រើសទីតាំងរកស៊ីគួរមើល ! កន្លែងរកស៊ី ៣ ប្រភេទ គួរពិចារណាមុននឹងជួលឬទិញមករកស៊ី
Sambat SokhlangSEPTEMBER 24 2023196 views

ការជ្រើសរើសមុខរបរពិតជារឿងសំខាន់ណាស់ មិនមែនមានលុយចង់ជួលតាមចិត្តនោះទេ ព្រោះបើមិនបានគិតគូរពិចារណាឱ្យបានម៉តចត់ ដោយសារតែទីតាំង ដោយហេតុថា ប្រសិនបើរើសត្រូវអាជីវកម្មរបស់អ្នកនឹងរីកចម្រើន មានភ្ញៀវចេញចូលជាហូហែរ ប៉ុន្តែបើរើសខុសប្រាកដណាស់ថាអ្នកនឹងខាតពេល ខាតវេលា ហើយគ្មានទាំងភ្ញៀវចូលថែមទៀត។ហើយនៅក្នុងការរើសទីតាំងនេះផងដែរ ថ្ងៃនេះក្រុមការងារ Business Cambodia ក៏សូមលើកយកនូវទីតាំងរកស៊ី ៣ប្រភេទ ដែលគួរតែសម្រេចចិត្តពិចារណាឱ្យបានច្បាស់មុននឹងទិញ ឬជួលមករកស៊ី ដែលទីតាំងទាំងនោះរួមមាន ៖

 

១.ទីប្រជុំជនជាប់ផ្លូវមានចរាចរណ៍ច្រើន

ជាការពិតសម្រាប់អ្នករកស៊ីរមែងតែងចង់បានទីតាំងផ្លូវមុខដើម្បីងាយស្រួលបើករកស៊ី ប៉ុន្តែចំពោះទីតាំងផ្លូវមុខដែលជាប់ផ្លូវធំ ហើយគៀកផ្លូវ ហើយបើមានចរាចរណ៍កកកុញទៀតនោះ ពិតមិនមែនជាទីតាំងដែលល្អប៉ុន្មាននោះទេ ព្រោះទីតាំងដែលមានចរាចរណ៍ខ្លាំងពេក ធ្វើឱ្យភ្ញៀវពិបាកចេញចូលទិញណាស់ ហេតុនេះបើល្មមៗភ្ញៀវនឹងជិះហួសមិនចូលទិញតែម្តង ព្រោះពិបាកទាំងបត់ ពិបាកទាំងចូលចត។អាស្រ័យហេតុនេះ នៅពេលជួលឬទិញកន្លែងបើករកស៊ីត្រូវពិចារណា មើលស្ថានភាពទីតាំងឱ្យបានច្បាស់លាស់។

 

I0000 Q27xo G2 Cct0

 

២.ទីតាំងក្នុងពេក

ចំពោះទីតាំងផ្លូវក្នុងនេះ បើចំពោះអ្នកលក់អនឡាញមិនជាបញ្ហានោះទេ ចង់បើកនៅក្នុងយ៉ាងណាក៏បាន ប៉ុន្តែបើសម្រាប់អ្នកចង់បើកជាតូប ឬហាង គួរពិចារណាល្អិតបន្តិចហើយព្រោះទីតាំងក្នុងទោះដាក់ Google Maps ក៏ពិបាករកដូចតែគ្នា ល្មមៗធ្វើឱ្យភ្ញៀវលែងទៅព្រោះពិបាករកពេកហើយបើអាជីវកម្មយើងមានតម្លៃទូទៅទៀតនោះ ប្រាកដណាស់ថាគេសុខចិត្តរកកន្លែងជិតៗដើម្បីទៅហើយ មិនចំណាយពេលជិះរកនាំពិបាកហើយ។

 

៣.តំបន់ដែលមានជន់លិចខ្លាំងខែវស្សា

ខែវស្សាមិនសូវជាជន់យូរខ្លាំងទេ​ ប៉ុន្តែក៏គួរគិតគូរចំណុចនេះដែរ ប្រសិនជួលទីតាំងប៉ះចំកន្លែងមានទឹកលិច គ្រាន់តែភ្លៀងតិចតួចក៏ដក់ លិចដែលនោះវាមិនល្អទេ សាកគិតមើលបើគ្រាន់តែទឹកបន្តិចបន្តួចលិចទៅហើយចុះទម្រាំមានភ្លៀងធ្លាក់ខ្លាំងជាប់គ្នាតើនឹងទៅជាយ៉ាងណា។ដូច្នេះបងប្អូនទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នពេលជួលទីតាំងណាមួយមករកស៊ី។

 

គួរបញ្ជាក់ផងដែរថា អត្ថបទនេះរៀបចំឡើងដើម្បីផ្តល់ជាគំនិតយោបល់ឱ្យបងប្អូនទាំងអស់គ្នាមានការប្រុងប្រយ័ត្នពេលរើសទីតាំងរកស៊ី ដោយឡែកក្រៅពីការរើសទីតាំងនេះដែរ ការរើសមុខរបររកស៊ីក៏សំខាន់ដូចគ្នា បើរើសទីតាំងបានល្អ​ ប៉ុន្តែរបររកស៊ីមិនត្រូវក៏មិនអាចរីកចម្រើនបានដូចគ្នា ដូចនេះហើយជីវិតជាសហគ្រិនត្រូវថ្លឹងថ្លែងគ្រប់ជ្រុងឱ្យបានស្មើគ្នា៕

 

Tall Buildings in Phnom Penh

 

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia