ករណីបាត់ ឬខូចសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតច្បាប់ដើម សាមីខ្លួនមិនអាចស្នើសុំធ្វើជាលើកទី២បានទេ ប៉ុន្តែសាមីខ្លួនអាចស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើតនោះ សម្រាប់ជាឯកសារទុកប្រើប្រាស់ជាផ្លូវការបានដូចធម្មតា។នេះបើតាមការលើកឡើងរបស់ ឧត្តមសេនីយ៍ សាយ ម៉េងឈាង អគ្គនាយករង និងជាអ្នកនាំពាក្យ របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ។
ចំពោះទីតាំងដែលអាចធ្វើការស្នើសុំសេចក្តីចម្លងសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត បងប្អូនប្រជាពលរដ្ឋអាចធ្វើការស្នើសុំបាននៅទីតាំងដូចជា ៖នៅសាលាក្រុង ស្រុក ខណ្ឌដែលបានចុះ និងតម្កល់ទុកគល់បញ្ជី ឬនៅនាយកដ្ឋានអត្រានុកូលដ្ឋានមុខបុរីប៉េង ហួតបឹងស្នោ។
សម្រាប់ព័ត៌មានបន្ថែមបងប្អូនអាចធ្វើការសាកសួរតាម App GDI eServices ដើម្បីមើល ឬសាកសួរព័ត៌មានបន្ថែម ឬក៏អាចទំនាក់ទំនងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ ១២៧១ / ០១៧ ៨៩៨ ៩១៥ រៀងរាល់ថ្ងៃច័ន្ទដល់សុក្រ ក្នុងម៉ោងធ្វើការ។ មន្ត្រីជំនាញរង់ចាំទទួល ផ្តល់ព័ត៌មាន និងដោះស្រាយជូន៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង


