កុំទុកលុ.យចោល! បើសល់លុយ ១ម៉ឺនដុ.ល្លារ ក្នុងកុងធនាគារ ប្រញាប់ធ្វើរឿងសំខាន់ទាំង ៥នេះភ្លាម
Kan DaraOCTOBER 16 202514 K views

ទម្លាប់សន្សំលុយគឺជារឿងល្អ ចុះបន្ទាប់ពីសល់លុយ តើគេនឹងធ្វើអ្វីទៀត ដើម្បីជំនួសឱ្យការទុកលុយចោល ឬការពារកុំឱ្យចាយអស់វិញ? ថ្ងៃនេះ Business Cambodia សូមលើកបង្ហាញរឿងធំៗទាំង ៥ ដែលអ្នកត្រូវធ្វើ បើបច្ចុប្បន្នសល់លុយ ១ម៉ឺនដុល្លារ ក្នុងកុងធនាគារ៖

 

/. ដោះបំណុល ប្រសិនបើអ្នកកំពុងមានបំណុល សូមប្រញាប់យកលុយទាំងនោះទៅសងគេសិន ព្រោះអ្នកមិននៅជំពាក់គេយូរពេកទេ។ ដោយសារតែបំណុលគឺជាឧបសគ្គមិនល្អមួយ ដូច្នេះអ្នកត្រូវលៃយ៉ាងណា បញ្ចប់វាឱ្យអស់ បានកាន់តែឆាប់កាន់តែល្អ អ្នកមានលុយសល់ពិតមិនសូវមានន័យប៉ុន្មានទេដរាបណាអ្នកមិនទាន់អស់បំណុល។

 

២/. វិនិយោគ ប្រសិនបើករណី អ្នកគ្មានបំណុល ហើយមិនទាន់មានតម្រូវការចាំបាច់សម្រាប់ប្រើ អ្នកអាចជ្រើសរើសធ្វើការវិនិយោគ ដោយការទិញភាគហ៊ុននៅលើផ្សារមូលបត្រកម្ពុជាទុក ឬក៏ទិញទ្រព្យសម្បត្តិដូចជា ដី តូបក្នុងផ្សារ ឬក៏អ្វីផ្សេងទៀតសម្រាប់ដាក់ជួលក៏ ឬទុកលក់ពេលឡើងថ្លៃក៏បាន។

 

/. ប្ដូរគណនីសន្សំ៖ បើអ្នកមិនចង់វែងឆ្ងាយ ឬមិនចង់ស្មុគស្មាញ និងមិនទាន់ត្រូវការលុយរយៈពេលយូរទៀត អ្នកអាចជ្រើសរើសបង្កើតគណនីសន្សំមានកាលកំណត់នៅធនាគារ​ ដែលអាចផ្ដល់អត្រាការប្រាក់ល្អ។ ធ្វើបែបនេះប្រសើរជាងទុកលុយចោល លុយក៏មានសុវត្ថិភាព ហើយចំណេញការប្រាក់រាល់ឆ្នាំថែមទៀត។

 

/. បែងចែកលុយ ជាមួយនឹងលុយ ១ម៉ឺនដុល្លារឬលើសនេះ លោកអ្នកក៏អាចបង្កើតគណនីសន្សំទី២ផងដែរ ដោយទី១ទុកជាគណនីសង្គ្រោះបន្ទាន់ រីឯគណនីទី២គឺទុកសម្រាប់ចំណាយលើគោលដៅដែលអ្នកចង់បានដូចជា ទិញរបស់អ្វីមួយដែលសំខាន់សម្រាប់អ្នកជាដើម។

ការបំបែកគណនីសន្សំគឺសម្រាប់អ្នកដែលមានគោលដៅចង់ធ្វើនេះចង់ធ្វើនោះច្រើន គណនីអាចមានលើសពី២ព្រោះមនុស្សម្នាក់ៗមានរឿងចង់ធ្វើច្រើន។ ទោះយ៉ាងណាក្នុងចំណោមគណនីទាំងអស់ត្រូវមានគណនីសង្រ្គោះបន្ទាន់មួយ ហើយការបំបែកបែបនេះអាចជួយឱ្យយើងមានទឹកចិត្តសន្សំលុយកាន់តែច្រើន។

 

៥/. ចាត់ចែងឱ្យកូន៖ បើអ្នកមានគ្រួសារហើយ លុយ១ម៉ឺនដុល្លារ ក៏អាចដាក់ចូលទៅក្នុងគណនីសន្សំអាណាព្យាបាល អ្នកអាចទុកលុយនោះសម្រាប់ឱ្យកូនៗប្រើប្រាស់ពេលពួកគេឈានជើងចូលរៀននៅមហាវិទ្យាល័យនៅថ្ងៃខាងមុខ ធ្វើបែបនេះអ្នកនឹងលែងភ័យខ្លាចចំពោះការខ្វះខាតថ្ងៃបង់សាលាឱ្យកូន។

 

យ៉ាងណាមិញ ការដាក់លុយសន្សំនៅធនាគារ ក៏ជាការបង្កើតចំណូលអកម្មមួយដ៏ល្អផងដែរ បើទោះតិចតួចក្តី ប្រសើរជាងទុកលុយចោល ឬវិនិយោគលើអ្វីដែលអ្នកគ្មានជំនាញនាំឲ្យមានការខាតបង់ ឬចាញ់បោកគេអស់លុយរាប់ពាន់ រាប់ម៉ឺនដុល្លារឯណោះ។ ជាក់ស្តែង គណនីសន្សំមានកាលកំណត់នៅធានាគារ ខេប៊ីប្រាសាក់ ម.ក ផ្តល់អត្រាការប្រាក់លើប្រាក់បញ្ញើជាប្រភេទប្រាក់រៀល (KHR) ដល់ទៅ ៦% ប្រចាំឆ្នាំ។ ចំណែកឯប្រាក់បញ្ញើជាដុល្លារ (USD) ក៏មានអត្រាខ្ពស់ដល់ ៥.៥០% ប្រចាំឆ្នាំ។ ក្នុងនោះធនាគារ ខេប៊ីប្រាសាក់ ម.ក មានអាជ្ញាបណ្ណធនាគារពាណិជ្ជពី ធនាគារជាតិ នៃ កម្ពុជា និងទទួលបានការអនុម័តរួមបញ្ចូលគ្នាពី ក្រសួងពាណិជ្ជកម្ម និងមានដើមទុនចុះបញ្ជី ២,៤០០ ប៊ីលានរៀល (សមមូល ៦០០ លានដុល្លារអាមេរិក) គិតត្រឹមឆ្នាំ២០២៣ និងមានម្ចាស់ភាគហ៊ុនតែមួយគត់គឺ ធនាគារ ខេប៊ីគូកមីន នៅប្រទេសកូរ៉េ។ សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ ០២៣ ៩៩៩ ៩១១ ឬចូលទៅកាន់ហ្វេសបុកផេក KB PRASAC Bank

 

Screenshot 2025 10 16 at 10.37.02 at Night Large

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) ម្ចាស់ស្នាដៃសៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ 👇  

កកក

បញ្ជាទិញតាម https://t.me/BusinessCambodiaBook

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia