ខឹងខុស ខឹងខាត! បើមានមេដឹកនាំចរិតពិបាក កុំទាន់ដាក់ពាក្យលាឈប់អី ត្រូវធ្វើរឿង ៣ នេះសិន
Kan DaraMAY 21 202619 views

ការជួបប្រឈមជាមួយមេដឹកនាំចរិតពិបាក ជារឿងធម្មតាក្នុងពិភពការងារ។ ប៉ុន្តែការដើរចេញទាំងអារម្មណ៍មួរម៉ៅ ខឹងច្រឡោត អាចធ្វើឲ្យអ្នកខាតបង់ទាំងប្រាក់ចំណូល និងឱកាសអភិវឌ្ឍន៍អាជីព។ ដូច្នេះមុននឹងសម្រេចចិត្តលាឈប់ ចូរប្រើយុទ្ធសាស្ត្រឆ្លាតវៃទាំង ៣ ខាងក្រោមនេះសិន៖ 

 

/. ស្វែងយល់ពីចំណុចខ្សោយ និងការភ័យខ្លាច របស់គាត់មុននឹងវាយតម្លៃ ឬខឹងនឹងគាត់ សូមព្យាយាមសង្កេតមើលថា តើអ្វីជាមូលហេតុដែលធ្វើឲ្យគាត់មានចរិតបែបនេះ? មេដឹកនាំដែលចូលចិត្តតាមដានគ្រប់ជំហាន ភាគច្រើនមកពីគាត់ខ្លាចបាត់បង់ការគ្រប់គ្រង ឬខ្លាចការងារខុសឆ្គង។ ហើយចំពោះមេដឹកនាំដែលឆាប់ខឹងឆេវឆាវ អាចមកពីគាត់កំពុងរងសម្ពាធខ្លាំងពីថ្នាក់លើរបស់គាត់ដូចគ្នា។ នៅពេលអ្នកដឹងពីចំណុចភ័យខ្លាចរបស់គាត់ អ្នកនឹងអាចរកវិធីបំពេញចន្លោះប្រហោងនោះបាន ដោយមិនយកអារម្មណ៍ផ្ទាល់ខ្លួនទៅជល់ជាមួយគាត់ឡើយ។

 

២/. ធ្វើជាអ្នកដោះស្រាយបញ្ហា មិនមែនជាអ្នកបង្កើតបញ្ហា

មេដឹកនាំគ្រប់រូប មិនថាចរិតពិបាកប៉ុណ្ណានោះទេ គឺតែងតែស្រឡាញ់បុគ្គលិកដែលពូកែធ្វើការ និងជួយសម្រាលបន្ទុករបស់ពួកគេ។ រាល់ពេលដែលអ្នកយកបញ្ហាទៅប្រាប់គាត់ ត្រូវភ្ជាប់ទៅជាមួយនូវ ជម្រើសដំណោះស្រាយ ១ ឬ ២ ជានិច្ច។ កុំគ្រាន់តែទៅរអ៊ូរទាំ ឬទម្លាក់បញ្ហាឲ្យគាត់ដោះស្រាយ ព្រោះវានឹងធ្វើឲ្យគាត់កាន់តែមួរម៉ៅ។

 

៣/. ផ្តល់ទំនុកចិត្តលើការងារដែលគាត់ដាក់ឲ្យ

បើអ្នកដឹងថាប្រធានរបស់អ្នកជាមនុស្សហ្មត់ចត់ ឬចូលចិត្តតាមដានការងារខ្លាំង កុំចាំបាច់ឲ្យគាត់មកដេញដោលសួរនាំឡើយ។ ចូរផ្ញើរបាយការណ៍បច្ចុប្បន្នភាព (Updates) ឲ្យបានទៀងទាត់ ទោះបីជាគាត់មិនទាន់ទារក៏ដោយ។ បង្ហាញភាពម្ចាស់ការលើការងារ និងបញ្ជាក់ថាអ្នកកំពុងស្ថិតនៅលើផ្លូវត្រូវ។ ការធ្វើបែបនេះ នឹងធ្វើឲ្យគាត់មានអារម្មណ៍ថាមានសុវត្ថិភាព និងចាប់ផ្តើមបន្ថយការរំខាន ឬការដាក់សម្ពាធមកលើអ្នក។

 

យ៉ាងណាមិញ យោងតាម Harvard Business Review (HBR) បុគ្គលិកដែលចេះគ្រប់គ្រងអារម្មណ៍មិនឲ្យរងឥទ្ធិពលពីចរិតអវិជ្ជមានរបស់អ្នកគ្រប់គ្រង អាចរក្សាបាននូវផលិតភាពការងារខ្ពស់ និងមិនសូវប្រឈមនឹងការបាក់ទឹកចិត្ត។ ដូច្នេះមុននឹងសម្រេចចិត្តដាក់ពាក្យលាឈប់ សុំគិតឲ្យបានល្អិតល្អន់សិន ចៀសវាងស្តាយក្រោយ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ម្ចាស់ស្នាដៃសៀវភៅ បុគ្គលិកឆ្នើម)

  • សម្រាប់បុគ្គលិកដែលចង់បាន ចំណូលកើន ឡើងតួនាទីលឿន
  • ម្ចាស់អាជីវកម្មដែលចង់កសាងក្រុមការងារដែកថែបបង្កើតលទ្ធផលខ្ពស់
  • យើងសូមណែនាំសៀវភៅ «បុគ្គលិកឆ្នើម» តម្លៃពេញ ១២$ បើកក់ឥឡូវនេះតម្លៃត្រឹមតែ ១០$ ប៉ុណ្ណោះ។  👇 បញ្ជាទិញតាម https://t.me/BusinessCambodiaBook

ា

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia