ឱកាសពិសេស! iFood Plus ផ្តល់ជូន ឌីម សាំ (Dim Sum) ចំនួន ២០២៣ចាន ដល់អតិថិជនគ្រប់រូបញ៉ាំហ្វ្រីៗ រួមទាំងមានប្រូម៉ូសិនជាច្រើនផ្សេងទៀត ដើម្បីអបអរក្នុងថ្ងៃបើកសម្ភោធសាខាថ្មីរបស់ខ្លួនជាផ្លូវការនៅ អ៉ីអន ម៉ល មានជ័យ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣។
ក្នុងនោះ បន្ថែមពីលើការផ្តល់ជូន ឌីម សាំ (Dim Sum) ញ៉ាំហ្រី្វៗ iFood Plus ក៏មានការផ្តល់ជូនពិសេសដូចជា ឈុតស្វាគមន៍តម្លៃត្រឹម ៥.៨០ដុល្លារក្នុងមួយឈុត (ចំណេញរហូតដល់ ៥០%) ខណៈជម្រើសសាច់មានសាច់ចៀម តម្លៃ ៦.៨០ដុល្លារ/ឈុត, សាច់គោស្មាមុខ តម្លៃ ៦.៨០ដុល្លារ/ឈុត និងសាច់ណងជ្រូក តម្លៃ ៥.៨០ដុល្លារ/ឈុត ជាតម្លៃមួយទាបបំផុតមិនធ្លាប់មានពីមុនមកទេ។
មិនតែប៉ុណ្ណោះ iFood Plus មានលក់ ឌីម សាំ ផលិតថ្មីៗជារៀងរាល់ថ្ងៃ ស៊ុប ប្រភេទសាច់ខ្វៃនិងទាខ្វៃ ព្រមទាំងអាហារសម្រន់ជាច្រើនមុខសម្បូរបែប ងាយស្រួលដល់អតិថិជនមានជម្រើសច្រើនក្នុងការទទួលទាន តម្លៃសមរម្យ មានផាសុខភាពល្អ បុគ្គលិករួសរាយរាក់ទាក់ កន្លែងធំទូលាយ ម្ហូបឆ្ងាញ់ជាប់ចិត្ត។
កាន់តែចាប់អារម្មណ៍ iFood Plus ដែលជាយីហោលក់ប្រភេទស៊ុប hotpot បង្កើតជាយូរឆ្នាំមកហើយ អាចទទួលបានប្រជាប្រិយភាពខ្លាំង និងការគាំទ្រឥតរីងស្ងួតពីសំណាក់មហាជនគ្រប់ស្រទាប់វណ្ណៈ រហូតមានឈ្មោះបោះសំឡេងជាយីហោលេចធ្លោមួយក្នុងប្រទេសកម្ពុជា ដោយសារការរក្សាបាននូវរសជាតិដើមដ៏ឈ្ងុយឆ្ងាញ់ឥតប្រែប្រួលគ្រប់សាខាទាំងអស់ និងមានសេវាកម្មគួរជាទីពេញចិត្ត។
គួរជម្រាបផងដែរថា iFood Plus បានចាប់កំណើតឡើងតាំងពីឆ្នាំ២០១៩មកម្ល៉េះ គិតមកទល់បច្ចុប្បន្នយីហោក្នុងស្រុកមួយនេះ បានពង្រីកខ្លួន ៣សាខាមកហើយ។
សាខាទី១ បាក់ទូក
សាខាទី២ ប៉េងហួតបឹងស្នោ
សាខាទី៣ អុីអន ម៉ល មានជ័យ ជាន់ទីពីរ។
ចំពោះកម្មវិធីបើកសម្ភោធជាផ្លូវការសាខាថ្មីរបស់ iFood Plus នឹងចាប់ផ្តើមពីម៉ោង ៩ព្រឹក ដល់ម៉ោង ១០យប់ ក្នុងថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣។ សម្រាប់ព័ត៌មានលម្អិត លោកអ្នកអាចធ្វើការទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៧៧ ៩១៨ ៣៥៣ / ០៨៧ ២១៧ ៣៤៨ (ទីតាំង)៕ សូមអរគុណ