សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ច្បាស់ៗបែបនេះ ជុំវិញការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន
Kan DaraSEPTEMBER 19 2023317 views

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ច្បាស់ៗ ឲ្យបងប្អូនទុកចិត្តចុះ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជានិងប្រទេសចិន រាជរដ្ឋាភិបាលមិនធ្វើឱ្យបាត់បង់ប្រយោជន៍ប្រជាពលរដ្ឋ និងអធិបតេយ្យជាតិនោះឡើយ។

Z

ថ្លែងនាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន១៨១០៤នាក់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំសូមបញ្ជាក់ ហើយជាសារដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ តើកម្ពុជាថ្ងៃក្រោយក្លាយជាកូនជឹងរបស់ចិនឬទេ? តើពាណិជ្ជកម្មជាមួយចិនធ្វើឲ្យកម្ពុជាបាត់ឯករាជ្យភាពឬទេ? វាអត់ទេ ហើយខ្ញុំបានបញ្ជាក់ ធ្វើអ្វីក៏ដោយបងប្អូន ជឿទុកចិត្តចុះ ជំនាន់ចៅទួត ចៅលួត ចៅលា របស់បងប្អូន ជាមួយរបស់ខ្ញុំ កម្ពុជាកាន់តែរឹងមាំ កាន់តែមានអធិបតេយ្យភាព»

សម្តេចធិបតីបានបន្តទៀតថា៖ «ត្រូវតែរក្សាឲ្យបានកម្ពុជាកាន់តែសម្បូរសប្បាយ នេះគឺជាអ្វីដែលត្រូវបន្តធ្វើ ហើយផ្តើមចេញពីអ្វីដែលយើងធ្វើរាល់ថ្ងៃ»

380152291 908635840618204 1752247886778853044 N

ឆ្លៀតក្នុងឱកាសនោះ សម្តេចធិបតី ក៏បានគូសបញ្ជាក់បន្ថែម ជុំវិញការដំឡើងប្រាក់បៀវត្សរ៍ជូនកម្មករ-កម្មការនី ខណៈឥឡូវកំពុងចរចាលើអត្ថប្រយោជន៍ផ្សេងៗទៀត ពុំមែនតែប្រាក់បៀវត្សរ៍សុទ្ធនោះទេ ធ្វើយ៉ាងណាឲ្យសម្រេចលទ្ធផលមុនបុណ្យភ្ជុំបិណ្ឌនេះ។ មិនតែប៉ុណ្ណោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឲ្យឯកឧត្តម កែវ រតនៈ គិតគូរអំពីរឿងក្រមខណ្ឌ ការបន្ធូរតម្លៃអគ្គិសនីនៅកម្រិតណាមួយនៅក្នុងជាង ២ម៉ឺនសហគ្រាស ទោះមិនបានទាំងអស់ តែក៏បានជួយបន្ទូរខ្លះដែរ៕

Q

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ)

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia