ទើបចេញរកស៊ីគួរកុំប្រថុយ! មកស្គាល់របរ៣ អ្នកមានទុនតិចនិងទើបចេញរកស៊ីមិនគួរធ្វើឡើយ
Sambat SokhlangJULY 21 20232.4 K views

ការជ្រើសរើសមុខរបរមកស៊ីពិតជាសំខាន់ណាស់ មិនមែនមានលុយច្រើនសុទ្ធតែអាចរកស៊ីបាននោះទេ យ៉ាងហោចណាស់យើងក៏គួរសិក្សាឱ្យបានស៊ីជម្រៅជាមុនសិនថា តើរបរដែលត្រៀមនឹងរកស៊ីនេះមានទីផ្សារទេ មានរយៈពេលនៃការឱ្យផលជាផ្លែផ្កាយូរកម្រិតណា ជាពិសេសត្រូវដឹងថារបរនោះសមាមាត្រជាមួយលុយដែលយើងមានឬអត់ បើក្ស័យធនមានលុយបំរុងទុកឬទេ?ក្នុងនោះជាយោបល់ សម្រាប់អ្នកដែលមានដើមទុនតិចហើយទើបចេញរកស៊ីគួរពិចារណាឱ្យបានល្អិតល្អន់ជាពិសេសរបរ ៣ខាងក្រោមនេះ ៖

១.របរហុចផលយូរ

សម្រាប់អ្នកចេញរកស៊ីដំបូងៗគួរតែចៀសវាងរបរដែលហុចដល់យូរ ដូចជា ដាំកៅស៊ូ ដាំដូង ផ្ទះត្រចៀកកាំ និងរបរកសិកម្មផ្សេងទៀតដែលហុចផលយូរ ព្រោះត្រូវកប់ដើមរយៈពេលយូរទម្រាំតែបានផល ចុះបើដាំបានពាក់កណ្តាលទីយើងអស់លុយតើយើងនឹងរកទុនពីណាមកបន្ថែម។ដូច្នេះហើយមុនចាយលុយដែលខំរកទាំងលំបាកចាប់ផ្តើមរបរមួយៗត្រូវគិតគូរឱ្យបានម៉ត់ចត់។

577d2e73 B600 4cbc 9822 C16801fd62c3

២.អាជីវកម្មភ្លើងចំបើង

របរដែលមិនគួររកស៊ីបន្ទាប់នោះគឺរបរដែលខ្វះគុណតម្លៃ ជាប្រភេទរបរដែលមានរកស៊ីច្រើនដូចម៉ាត ២៥០០ មានគេរកស៊ីច្រើនហើយ ក៏ខ្វះគុណតម្លៃដែរ ព្រោះផលិតផលថោកនិងមិនសូវមានគុណភាព និងរបរអនឡាញមួយចំនួនដែលផលិតផលលក់ឱ្យតែបានៗមិនគិតគូរពីគុណភាព ពីសុវត្ថិភាពអ្នកប្រើប្រាស់ថានឹងរងផលប៉ះពាល់អ្វីខ្លះ ពោលគឺផ្តោតតែប្រាក់ចំណេញ។

19d376cd 4fee 46c3 B981 E1e2d627ce79

៣.មុខរបរដើមទុនធំ 

ចំពោះមុខរបរចុងក្រោយដែលអ្នកទើបចេញរកស៊ីហើយគ្មានបទពិសោធន៍រកស៊ីគួរតែចៀសវាងនោះគឺរបរដែលចាយទុនធំ ជាប្រភេទរបរដែលចាយទុន ២០ ៣០ម៉ឺនដុល្លារឡើង គួរតែពិចារណាឱ្យច្បាស់មុនរកស៊ី កុំមានលុយភ្លាមចាប់យករបរធំភ្លាមទាំងដែលខ្លួនឯងមិនធ្លាប់មានបទពិសោធន៍រកស៊ី ព្រោះវាជាហានិភ័យធំណាស់ បើហ៊ានប្រថុយទាំងភាពស្រពិចស្រពិល។

គួរបញ្ជាក់ផងដែរថា ប្រសិនបើបងប្អូនពិតជាមានពិតជាចង់រកស៊ីពិតប្រាកដមែន គួរតែចាប់ផ្តើមធ្វើពីតូច ជ្រើសរើសយករបរណាដែលចាយទុនតិច រយៈពេលទទួលបានខ្លីវិញប្រសើរជាង នៅពេលណាដែលរបរនេះដើរ រកចំណូលបានច្រើនចាំចាប់ផ្តើមរបរដើមទុនធំក៏មិនទាន់ហួសពេលដែរ ព្រោះប្រសិនបើមានបញ្ហាអ្វីយើងក៏នៅមានរបរផ្សេងទប់គ្នា៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia