កុំទុកលុ.យចោល! សល់លុយ ៥ពាន់ដុ.ល្លារក្នុងកុង ប្រញាប់ធ្វើរឿង ១នេះភ្លាម កើនចំណូ.លខ្លាំង
Kan DaraDECEMBER 1 202515 K views

បើសល់លុយត្រឹមខ្ទង់ ៥,០០០ដុល្លារ ដល់ ១០,០០០ដុល្លារ តើគួរទិញផ្ទះ ឬរកស៊ី ឬធ្វើអ្វីផ្សេង? នេះគឺជាសំណួរដ៏ពេញនិយមបំផុតមួយ សម្រាប់ប្រជាពលរដ្ឋខ្មែរបច្ចុប្បន្ន។

 

ឆ្លើយតបនឹងសំណួរខាងលើ លោក សំ កុសល ស្ថាបនិកក្រុមហ៊ុន BAKSEY MEDIA បានផ្ដល់មតិយោបល់យ៉ាងដូច្នេះថា៖ «បើមានលុយខ្ទង់ ៥,០០០ដុល្លារ ឬ ១០,០០០ដុល្លារក្នុងដៃ ហើយប្រាក់ខែត្រឹមតែ៣០០ដុល្លារ មិនគួរបង់រំលស់ផ្ទះទេ។ បើអាចគួរទៅបង្កើតអាជីវកម្មដែលត្រូវការដើមទុនតិច ឬអាចពិចារណាទិញហ្វ្រេនឆាយពីយីហោនានា ដើម្បីចាប់ផ្តើមទាញចំណូលបន្ថែមជាប្រចាំ»

 

លោកបានបញ្ជាក់ថា អ្នកមិនគួរយកលុយ ៥,០០០ដុល្លារ ទៅទិញផ្ទះ ខណៈខ្លួនកំពុងមានចំណូលទាបឡើយ ព្រោះអត្រាការប្រាក់ខ្ពស់ និងត្រូវជាប់បំណុលបង់រំលស់ផ្ទះ ទាំងដើមទាំងការ។ ប៉ុន្តែបើអ្នកធ្វើអាជីវកម្មវិញ អ្នកមានឱកាសរកចំណូលបន្ថែម និងធ្វើឲ្យគុណភាពជីវិតកាន់តែប្រសើរ។

 

ក្នុងនោះលោក សំ កុសល បានណែនាំរបរចាយទុនខ្ទង់ ៥,០០០ដុល្លារ ទៅ ១,០០០០ដុល្លារ ដែលអ្នកអាចពិចារណារកស៊ីបានមានដូចជា ចិញ្ចឹមបង្កង ឬបង្គារ, បង្កើតវេបសាយលក់ឡាន, បើកហាងលក់ប័រហ្គឺខ្នាតតូច, ចិញ្ជឹមចៀម និងបើកម៉ាតជាដើម។

 

ក្រៅពីនេះ ការដាក់លុយសន្សំនៅធនាគារ ក៏ជាការបង្កើតចំណូលអកម្មមួយដ៏ល្អផងដែរ បើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ជាក់ស្តែង នៅធនាគារ PPC (PPC Bank) មានគណនីសន្សំ Piggy Bank ដែលផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ២%ក្នុងមួយឆ្នាំ រហូតដល់ ១២ខែ ទទួលបានអត្រាការប្រាក់ ៦.៣០%ក្នុងមួយឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ចាប់ពី ១ខែ ទទួលបានអត្រាការប្រាក់ ១.៥%ក្នុងមួយឆ្នាំ រហូតដល់ ១២ខែ ទទួលបានអត្រាការប្រាក់ ៥.៣០%ក្នុងមួយឆ្នាំ។ ទំនាក់ទំនងសម្រាប់ព័ត៌មានលម្អិត ០២៣ ៣ ៩០៩ ៩០៩៕

Screenshot 2025 12 01 at 1.43.47 in the Afternoon Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia