ចុះថ្លៃហើយ! ស្ងាត់ៗ យីហោលក់ឡានដ៏ល្បី១ របស់កូរ៉េ កំពុងលក់ឡានបញ្ចុះតម្លៃលើរថយន្តស៊េរីឆ្នាំ ២០២៦ ១ម៉ូដែលនេះនៅខ្មេរ
ធី ស្រីល័ក្ខMAY 31 20261.1 K views

Hyundai គឺជាក្រុមហ៊ុនលក់រថយន្តដ៏ល្បីមួយរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលជាង៦០ឆ្នាំមកហើយ ដោយបច្ចុប្បន្នក្រុមហ៊ុនកំពុងដាក់លក់រថយន្តក្នុងប្រទេសចំនួនជាង២០០ប្រទេសនៅជុំវិញពិភពលោក ជាពិសេសនោះនាពេលថ្មីៗនេះក្រុមហ៊ុន Hyundai ក៏កំពុងលក់ឡានបញ្ចុះតម្លៃលើស៊េរីឆ្នាំ២០២៦ ដូច្នេះអ្នកដែលចង់បានឡានខ្លាញ់គោជិះត្រៀមលុយឱ្យហើយទៅ។

 

ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ Hyundai Cambodia បានឱ្យដឹងថា នាពេលនេះក្រុមហ៊ុនកំពុងធ្វើការលក់បញ្ចុះតម្លៃទៅលើម៉ូដែល Hyundai STARGAZER ស៊េរីឆ្នាំ ២០២៦ ដោយបញ្ចុះតម្លៃពិសេសរហូតដល់ទៅ ៣,០០០ដុល្លារ ដូច្នេះរថយន្តមួយម៉ូដែលនេះសល់ត្រឹមតែ ២៩,៩០០ដុល្លារតែប៉ុណ្ណោះ។

10

ចំពោះរថយន្ត Hyundai STARGAZER គឺរួមបញ្ចូលការរចនាប័ទ្មថ្មីទាន់សម័យ ផាសុកភាព ធំទូលាយ និងបច្ចេកវិទ្យាឆ្លាតវៃ ស័ក្តិសមសម្រាប់គ្រួសារទំនើបជាពិសេសនោះជាប្រភេទរថយន្ត MPV ៧កៅអីដែលមានផ្នែកខាងក្នុងធំទូលាយ ទំនើប មានកន្លែងផ្ទុកឥវ៉ាន់បានច្រើន ស័ក្តិសមសម្រាប់គ្រួសារមានសមាជិកច្រើន និងការធ្វើដំណើរប្រចាំថ្ងៃ។ សម្រាប់បងប្អូនដែលចាប់អារម្មណ៍អាចទស្សនាដោយផ្ទាល់ សាកសួរព័ត៌មានបន្ថែមតាមរយៈលេខទំនាក់ទំនងមកឥឡូវនេះ​តាមរយៈ 010 755 133 | 097​​ 755 8133 ។

9

គួរជម្រាបថា Hyundai Cambodia ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ ហើយបានផ្តល់សេវាកម្ម​ដែល​មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ជាពិសេសផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV និង MPV ជាច្រើនក្នុងរយៈពេល ១៦ឆ្នាំចុងក្រោយនេះ។ បច្ចុប្បន្នក្រុមហ៊ុនហ៊ីយ៉ាន់ដាយមានអគារដាក់តាំងបង្ហាញរថយន្តហ៊ីយ៉ាន់ដាយ៣សាខា មជ្ឃមណ្ឌលថែទាំរថយន្តហ៊ីយ៉ាន់ដាយ៣សាខា និងរោងចក្រដំឡើងរថយន្តដោយកូនខ្មែរក្នុងព្រះរាជាណាចក្រកម្ពុជា៕

 11

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia