ចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ រាល់ទំនិញនាំចេញនាំចូលទាំងអស់ដែលមានតម្លៃក្រោម ១,០០០ដុល្លារ និងត្រូវបានធ្វើការលើកលែងកម្រៃពាក់ព័ន្ធនឹងគយ ។នេះបើតាមការឱ្យដឹងរបស់ សមាគមវាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា។
ប្រភពដដែលខាងលើបានបញ្ជាក់ទៀតថា ក្រៅពីការលើកលែងកម្រៃពាក់ព័ន្ធនឹងគយនេះ រដ្ឋាភិបាលក៏បានធ្វើការកាត់បន្ថយទៅលើកម្រៃប្រតិវេទន៍គយចំពោះទំនិញ នាំចេញ-នាំចូល ដែលមានតម្លៃក្រោម ១,០០០ ដុល្លារផងដែរ ដោយកាត់បន្ថយពី ១៥,០០០រៀល មក ៨,០០០រៀល ក្នុងមួយប្រតិវេទន៍។
គួរបញ្ជាក់ផងដែរថា សេចក្តីសម្រេចសម្របសម្រួលកម្រៃពាក់ព័ន្ធនឹងគយនេះ ត្រូវបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅ ដែលនឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០២៤ នេះតទៅ៕