នាឡិកាដៃ Ice-Watch ជាប្រភេទនាឡិកាដៃប្រទេសប៊ែលហ្សិក បែបយុវវ័យដែលមានការរចនាម៉ូតចម្រុះពណ៌។ ដោយទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជន និងការសរសើរមិនដាច់ពីមាត់អំពីសោភណភាព និងគុណភាពរបស់ផលិតផល ថ្មីៗនេះនាឡិកាដៃ Ice-Watch បានប្រារព្ធកម្មវិធីថ្មីស្រឡាងមួយមានឈ្មោះថា « ពេលវេលាសម្រាប់ផ្លាស់ប្តូរយុទ្ធសាស្ត្រនៃការធ្វើអាជីវកម្ម » ឬ ‘It is time to change the way we do business’ កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី ជាមួយវត្តមាន Influencers អ្នកបង្កើតមាតិកា និងអ្នកចូលរួមជាច្រើនកុះករ។
កម្មវិធីនេះត្រូវបានធ្វើឡើងក្នុងគោលបំណងបង្ហាញពីទំព័រសករាជថ្មីនៃការធ្វើអាជីវកម្មនាឡិកាដៃហ្វាសិននៅកម្ពុជា និងគោលជំហរដ៏មុតមាំរបស់ក្រុមហ៊ុនក្នុងការ «ផ្តល់ជូននូវទំនិញសុទ្ធដែលស្អាតប្រណិត ជាមួយនិងគុណភាពខ្ពស់ស្តង់ដាលំដាប់ថ្នាក់អន្តរជាតិ ក្នុងតម្លៃមួយដ៏សមរម្យ» ។
លោក សួង ស៊ីម នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Watch Empire បានមានប្រសាសន៍ថា « យើងមិនត្រឹមតែធានាឲ្យបានថាអតិថិជននឹងទទួលបាននូវផលិតផលដែលមានសោភណភាព និងគុណភាពខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែយើងក៏រក្សាតម្លៃនាឡិកាដៃឲ្យសមស្របសម្រាប់ការចំណាយរបស់ប្រជាជនកម្ពុជាផងដែរ។ »
លោកក៏បានបន្តទៀតថា « ដោយមើលឃើញពីចន្លោះប្រហោងនៃទីផ្សារនាឡិកាដៃហ្វាសិនក្នុងប្រទេសកម្ពុជា Ice-Watch នឹងបន្តអនុវត្តនូវគោលការណ៍របស់ក្រុមហ៊ុនដោយផ្តល់ជូនលើសពីតម្លៃ និង ទទួលខុសត្រូវលើសពីការរំពឹងទុក តាមរយៈការផ្តល់ជូននាឡិកាដៃក្នុងតម្លៃធូរជាងទីផ្សារអឺរ៉ុប និងធានាការថែទាំនាឡិកាដៃរហូតដល់ទៅ២ឆ្នាំ ជាមួយនិងការប្តូរថ្មឥតគិតថ្លៃពេញមួយជីវិត។ »
នៅក្នុងកម្មវិធី ភ្ញៀវកិត្តិយស និងសាធារណជនមានឱកាស ល-មើលនាឡិកាម៉ូតថ្មីៗស្អាតៗ ទើបមកដល់ក្តៅៗ ជាមួយនិងការបញ្ចុះតម្លៃពិសេស និងការលេងហ្គេមឈ្នះរង្វាន់សប្បាយៗជាច្រើនថែមទៀតផង។
កាន់តែពិសេស ក្នុងពាក់កណ្តាលឆ្នាំ ២០២៤ នេះ នាឡិកាដៃ Ice-Watch បាននាំចូលស្តុកខលិកសិនថ្មីៗ សម្រាប់ទាំងបុរស នារី និងកុមារតូចៗ ដូចជា ICE Boliday, ICE Digit Retro, ICE Smart 2.0, ICE Smart Junior 2.0, ICE Glitter, ICE Cosmo, ICE Tie and Dye, ICE Duo Chic, Ice Generation, ICE Digit Ultra និង ICE Fantasia ដែលកំពុងដាក់លក់ក្នុងទីផ្សារក្នុងតម្លៃសមរម្យ ដែលបងប្អូនអាចទទួលបានការផ្តល់ជូនពិសេសនេះតែនៅប្រទេសកម្ពុជាមួយតែប៉ុណ្ណោះ!
បងប្អូនដែលចាប់អារម្មណ៍អាចជាវបានតាមរយៈ ៖ https://www.watchempire.com.kh/link-in-bio
ចង់បាននាឡិកាដៃស្អាតៗ គុណភាពខ្ពស់? កុំភ្លេចនាឡិកាដៃ Ice-Watch! Ice-Watch ជាជម្រើសនាឡិកាល្អបំផុតសម្រាប់យុវវ័យ!