ជាការពិតណាស់ បើនិយាយពីលុយចំនួន ៥០០$ ពិតជាចំនួនដ៏តិចតួចមួយក្នុងការប្រកបមុខរបររកស៊ី ព្រោះជាទូទៅការចាប់ផ្តើមមុខរបរមួយគឺចំណាយទុនខ្ទង់ពាន់ដុល្លារឡើងទៅឯណោះ ហេតុនេះហើយទើបមានមនុស្សដែលមានលុយតិចតួចចង់ចេញរកស៊ីតែងតែត្រូវបង្ខំចិត្តបិទក្តីស្រមៃចេញរកស៊ីខ្លួនឯងព្រោះតែទុនស្តើងពេក មិនអាចយកទៅធ្វើអ្វីបាន។ ដូច្នេះក្នុងថ្ងៃនេះចាបក្រហមនឹងធ្វើការលើកយកនូវរបរ ៤ប្រភេទដែលសាកសមបំផុតសម្រាប់អ្នកធ្វើការបុគ្គលិកត្រឹម៥០០ដុល្លារ អាចចាប់ផ្តើមរកស៊ីបាន៖
១.លក់ទំនិញមកពីចិន៖ មិនថាអ្នកចង់លក់សម្លៀកបំពាក់ ឬរបស់ប្រើប្រាស់នឹងអ្វីក៏ដោយ អ្នកអាចចាប់ផ្តើមកម្មង់ទំនិញទាំងនោះមកពីប្រទេសចិនតាម Amazon ឬ Taobao ព្រោះទំនិញនៅក្នុងវេបសាយទាំងនោះមានតម្លៃធូរថ្លៃ ដូច្នេះសម្រាប់អ្នកដែលមានដើមទុនចំនួន៥០០ដុល្លារ ទាំងអស់គ្នាអាចសាកកម្មង់យកមកលក់បាន ព្រោះទីផ្សារស្រុកខ្មែរនាពេលបច្ចុប្បន្ននេះគេពេញនិយមប្រើប្រាស់សម្ភារមកពីប្រទេសចិនណាស់។

២.លក់កូនប្រទាលតូចៗ៖ ស្រដៀងគ្នាជាមួយនឹងដើមឈើដេគ័រដែរ ការចាប់យករបរបណ្តុះកូនប្រទាលនេះមានភាពពេញនិយមណាស់មិនថាតែអ្នកធ្វើការទូទៅឬម្ចាស់អាជីវកម្មទូទៅ ពួកគាត់ចូលចិត្តទិញប្រភេទកូនប្រទាលតូចៗនេះដាក់នៅក្នុងហាង តុធ្វើការ ឬនៅក្នុងផ្ទះជាដើម ដោយហេតុថាកូនប្រទាលមានការតំណាងឱ្យសេចក្តីសុខ ភាពរីករាយជាដើម។ម្យ៉ាងវិញទៀតបើបងប្អូនកំពុងស្វែងរកមុខរបរមួយដែលចាយទុនតិចហើយមានទីផ្សារទូលាយ ក៏អាចធ្វើការពិចារណាទៅលើរបរមួយនេះបានផងដែរ។
៣.របរក្នុងវិស័យម្ហូបអាហារ៖ បច្ចុប្បន្នវិស័យម្ហូបអាហារកំពុងតែមានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់ដែលមានអាហារប្លែកៗថ្មីជាច្រើន ហេតុនេះសម្រាប់បុគ្គលិកធ្វើការប្រាក់ខែ ៥០០ដុល្លារ អាចពិចារណា។សម្រាប់របរក្នុងវិស័យម្ហូបអាហារនេះ អាចចាប់ផ្តើមពីរបរដើមទុនតិចដូចជារបរលក់មីឆា លតឆា លក់អាហារតាមរទេះតូចៗជាដើម បើមានប្រាក់ខែតិចគួរពិចារណាចាប់ផ្តើមរបរដែលមានទុនតិចជាមុនសិន ចាំរបរដើមទុនតិចមានរំនឹង ចាំពង្រីកជាហាងនិងលក់ហ្វ្រេនឆាយ។
៤. មុខរបរសេវាកម្ម៖ សម្រាប់អ្នកដែលចេះនៅជំនាញគូរប្លង់ គំនូរ និងឌីហ្សាញ អាចបន្ថែមប្រភពចំណូលមួយផ្លូវទៀតគឺអាចទទួលធ្វើការងារក្រៅម៉ោងដើម្បីសន្សំលុយ ក្រោយពីសន្សំលុយបានហើយចាំបើកទៅជាក្រុមហ៊ុនឬសេវាកម្មទទួលការងារឌីហ្សាញ គូររូបក៏បាន កុំចាំដល់មានលុយគ្រប់ចាំបើកក្រុមហ៊ុនធំតែម្តង តែត្រូវរៀនធ្វើវាពីតូចទៅកុំបណ្តោយឱ្យឱកាសបាត់ទៅទទេរៗ។
ជាក់ស្តែង ប្រសិនជាបងប្អូនមានលុយ៥០០ដុល្លារតែមិនទាន់ចង់ចេញរកស៊ីទេ បងប្អូនចង់សន្សំលុយយកការប្រាក់សិនបងប្អូនអាចបើកគណនីសន្សំដែលមានអត្រាការប្រាក់ខ្ពស់ នៅធនាគារ Woori Bank Cambodia មានផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៥.៨០% ប្រចាំឆ្នាំ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៤.៥០% ប្រចាំឆ្នាំ ចំពោះគណនីសន្សំមានកាលកំណត់។ ជាពិសេសនោះបងប្អូនអាចដកប្រាក់មុនកាលកំណត់ ហើយនៅតែទទួលបានអត្រាការប្រាក់ពិសេស ៥.៣៥% លើប្រាក់រៀល និង ៤.៣០% លើប្រាក់ដុល្លារ សម្រាប់រយៈពេល១២ខែឡើងទៅ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 023 963 333 / 081 331 333 ឬចូលទៅកាន់ហ្វេសបុកផេក Woori Bank Cambodia ៕



