នៅសល់តែប្រមាណជាមួយខែទៀតប៉ុណ្ណោះ ការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យនឹងត្រូវផុតកំណត់។ ដូចនេះ ម្ចាស់អចលនទ្រព្យដែលខកខានមិនបានប្រកាសនិងបង់ប្រាក់ពន្ធនាឆ្នាំ កន្លងមក(មុនឆ្នាំ២០២៤) សូមរួចរាន់ប្រកាសនិងបង់ប្រាក់ពន្ធសម្រាប់ឆ្នាំដែលខកខាននេះឱ្យបានទាន់ពេលវេលា ដើម្បីទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។
ចំពោះអចលនទ្រព្យដែលមិនធ្លាប់ចុះបញ្ជី សូមម្ចាស់អចលនទ្រព្យ រួសរាន់មកចុះបញ្ជីអចលនទ្រព្យ របស់ខ្លួននៅអគ្គនាយកដ្ឋានពន្ធដារ ឬ សាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ ដោយត្រូវបំពេញទម្រង់ចុះបញ្ជីដែលរដ្ឋបាលសារពើពន្ធបានកំណត់ (FORM PT 01) និង ភ្ជាប់មកជាមួយនូវឯកសារថតចម្លង ដូចជា៖
គួរបញ្ជាក់ផងដែរថា សម្រាប់ អចលនទ្រព្យដែលបានចុះបញ្ជីរួចហើយ ត្រូវទទួលបានលេខអត្តសញ្ញាណកម្មសម្គាល់អចលនទ្រព្យ សម្រាប់ប្រើប្រាស់លើឯកសារទាក់ទិន នឹងអចលនទ្រព្យនោះ៕