កម្មវិធីប្រគួតប្រជែងគំនិតអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យា Ideathon បានវិលត្រឡប់មកជួបសិស្សនិស្សិតកម្ពុជាម្ដងទៀតហើយ បន្ទាប់ពីទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ ក្នុងការរៀបចំកម្មវិធីដ៏ពិសេសនេះ កាលពីឆ្នាំ២០២២កន្លងទៅ។អមនឹងការវិលត្រឡប់មកវិញផងដែរ នៅឆ្នាំ២០២៣នេះ កម្មវិធី Ideathon ជាការបង្កើតឡើង របស់ក្រុមហ៊ុន MARS FLAG ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខគេមួយនៅក្នុងប្រទេសជប៉ុន លើសេវាកម្មរៀបចំគេហទំព័រ សម្រាប់ដៃគូក្នុងស្រុក និងក្រៅស្រុក និងរៀបចំដោយ ក្រុមហ៊ុន Renet Japan Cambodia។
សម្រាប់កម្មវិធីប្រគួតប្រជែងគំនិតអាជីវកម្មដោយប្រើប្រាស់បច្ចេកវិទ្យា Ideathon រដូវកាលថ្មីនេះ គឺធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣គឺ៖
ជាមួយគ្នានេះដែរ សម្រាប់ប្រធានបទដែលសិស្សនិស្សិតត្រូវប្រកួតក្នុងរដូវកាលទី២នេះគឺ “Future Tech Start-up, to solve Social Problem by using technology” ដោយក្នុងនោះ សិស្សនិស្សិតជាក្រុមៗ ដែលបានចុះឈ្មោះចូលប្រកួត នឹងត្រូវរិះរកគំនិតច្នៃប្រឌិតថ្មី ដើម្បីស្វែងរកដោះស្រាយ បញ្ហានៅក្នុងសង្គម ដោយប្រើបច្ចេកវិទ្យា។
អ្វីដែលកាន់ពិសេស នៅក្នុងឆ្នាំនេះ សម្រាប់ក្រុមដែលឈ្នះក្នុងការប្រកួត នឹងត្រូវជ្រើសរើសយកតែ៣ក្រុមប៉ុណ្ណោះ ខណ:ក្រុមទទួលដែលទទួលបានជ័យលាភីលេខ១នឹងបានរង្វាន់ជាទឹកប្រាក់ 1500$, ក្រុមជ័យលាភីលេខ២ ទទួលបាន 1000$ និងជ័យលាភីលេខ៣ ទទួលបាន 500$។
កម្មវិធី Ideathon រដូលកាលថ្មីនេះ គឺនឹងប្រារព្ធឡើងនៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅអគារ CJCC ក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្នុងនោះគណ:កម្មាការវាយតម្លៃ និងផ្ដល់ពិន្ទុ គឺអញ្ជើញមកពីក្រៅប្រទេស មកចូលរួមដោយផ្ទាល់ផងដែរ។ សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យ សូមចូលទៅកាន់ Facebook Page: Ideathon Cambodia by Mars Flag