ឈានចូលដល់ឆ្នាំ ២០២៤ ហើយ ហេតុនេះម្ចាស់អាជីវកម្មដែលកំពុងរកស៊ីខាត កំពុងមានបញ្ហាក្នុងការរកស៊ីផ្សេងៗទៀត គួរតែងាកមកពង្រឹងបន្ថែមទៅលើការរកស៊ីដើម្បីស្តារការរកស៊ីខាតមកល្អប្រសើរឡើងវិញ ជាពិសេសម្ចាស់អាជីវកម្មគួរផ្តោតទៅលើចំណុចសំខាន់ៗទាំង៣ នេះ ៖
ការរៀបចំចំណូល ចំណាយ ក្នុងការរកស៊ីជារឿងដំបូងគេបំផុតដែលម្ចាស់អាជីវកម្មគួរតែរៀបចំនិងធ្វើការគ្រប់គ្រងឡើងវិញប្រសិនបើចង់ឱ្យអាជីវកម្មមានភាពល្អប្រសើរសម្រាប់ឆ្នាំ ២០២៤ ខាងមុខ បើមិនរៀបចំតាមដានពិនិត្យឡើងវិញទៀត ការចំណាយគ្មានខ្ទង់ទាំងអស់នោះនឹងសម្លាប់អាជីវកម្មដែលកំពុងរកស៊ីនោះ។ ហេតុដូច្នេះ ម្ចាស់អាជីវកម្មគួរមើលចំណាយលើរបស់សំខាន់ៗចំនួន ៣៖
- បុគ្គលិក ៖ ចំពោះបុគ្គលិកគួរមើលថារាល់ថ្ងៃបុគ្គលិកច្រើនលើសតម្រូវការឬទេបើលើសក៏គួរតែកាត់ចេញខ្លះ ដោយទុកតែបុគ្គលិកណាដែលសកម្មជាងយកតែបរិមាណ បើមានតែបរិមាណតែខ្វះគុណភាពវាមិនខុសពីការចាយលុយទៅទទេរៗនោះ ហេតុនេះគួរពិចារណាទៅលើចំណុចនេះផងដែរ។
- របស់ប្រើប្រាស់ ៖ ការពិនិត្យលើសម្ភារប្រើប្រាស់ប្រភេទណាខ្លះដែលមិនចាំបាច់គួរចាយលុយទិញ កុំចេះតែទិញៗដោយមិនបានគិតគូរច្បាស់លាស់ ព្រោះស្ថិតក្នុងពេលលំបាកបែបនេះមនុស្សមិនសូវចាយលុយចំណូលនៃការលក់ក៏មិនសូវល្អដូចមុនដែរ ហេតុនេះគួរទម្លាប់ចាយលុយឱ្យមានខ្ទង់មានខ្ទាស់ប្រសើរជាងចាយតាមចង់។
២.ផ្តោតលើសេវាកម្ម
ស្ថានភាពកំពុងលំបាកការពង្រឹងទៅលើសេវាកម្មជាជម្រើសល្អបំផុតដែលម្ចាស់អាជីវកម្មអាចរក្សាអតិថិជនបាន បើការរកស៊ីលំបាកហើយ សេវាកម្មអន់ទៀតនោះ ភ្ញៀវក៏បាត់ចំណូលក៏ធ្លាក់ ចង់មិនចង់អាជីវកម្មគង់នឹងបិទទ្វារ ហេតុនេះដើម្បីកុំឱ្យបញ្ហានេះរីករាលដាលកាន់តែធ្ងន់ធ្ងរម្ចាស់អាជីវកម្មគួរពង្រឹងជាបន្ទាន់មុនបញ្ហាកើតមានឡើងហើយទើបនឹកឃើញចង់កែប្រែ។ ចំពោះចំណុចដែលម្ចាស់អាជីវកម្មអ្នករកស៊ីគួរផ្តោតរួមមាន៖
- ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំបានស្អាតមានបរិយាកាសល្អ
- គុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។
- ការទទួលមតិពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។
៣.បន្ថែមការធ្វើទីផ្សារ
ឆ្នាំថ្មីអាជីវកម្មកាន់តែកើត ភ្ញៀវកាន់តែខ្សត់ បើយើងនៅតែបន្តរកស៊ីតាមសមាចីវរប្រាកដជាដើរមិនទាន់គេអ្នកក្រោយៗនោះទេ ហេតុនេះហើយត្រូវតែបន្ថែមទៅលើការធ្វើយុទ្ធសាស្រ្តទីផ្សារទាក់ទាញអតិថិជនបន្ថែមទៀតតាមរយៈការធ្វើប្រម៉ូសិន ការផ្សព្វផ្សាយពីសេវាកម្មដែលមានទៅតាមបណ្តាញសង្គមឬការជួលអ្នកផ្សេព្វផ្សាយដែលមានឥទ្ធិពល និងការបង្ហាញពីគុណតម្លៃនៃអាជីវកម្មឱ្យបានទូលំទូលាយដល់ភ្ញៀវ ដើម្បីទទួលបានទំនុកចិត្តពីភ្ញៀវដែលធ្វើឱ្យការលក់កើនចំណូលក៏កើន៕