ប្រយ័ត្នផុងខ្លួន! នេះជាខ្ទង់ចំណូ.ល ដែលអ្នកត្រូវមាន បើចង់ទិញផ្ទះ កុំឲ្យមានហានិភ័យខ្ពស់
Kan DaraSEPTEMBER 30 2024431 views

វិបត្តិទិញផ្ទះបង់ប្រាក់បានពាក់កណ្តាលទី អស់លទ្ធភាពបង់ បានក្លាយជាជំងឺមហារីកដ៏ធំមួយក្នុងសង្គមបច្ចុប្បន្ន។ ហេតុនេះហើយ មុននឹងសម្រេចចិត្តទិញអ្នកត្រូវគិតលើកត្តាសំខាន់ៗមួយចំនួនរួមមាន ប្រាក់ចំណូល តម្លៃផ្ទះ និងបំណុលដែលខ្លួនកំពុងមាន ដើម្បីកុំឲ្យធ្លាក់ក្នុងហានិភ័យខ្ពស់។

 

ក្នុងនោះយោងតាមអ្នកជំនាញជាច្រើនរូប បានលើកឡើងថា អ្នកមិនគួរចំណាយទៅលើការបង់រំលស់ធំជាង ៣០% ទៅ ៥០% នៃប្រាក់ចំណូលរបស់ខ្លួនឡើយ ខណៈលំនៅដ្ឋានទៅកម្ពុជាមានតម្លៃជាមធ្យមពីរ ៥០,០០០ដុល្លារ ទៅ ៣០០,០០០ដុល្លារ អាចទាប ឬខ្ពស់ជាងនេះ អាស្រ័យលើតំបន់ និងប្រណិតភាពនៃផ្ទះ។ នេះបើយោងតាមការសិក្សារបស់ Bamboo Routes។

 

ឧទាហរណ៍ បើអ្នកមានចំណូល ១,០០០ដុល្លារក្នុង ១ខែ និងមានបំណងចង់បង់រំលស់ផ្ទះ។ ដូច្នេះអ្នកត្រូវយកគម្រោងណាដែលមានការបង់ចន្លោះពី ៣០០ដុល្លារ ទៅ ៥០០ដុល្លារក្នុង ១ខែ ហើយប្រាក់ដែលនៅសល់ ៧០០ដុល្លារ ទៅ ៥០០ដុល្លារ គឺទុកសម្រាប់ការចំណាយប្រចាំថ្ងៃ។ លើសពីនេះ អ្នកគួរមានលុយដុំបង់ទៅខាងគម្រោងយ៉ាងហោចណាស់ ៣០% នៃតម្លៃផ្ទះសរុប មុនចាប់ផ្តើមរំលស់សុទ្ធ ទើបមិនជួបហានិភ័យខ្ពស់ ហើយអាចជួយសម្រួលការប្រាប់បានខ្លះទៀត។

 

គួរជម្រាបផងដែរថា ចំពោះការទិញផ្ទះដោយកម្ចីពីធនាគារ មានភាពស៊ាំញាំច្រើនបន្តិច ក៏ប៉ុន្ដែគុណសម្បត្តិក៏មានច្រើនដូចគ្នា ដោយហេតុថា ការបង់រំលស់ជាមួយធនាគារមានអត្រាការប្រាក់ប្រហែលចន្លោះពី ០.៦% ទៅ ០.៨% ក្នុងមួយខែ ខណៈការបង់រំលស់ជាមួយម្ចាស់គម្រោងកំណត់ការប្រាក់ជាមធ្យមប្រមាណ ១២% ក្នុងមួយ១ឆ្នាំ។ អតិថិជនអាចរើសជម្រើសបង់ប្រាក់មួយណាក៏បាន អាស្រ័យលើលក្ខខណ្ឌសមស្រប និងស្ថានភាពជាក់ស្តែងរបស់ខ្លួន៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia