ជាធម្មតានៅពេលសិស្សនិស្សិតចង់ដាក់ពាក្យអាហារូបករណ៍នៅបរទេស ពិន្ទុតេស្តសមត្ថភាព IELTS និងក្លាយជាតម្រូវការឯកសារដ៏សំខាន់ដើម្បីទទួលបានអាហារូបករណ៍។ ដូច្នេះហើយការប្រឡងតេស្តកម្រិតភាសាអង់គ្លេសឱ្យបានពិន្ទុខ្ពស់គឹជារឿងចាំបាច់។ ការតេស្តនេះទៀតសោតដើម្បីបានសុក្រិតភាព បងប្អូនតម្រូវឱ្យទៅធ្វើតេស្តនៅតាមមជ្ឈមណ្ឌលភាសា ឬសាលារៀន ដែលមានទទួលស្គាល់ដោយ IDP Education កម្រិតអន្តរជាតិ។
យ៉ាងណាមិញមុននឹងធ្វើការបង់ប្រាក់តេស្តត្រៀមប្រឡង IELTS អាចទទួលស្គាល់ពិន្ទុបាន បងប្អូនក៏អាចសាកល្បងចូលទៅតេស្តស្ទប់ស្ទង់សមត្ថភាពខ្លួនឯងបន្ថែម បង្កើនបទពិសោធន៍ មើលឃើញពីចំណុចខ្លាំងឬចំណុចខ្សោយរបស់ខ្លួនឯងណាខ្លះគួរពង្រឹងបន្ថែម មុនការប្រឡងជាផ្លូវការរបស់បងប្អូនចូលមកដល់ដើម្បីទទួលបានលំដាប់ពិន្ទុខ្ពស់។
ដូច្នេះខាងក្រោមនេះគឺជាវេបសាយចំនួន៣ ដែលមានវិញ្ញាសាប្រឡង IELTS ទទួលស្គាល់ពី IDP Education សម្រាប់មនុស្សរូប មកពីគ្រប់ទីកន្លែងទាំងអស់អាចចូលទៅសាកល្បងសមត្ថភាព IELTS ខ្លួនឯងបានដោយមិនគិតថ្លៃសូម្បី១រយរៀល។
IELTS Canada Test គឺជាគេហទំព័រ ដែលបានទទួលស្គាល់ដោយ IDP Education ដែលជាអង្គការអប់រំអន្តរជាតិ ហើយវេបសាយមួយនេះសាកសមបំផុតសម្រាប់សិស្ស-និស្សិត ឬចុះកម្មសិក្សាដែលស្វែងរកការអប់រំនៅប្រទេសកាណាដា និងចង់សាកល្បងបទពិសោធន៍វិញ្ញាសាសម្រាប់ការធ្វើតេស្ត។
២. IELTS Essentials Computer-Delivered IELTS
វេបសាយមួយនេះគឺផ្តល់នូវការធ្វើតេស្តតាមកុំព្យូទ័រមានដូចជា ផ្នែកស្តាប់ ការអាន និងការសរសេរដែលមានជាទូទៅដូចជាការប្រឡងនៅលើក្រដាសដែរ ដោយមិនកំណត់កាលបរិច្ឆេទធ្វើតេស្តធ្វើតេស្តនោះទេ ពោលគឺបងប្អូនចង់ចូលទៅសាកល្បងពេលណាក៏បាន។
៣. IELTS Practice Tests by the British Council
ការធ្វើតេស្តសាកល្បង IELTS នៅលើវេបសាយមួយនេះគឺដូចគ្នាទៅនឹងការធ្វើតេស្តសិក្សាដែលធ្វើឡើងនៅតាមមជ្ឈមណ្ឌលធ្វើតេស្ត ទាំងទម្រង់វិញ្ញាសានិងពេលវេលា។ ហើយលំហាត់តេស្ត IELTS នេះនឹងរួមបញ្ចូលគ្រប់ ផ្នែកដូចជា ការស្តាប់ ការអាន ការសរសេរ និងការនិយាយដោយការធ្វើតេស្តនិយាយនឹងធ្វើឡើងជាមួយអ្នកសម្របសម្រួលដែលមានជំនាញវិជ្ជាជីវៈតាមរយៈការហៅជាវីដេអូ។
គួរជម្រាបបន្ថែមថាចំពោះបងប្អូនដែលពេញចិត្តក្នុងធ្វើតេស្តអនុវត្ត ស្ទប់ស្ទង់សមត្ថភាពដើម្បីចង់ដឹងថាខ្លួនឯងអាចធ្វើបានពិន្ទុខ្ពស់ឬទេក្នុងការប្រឡង IELTS សូមបងប្អូនអានសេចក្តីណែនាំលម្អិតរបស់តេស្តនីមួយៗឱ្យបានច្បាស់លាស់នៅលើវេបសាយនីមួយៗ និងមានពេលវេលាគ្រប់គ្រាន់ចាប់ពី២ម៉ោងឡើងទៅ ដែលបងប្អូនអាចធ្វើតេស្តយ៉ាងងាយស្រួល ស្ងាប់ស្ងាត់ពីផ្ទះ ពីបន្ទប់ថ្នាក់រៀន ឬការិយាល័យផ្ទាល់ខ្លួនក៏បាន៕
អត្ថបទដោយ៖ ពីង ជូអេង