បវេស្សនកាលថ្មីនៃ សាលាអន្តរជាតិ អាយ ស៊ី អេស ចាប់ផ្តើមទទួលសិស្សចុះឈ្មោះចូលរៀនហើយ
Daneth MechJULY 23 2024

សាលាអន្តរជាតិ អាយ ស៊ី អេស នឹងចាប់ផ្តើម​បើកបវេស្សនកាលឆ្នាំសិក្សាថ្មី 2024-2025 នៅថ្ងៃចន្ទ ទី12​ ខែសីហា ឆ្នាំ2024។ សាលាក៏មានការផ្តល់ជូនពិសេស (Standard Promotion) សម្រាប់ឆ្នាំសិក្សាថ្មី ចាប់ពីថ្ងៃផ្សាយដំណឹងនេះ រហូតដល់ថ្ងៃទី10 ខែសីហា ឆ្នាំ2024។​

Photo 2024 07 23 08 33 25

Photo 2024 07 23 08 33 23 (2)

សាលាអន្តរជាតិ អាយ ស៊ី អេស ផ្តល់កម្មវិធីសិក្សាជាតិ និងកម្មវិធីសិក្សាខេមប្រ៊ីជ (CAMBRIDGE) អន្តរជាតិ​ចាប់ពីថ្នាក់បណ្តុះកុមារតូច (Nursery) ដល់ថ្នាក់ទី12 (Year​​ 12) និងកម្រិត​ “​A​ Level” នៃចក្រភពអង់គ្លេស ។ ក្នុងឆ្នាំ​ 2009​ សាលាអន្តរជាតិ អាយ ស៊ីអេស ត្រូវបានទទួលស្គាល់ជាសាលាដែលមានលក្ខណៈសម្បត្តិពេញលេញជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ​​​​​​ (CIC KH008) ដោយនាយកដ្ឋានវាយតម្លៃការអប់រំនៃសាកលវិទ្យាល័យ
ខេមប្រ៊ីជអន្តរជាតិ​ (CAIE) នៃចក្រភពអង់គ្លេស​។ ក្នុងនាមជា មជ្ឈមណ្ឌលខេមប្រ៊ីជ​អន្តរជាតិ សាលាអន្តរជាតិ អាយ ស៊ីអេស មានដៃគូអប់រំជាង10,000 ក្នុង160ប្រទេស​​ ក្នុងនោះភាគច្រើនជា​សាលា និងសាកលវិទ្យាល័យអន្តរជាតិ​​ល្បីៗ ប្រចាំប្រទេសនីមួយៗ​ ។

Photo 2024 07 23 08 33 22

Photo 2024 07 23 08 33 22 (2)

Photo 2024 07 23 08 33 21

Photo 2024 07 23 08 33 23

សម្រាប់កម្មវិធីមធ្យមសិក្សាពីរភាសា សិស្សានុសិស្ស នៃសាលាអន្តរជាតិ អាយ ស៊ី អេស នឹងសិក្សាកម្មវិធី Cambridge “​A​ Level” គឺជាកម្មវិធីកម្រិតខ្ពស់បំផុតដែលមានអ្នកសិក្សាជាង​​​​​ ​270,000 នាក់ ជារៀងរាល់ឆ្នាំនៅប្រមាណ 130 ប្រទេសទូទាំងសកលលោក។ សិស្ស និងនិស្សិត ដែលមានគុណវុឌ្ឍិកម្រិតនេះ ត្រូវបានទទួលស្គាល់ និងឱ្យចូលរៀននៅសាកលវិទ្យាល័យឈានមុខគេ ទូទាំងបណ្តាប្រទេសជុំវិញសកលលោកមានជាអាទិ៍៖

  • សហរដ្ឋអាមេរិក : សាកលវិទ្យាល័យ Harvard, MIT, Stanford, Yale​,…
  • ចក្រភពអង់គ្លេស : សាកលវិទ្យាល័យ Cambridge, Oxford,​ Edinburgh, Imperial,…
  • អូស្ត្រាលី : សាកលវិទ្យាល័យ​ Melbourne, Sydney, Monash, Queensland,…
  • កាណាដា :​ សាកលវិទ្យាល័យ Toronto, McGill, British Columbia, York,…
  • ណូវែលស្សេឡង់ :   ​សាកលវិទ្យាល័យ Auckland​, Victoria, Otago, Canterbury,…
  • សឹង្ហបុរី : សាកលវិទ្យាល័យ NUS, Nanyang,…

សាលាអន្តរជាតិ អាយ ស៊ី អេស មានបទពិសោធន៍ក្នុងវិស័យអប់រំ 31ឆ្នាំ ប្រកបដោយជ័យលាភី និងសមិទ្ធិផលជាយ៉ាងច្រើនសន្ធឹកសន្ធាប់។
សាលាអន្តរជាតិ អាយ ស៊ី អេស លើកទឹកចិត្ត​សិស្សានុសិស្ស ឲ្យចាប់យកចំណេះវិជ្ជាជាមូលដ្ឋានគ្រឹះ និងទម្លាប់ល្អ​ក្នុងការសិក្សា​ ដោយមានការសង្កត់ធ្ងន់លើមុខវិជ្ជា ភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាព័ត៌មាន

Photo 2024 07 23 08 33 26

Photo 2024 07 23 08 33 28

Photo 2024 07 23 08 33 31

សាខាកណ្តាល: អគារលេខ 14 ផ្លូវលេខ 214 សង្កាត់បឹងរាំង ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 998 / 016 929 985​ 
សាខាកាល់ម៉ែត: អគារលេខ 25 ផ្លូវលេខ 75 សង្កាត់ស្រះចក ខណ្ឌដូនពេញ ភ្នំពេញ ទូរស័ព្ទ: 099 509 997 / 016 929 975​)

Facebook Page: https://www.facebook.com/icsis2004  / Telegram Channel: https://t.me/+GG3VditiVtswY2Fl

Website: www.ics.edu.kh / Emailinfo@ics.edu.kh

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia