គម្រោងវារីអគ្គិសនីអនុភាពសរុប ១១០ មេហ្គាវ៉ាត់ ដែលសង់លើផ្ទៃដីជាង ៣ ពាន់ហិកតា នឹងលេចឡើងនៅខេត្ដ១នេះ
Bunthoeun KoemMAY 18 2026857 views

ខេត្ដរតនគិរី ទទួលបានគម្រោងវារីអគ្គិសនីចំនួន ២ ដែលមានអនុភាពសរុប ១១០ មេហ្គាវ៉ាត់ មានទីតាំងស្ថិតនៅព្រែកល្អាង១ និងព្រែកល្អាង២។ ខណៈបច្ចុប្បន្នគម្រោងនេះត្រូវបានរដ្ឋបាលខេត្ដ ស្ថាប័នពាក់ព័ន្ធ លើកយកមកវាយតម្លៃផលប៉ះពាល់បរិស្ថានផងដែរ។

 

701184039 1421733703328481 3316165282650780471 N

 

យោងតាមការចេញផ្សាយដោយមន្ទីរព័ត៌មានខេត្ដរតនគិរីបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ជាសាធារណៈ ជាមួយស្ថាប័នពាក់ព័ន្ធ និងមន្ត្រីជំនាញក្នុងខេត្តពាក់ព័ន្ធទៅនឹងលទ្ធផលបឋម នៃការរៀបចំរបាយការណ៍ វាយតម្លៃ ផលប៉ះពាល់បរិស្ថាន ពេញលេញសម្រាប់គម្រោងវារីអគ្គិសនី ព្រែកល្អាង១ ព្រែកល្អាង២ កិច្ចប្រជុំប្រជុំនេះត្រូវបានរៀបចំធ្វើឡើងនៅ សាលប្រជុំអគារAសាលាខេត្ត ព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួម ពីអភិបាលរងខេត្ត និងប្រធានមន្ទីរជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

 

សូមបញ្ជាក់ថា ទីតាំងគម្រោងវារីអគ្គិសនី ព្រែកល្អាង១ ព្រែកល្អាង២ មានទីតាំងស្ថិតនៅក្នុងឧទ្យានជាតិវីរៈជ័យ ឃុំតាវែងលើ ស្រុកតាវែង ខេត្តរតនគិរី មានចម្ងាយ ប្រមាណ ៩៤ គីឡូម៉ែត្រ ពីក្រុងបានលុង ខេត្តរតនគិរី និងស្ថិតជិត ព្រំដែនកម្ពុជា វៀតណាម និងឡាវ។ ទំហំផ្ទៃដីគម្រោងវារីអគ្គិសនីព្រែកល្អាង១ មានចំនួន៣៧៨ ហិកតា និងព្រែកល្អាង២ ចំនួន២៣១០,២០ ហិកតា។ ហើយគម្រោងវារីអគ្គិសនីព្រែកល្អាង ១ អានុភាព ៦០ មេហ្គាវ៉ាត់ និងព្រែកល្អាង ២ អានុភាព ៥០ មេហ្គាវ៉ាត់ ដែលធ្វើការវិនិយោគដោយ ក្រុមហ៊ុន អេនើសួរ ឯ.ក (ENESURE CO., LTD.)

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia