កាលពីពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជានិងក្រសួង ប្រៃសណីយ៍និង ទូរគមនាគមន៍បានសហការគ្នារៀបចំពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ ឬគណនីទូទាត់សងប្រាក់របស់អ្នកប្រើប្រាស់ដើម្បីចៀសវាងការក្លែងបន្លំនិងការពារសុវត្ថិភាពឌីជីថលរបស់ពលរដ្ឋក៏ដូចជាផ្ដាច់ឬសគល់បិទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា។
នៅក្នុងពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយនឹងគណនីធនាគារ លោកជំទាវ ទេសាភិបាល ធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានថា ចាប់ពីឥឡូវប្រជាពលរដ្ឋគួរផ្ទៀតផ្ទាត់អត្តសញ្ញាណស៊ីមកាតរបស់ខ្លួនដើម្បីប្រាកដថាស៊ីមកាតនិងលេខទូរស័ព្ទដែលពួកគាត់កំពុងប្រើប្រាស់គឺជារបស់ខ្លួន ឈ្មោះរបស់ខ្លួនជាមួយនិងអត្តសញ្ញាណបណ្ណរបស់ខ្លួនផ្ទាល់តែម្ដង។
លោកជំទាវ បានមានប្រកាសបញ្ជាក់បន្ថែមទៀតថា ក្នុងករណីអ្នកប្រើប្រាស់ស៊ីមនិងលេខទូរស័ព្ទដែលមិនមែនជាឈ្មោះរបស់គាត់ ហើយពួកគាត់មិនសហការក្នុងការផ្ទៀងផ្ទាត់ទេ លោកជំទាវបានបញ្ជាក់ថាលេខទូរស័ព្ទរបស់ពួកគាត់អាចនឹងត្រូវបានបិទហើយមួយទៀត កុងធនាគារពួកគាត់ក៏អាចនឹងត្រូវបិទបណ្ដោះអាសន្នឬបង្កកកុងធនាគារជាដើម។ ដូច្នេះសម្រាប់អ្នកដែលប្រើស៊ីមតែមានឈ្មោះអ្នកផ្សេង គួរធ្វើការផ្ទៀតផ្ទាត់និងធ្វើបច្ចុបន្នភាពស៊ីមកាតនិងលេខទូរស័ព្ទដើម្បីចៀសវាងបញ្ហា។
ដើម្បីដឹងថាស៊ីមដែលអ្នកប្រើប្រាស់មានឈ្មោះនិងអត្តសញ្ញាណបណ្ណរបស់អ្នកឬជាឈ្មោះអ្នកផ្សេង តើអ្នកត្រូវធ្វើដូចម្ដេច?
ដើម្បីពិនិត្យថាស៊ីមកាតនិងលេខទូរស័ព្ទរបស់អ្នកកំពុងប្រើប្រាស់មានឈ្មោះរបស់អ្នកឬឈ្មោះអ្នកផ្សេងគឺងាយស្រួលទេ ដោយអ្នកគ្រាន់តែវាយ *1202# រួចចុចបញ្ជូននោះ អ្នកនឹងឃើញសារបញ្ជាក់ថាលេខដែលអ្នកកំពុងប្រើនេះឃើញចេញឈ្មោះអ្នក លេខអត្តសញ្ញាណបណ្ណអ្នក ឬជាឈ្មោះអ្នកផ្សង អត្តសញ្ញាណបណ្ណអ្នកផ្សេង។
ករណីឃើញឈ្មោះអ្នកផ្សេង លេខអត្តសញ្ញាណបណ្ណអ្នកផ្សេង អ្នកទៅការិយាល័យក្រុមហ៊ុនបម្រើសេវាទូរស័ព្ទដែលអ្នកកំពុងប្រើប្រាស់ស៊ីម( មានSmart, Cellcard, Metfone..) ដើម្បីធ្វើបច្ចុប្បន្នលេខទូរស័ព្ទរបស់អ្នកឲ្យបានត្រឹមត្រូវ។ ក្នុងរកណីអ្នកនៅឆ្ងាយ អ្នកអាចទាក់ទងទៅក្រុមហ៊ុនស៊ីមដែលអ្នកកំពុងប្រើប្រាស់តាមរយៈហ្វេសប៊ុកផេកឬទាក់ទងតាមទូរស័ព្ទដើម្បីសួរនាំពីរបៀបធ្វើបច្ចុប្បន្នលេខទូរស័ព្ទព្រោះក្រុមហ៊ុនខ្លះ អ្នកអាចធ្វើបច្ចុប្បន្នលើAppរបស់ពួកគាត់បាន។
សូមបញ្ជាក់ផងដែរ វិធីលឿនដែលត្រូវបានណែនាំក្នុងការផ្ទៀងផ្ទាត់ស៊ីមកាតនិងលេខទូរស័ព្ទគឺ ផ្ទៀតផ្ទាត់ក្នុង App DG SuppApp។ របៀបផ្ទៀងផ្ទាត់លេខទូរស័ព្ទនិងស៊ីមកាតក្នុង DG SuperApp សូមចុចនៅទីនេះ។


