទេសសរសេរស្គ្រីប (Scriptwriting), Storytelling, និង ការប្រើប្រាស់ AI ដើម្បីបង្កើតគំនិតវីដេអូថ្មីៗ។ អ្នកនឹងទទួលបាន Tips ក្នុងការបង្កើត Hook, Subtitles, Thumbnail, Sound Effect ដើម្បីឱ្យវីដេអូកាន់តែទាក់ទាញផងដែរ។

 

ចង់ចេះធ្វើវីដេអូ កាត់តវីដេអូ អាចចុះឈ្មោះចូលរៀនតាមនេះ៖ https://bakseyacademy.com/courses/basic-video-editor។

មានចម្ងល់ទាក់ទងនឹងការចុះឈ្មោះចូលរៀន អាចឆាតទៅតេឡេក្រាម៖ https://t.me/baksey_academy ឬលេខទូរស័ព្ទ ០៨៩ ៤៤៦ ៤៣៨៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia